ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់ដោតខ្លាំង​! ​បុរសពិការអង្គុយលក់ទឹកសុទ្ធអមដោយ​ពាក្យលើ​បដា​៣ផ្ទាំង​ (វីដេអូ​)

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ពាក្យនៅលើបដា៣ផ្ទាំងដែលសរសេរ​ថា​ «​សូម​ជួយ​ទិញ​ខ្ញុំ​ផង​,​ទឹក​១​ដប​១០០០​រៀល​» ដែល​ដាក់​​នៅ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥​របស់​​បុរសជា​ជន​ពិការ​ម្នាក់​ ដើម្បីលក់ទឹកបរិសុទ្ធ ឬ​ភេសជ្ជៈផ្សេង ដែល​មើលទៅគឺ​​ពិតជា​ចាក់ដោត​បេះដូង​អ្នកធ្វើ​ដំណើរ​ឆ្លងកាត់​ខ្លាំង​ណាស់​ ដោយគេសង្កេតឃើញ​អ្នក​ខ្លះ​ចុះ​ជួយ​ទិញ​ ចំណែកអ្នកខ្លះ​​ទៀត​ចុះ​ឱ្យ​​ប្រាក់​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ពាក្យនៅលើបដា៣ផ្ទាំងដែលសរសេរ​ថា​ «​សូម​ជួយ​ទិញ​ខ្ញុំ​ផង​,​ទឹក​១​ដប​១០០០​រៀល​» ដែល​ដាក់​​នៅ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥​របស់​​បុរសជា​ជន​ពិការ​ម្នាក់​ ដើម្បីលក់ទឹកបរិសុទ្ធ ឬ​ភេសជ្ជៈផ្សេង ដែល​មើលទៅគឺ​​ពិតជា​ចាក់ដោត​បេះដូង​អ្នកធ្វើ​ដំណើរ​ឆ្លងកាត់​ខ្លាំង​ណាស់​ ដោយគេសង្កេតឃើញ​អ្នក​ខ្លះ​ចុះ​ជួយ​ទិញ​ ចំណែកអ្នកខ្លះ​​ទៀត​ចុះ​ឱ្យ​​ប្រាក់​ ព្រោះ​តែ​អាណិត​ដល់​ជីវិត​ជន​ពិការ​ម្នាក់​នោះដែល​​អង្គុយ​លើ​រទេះ​ជន​ពិការ​លក់​ទឹកបរិ​​សុទ្ធ​ជាមួយ​កូនប្រុស​ម្នាក់​ដ៏ម​ហា​​កម្សត់​ដើម្បី​ក្រពះ​។​

​នៅពេល​បងប្អូន​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥​ចេញចូល​ក្រុង​ប៉ោយ​ប៉ែ​ត ​​ហើយ​ក្រឡេកមើល​ចិញ្ចើម​ផ្លូវ​ម្តុំ​ព្រំប្រទល់​សង្កាត់​ផ្សារ​កណ្តាល​និង​សង្កាត់​និមិត្ត​(​ជិត​ផ្លូវ​៣០​ម៉ែត្រ​)​ ​នឹងបានឃើញ​បុរសពិការ​ម្នាក់​អង្គុយលើរទេះជនពិការ​លក់ទឹកបរិសុទ្ធ​​ជាមួយ​កូន​ប្រុសម្នាក់ អមដោយពាក្យនៅលើបដា៣ផ្ទាំងដែលសរសេរថា​ «​សូម​ជួយ​ទិញ​ខ្ញុំ​ផង​,​ទឹក​១​ដប​១០០០​រៀល​»​ បើ​​បងប្អូន​អាណិតគាត់ ​សូម​ជួយ​ទិញ​ភេសជ្ជៈ​​របស់​បុរសជា​ជន​ពិការ​ម្នាក់​នោះ​ផង​។

​បុរសជាជន​​ពិការ​​ម្នាក់​ខាងលើ​ឈ្មោះ​ម៉ៅ រ៉ូ​ អាយុ​៣៥​ឆ្នាំ​ មាន​ប្រពន្ធ​ឈ្មោះ​លី ហ៊​ន​អាយុ​៣៧​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​អំពិល ​ឃុំ​ទួល​ពង្រ​ ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​ ។

បុរសពិការខាងលើ​ស្វិតជើង​​ទាំង​២​ ដោយ​អង្គុយ​លើ​រទេះ​អម​ដោយ​កូនប្រុស​ម្នាក់​ផង​ឈរ​ក្បែរ​​ផងនោះ​​រៀបរាប់​ទាំង​អួល​ដើម​.កថា​ គ្រួសាររបស់​​គាត់​ក្រីក្រ​ណាស់ ​មានកូន​ក្នុង​បន្ទុក​រហូត​៦​នាក់​ ដោយ​កូនច្បង​អាយុ​១៤​ឆ្នាំ​ កូនពៅ​អាយុ​ទើប​ជាង​២​ឆ្នាំ​ សុទ្ធតែ​ប្រុស​ទាំងអស់​។

​បុរស​ដដែល​​បានបន្ត​ថា​ គាត់​ពិការ​ដោយសា​ជម្ងឺ​តាំងពី​អាយុ​៦​ឆ្នាំ​ ហើយ​បច្ចុប្បន្ន​មានផ្ទះ​រស់នៅ​ តែ​មាន​ដី​តិច​ត្រឹម​១៥​ម៉ែត្រ​គុណ​៦០​ម៉ែត្រ​ធ្វើស្រែ​មិនសូវ​​បានផល​​ ហូប​ក៏​មិន​គ្រប់​ស្ទើរ​រៀង​រាល់​ឆ្នាំ​។

​បុរស​ពិការ​រូប​នេះ​បន្ត​ទៀត​ថា​ ប្រពន្ធ​របស់​​គាត់​ជា​កម្មករ​សំណង់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ចំណែក​​កូន​ៗ​មួយ​ចំនួន​នៅ​រៀន​ រីឯ​ប្រពន្ធ​​របស់​គាត់​ធ្វើ​ជា​កម្មករ​សំណង់ ​ហើយដោយ​សា​រ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ផ្ទុះ​​ជំងឺ​​កូ​វី​ដ​ផងនោះ ​ប្រពន្ធ​របស់​គាត់​ត្រូវ​គេ​ផ្អាក​ការងារ​ ទើប​គាត់ដាក់ឆត្រ​មួយ​តាម​​ចិញ្ចើម​ផ្លូវជាតិ​​ដើម្បី​​អង្គុយ​លក់​ភេសជ្ជៈ​ ដូច​ជា​ទឹកក្រូច​,​ ទឹក​បរិ​សុទ្ធ​, ​គ្រឿង​កំប៉ុង ​និង​បារី ​លើកលែងតែ​ស្រា​បៀ​ ដើម្បី​ដោះស្រាយ​ជីវភាព ​។

​បុរស​ពិការ​ខាងលើក៏​បាន​​ត្អូញត្អែ​ដែរថា ​មួយ​រយៈ​ចុង​ក្រោយ​នេះ គ្រួសាររបស់គាត់​​ជិត​ដាច់​បាយ​ហើយ​ ព្រោះ​លក់​បាន តែ​​ចំណេញ​តិចតួច ​ទោះបីជា​យ៉ាង​នេះក្តី ​គាត់​ក៍​សូម​ថ្លែងអំណរគុណ​ដល់​អ្នកដំណើរ​ដែល​មានចិត្ត​អាណិត​ដល់​គ្រួសាររបស់​​គាត់​ ដោយ​នាំគ្នា​ឈប់​ឬ​ចត​យានយន្ត​ដើម្បី​ជួយ​ទិញ​ និង​អ្នកដំណើរខ្លះ​ទិញ​អស់ប្រាក់​តិចតួច​ ​ប៉ុន្តែ​ឲ្យ​ប្រាក់​គាត់​បន្ថែម ​ឬ​ក្រដាសប្រាក់​ធំ​ មិន​ឲ្យ​គាត់​អាប់​វិញ​ជាដើម​។​

នៅ​ពេល​សាកសួរ​ពី​ប័ណ្ណ​ក្រីក្រ​ បុរសពិការ​​ខាងលើ​និយាយ​ថា​ គាត់​មិន​ដែល​បាន​ទទួល​ទេ​ បើ​ទោះជា​គាត់​បាន​រស់នៅ​ក្នុងភូមិ​ឃុំ​ខាងលើ​អស់រយៈ​ពេល​ជាង​១០​ឆ្នាំទៅ​ហើយ​ក្តី​។

​ជុំ​វិញ​​បញ្ហា​ខាងលើ​​នេះ ​លោក​ទឹម​ ម៉​ន​ មេឃុំ​ទួល​ពង្រ​ មិនអាចសុំ​​ធ្វើ​អត្ថាធិប្បាយ​តប​និង​សំណួរ​របស់​ភ្នាក់ងារ​កោះសន្តិភាព​​បាន​ទេ​ ដោយ​បង្វិល​ទូរស័ព្ទ​របស់​លោក​ទៅ​ឲ្យ​ជួប​មេ​ភូមិ​វិញ ​។

​លោក​អ៊ឹម​ សា​រ៉េ​ន​ មេ​ភូមិ​អូរ​អំពិល​ បាន​​ឱ្យ​ដឹង​​ថា​ គ្រួសារ​​បុរសពិការ​​ខាងលើ​ពិតជា​រស់នៅ​ក្នុងភូមិ​របស់​លោក​មែន​ ។

នៅ​​ពេល​សាកសួរ​ពី​ប្រាក់​ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល​តាម​រយៈ​អាជ្ញាធរ​ លោកមេភូមិ​​ខាងលើ​​បាន​​ប្រាប់​ថា ​កន្លង​មក​ លោក​ឲ្យ​ក្រុមការងារ​ចុះ​ទៅ​ជួប​ដល់​ផ្ទះដែរ ​តែ​គ្រួសា​រ​បុរសពិការ​ខាងលើ​នេះ​មិនសូវ​នៅផ្ទះ​ គឺ​រវល់​ទៅ​ដើរ​រក​ប្រាក់​(​សុំទាន​)​ ប៉ុន្តែក៏​​ធ្លាប់​ទទួល​បាន​អំណោយ​ជា​គ្រឿង​ឧបភោគ​និង​បរិភោគ​ញឹកញាប់​ដែរ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ