ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិញ្ចឹម​បង្កង​ទឹកសាប​រាប់​រាយ​ក្បាល​ក្លាយជា​កសិដ្ឋាន​ចិញ្ចឹម​បង្កង​ដែល​ត្រូវ​បានការ​គាំទ្រ​ច្រើន

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ចិញ្ចឹម​បង្កង​ទឹកសាប​រាប់​រាយ​ក្បាល​បាន​ក្លាយជា​កសិដ្ឋាន​ចិញ្ចឹម​បង្កង​ដែល​ត្រូវ​បានការ​គាំទ្រ​កោត​ស​សើរ​ពី​មន្ត្រី​ជំនាញ​ដែល​ស្ថិត​ភូមិ​ថ្មី សង្កាត់​ភ្នៀ​ត ក្រុង​សិរី​សោភ័ណ ។ លោក លី រតនៈ ហៅ​បារាំង…

ខេត្តបន្ទាយមានជ័យ ៖ ចិញ្ចឹម​បង្កង​ទឹកសាប​រាប់​រាយ​ក្បាល​បាន​ក្លាយជា​កសិដ្ឋាន​ចិញ្ចឹម​បង្កង​ដែល​ត្រូវ​បានការ​គាំទ្រ​កោត​ស​សើរ​ពី​មន្ត្រី​ជំនាញ​ដែល​ស្ថិត​ភូមិ​ថ្មី សង្កាត់​ភ្នៀ​ត ក្រុង​សិរី​សោភ័ណ ។

លោក លី រតនៈ ហៅ​បារាំង ដែល​ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​បង្កង​បាន​ប្រាប់​នៅ​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២០​ថា មុខ​របប​ចិញ្ចឹម​បង្កង​មានការ​រីក​ចម្រើន និង​មានការ​គាំទ្រ​ពី​មន្ទី​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ ដែល​ត្រូវ​បាន​ចិញ្ចឹម​ជាង​ពេល​១​ឆ្នាំ​មក​ហើយ​ដែល​ចិញ្ចឹម​ដំបូង គឺ​ក្រោយ​ទិញ​ពូជ​បង្កង​ពី​ខេត្តបាត់ដំបង​ចំ នួន​៥០០​ក្បាល ហើយ​ត្រូវ​បាន​ធ្វើ​អាង​សិ​ម្ប​និមិត្ត​នៅផ្ទះ ហើយដោយ​ចិញ្ចឹម​បាន​ពូជ​ច្រើន​ហើយ ត្រូវ​រៀបចំ​ជា​កសិដ្ឋាន​ចិញ្ចឹម​បង្កង ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​បង្កង​ដោយ​មានការ​គាំទ្រ​ពី​មន្ទីរ​ជំនាញ​បាន​ជីក​ស្រះ​ចំនួន​៥​ស្រះ ដែល​មាន​ទទឹង​១០​ម៉ែត្រ បណ្តោយ​២៥​ម៉ែត្រ ជម្រៅ​២​ម៉ែត្រ និង​ធ្វើ​អាង​សិ​ម្ប​និមិត្ត​មាន​អាង​បេតុង និង​អាង​កៅស៊ូ ដែល​សម្រាប់​បង្កាត់​ពូជ និង​ភ្ញាស់​កូន​សម្រាប់​លក់ ។

លោក លី រតនៈ ហៅ​បារាំង បាន​បញ្ជាក់​ថា ការ​ចិញ្ចឹម​បង្កង​រហូត​ពេល​នេះ មានការ​រីក​ចម្រើន ដោយ​មានការ​គាំទ្រ​ពី​មហាជន​ដែល​ចាប់អារម្មណ៍​ទិញ​ទៅ​ចិញ្ចឹម​បន្ត​មាន​ច្រើន​ដែល​លក់​ជូន​បង្កង​ដែល​ពោង​ស្រាប់ លក់​១​ក្បាល​តំលៃ​៣​ម៉ឺន​រៀល បង្កង​បង្កាត់​ពូជ​ដែល​ពេញវ័យ​ញី​ឈ្មោល​១​គូ​តំលៃ​២​ម៉ឺន​រៀល និង​កូន​បង្កង​ដែល​មាន​អាយុ​៤០​ថ្ងៃ ១​ក្បាល​១.៥០០​រៀល ហើយ​ត្រូវ​ណែនាំ​របៀបការ​ចិញ្ចឹម​ឲ្យ​ចេះ ពេល​នេះ​កំពុង​ចិញ្ចឹម​បង្កាត់​ពូជ បង្កង​លក់ តែ​ពេល​ខាង​មុខ និង​ពង្រីក​ស្រះ​សម្រាប់​ចិញ្ចឹម​ធ្វើ​ម្ហូប ។

លោក ប៉ា​ង វ​ណ្ណា​សេដ្ឋ ប្រធាន​មន្ទី​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្តបន្ទាយមានជ័យ​បាន​កោត​ស​សើរ​ចំពោះ​លោក លី រតនៈ ហៅ​បារាំង ដែល​ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​បង្កង​ក្រុង​សិរី​សោភ័ណ ដែល​ចិញ្ចឹម​បង្កង​មានការ​រីក​ចម្រើន​ច្រើន​រយៈពេល​ការ​ចិញ្ចឹម​ជាង​១​ឆ្នាំ​អាច​ពង្រីក​ជា​កសិដ្ឋាន​ចិញ្ចឹម​បង្កង​សម្រាប់​បង្កាត់​ពូជ​លក់ ហើយ​មន្ត្រី​ជំនាញ​បាន​សហការ​ជាមួយ ដើម្បី​ណែនាំ​នៃ​ការ​ចិញ្ចឹម​ទទួល​បាន​ផល​គួរ​កោត​ស​សើរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ