ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​នៅ​ខេត្តសៀមរាប​ធ្លាក់​ចុះ​ខ្លាំង​នា​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​នេះ​ដោយសារ​ជំងឺ​កូ​វី​ដ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ​សកល ២០២០ -​ចូល​២០២១ ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​នៅ​ខេត្ត​ខេត្តសៀមរាប មក​កម្សាន្ត​ប្រមាណ​ជាង ២៥,០០០​នាក់​, ធ្លាក់​ចុះ​ជាង​៨៥% បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន…

ខេត្តសៀមរាប ៖ ថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ​សកល ២០២០ -​ចូល​២០២១ ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​នៅ​ខេត្ត​ខេត្តសៀមរាប មក​កម្សាន្ត​ប្រមាណ​ជាង ២៥,០០០​នាក់​, ធ្លាក់​ចុះ​ជាង​៨៥% បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន ។ មជ្ឈដ្ឋាន​ទូទៅ​វាយតម្លៃ​ថា ស្ថានភាព​បែប​នេះ​វា​បាន​បង្ហាញ​អំពី​ការ​ប្រុង​ប្រយ័ត្ន​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​វា​រុស​កូ​វី​ដ​-១៩ ។

របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា ថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​មុន ( ឆ្នាំ​២០១៩ ចូល​ឆ្នាំ ២០២០ ) មាន​ចំនួន​ភ្ញៀវ​ទេសចរ សរុប​ប្រមាណ​ជិត​៣០​ម៉ឺន​នាក់ បាន​ចូល​មក​កំសាន្ត​ក្នុង​តំបន់​ទេសចរណ៍​សៀមរាប​-​អង្គរ ក៏​ប៉ុន្តែ​សម្រាប់​បុណ្យចូលឆ្នាំ​សកល ឆ្នាំ​២០២០ ឆ្លង​ចូល ឆ្នាំ​២០២១ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ចូល​កម្សាន្ត​ក្នុង​ខេត្ត​នេះ មាន​ចំនួន​តែ​ជាង ២៥ ០០០​នាក់​ប៉ុណ្ណោះ គឺ​ធ្លាក់​ចុះ​ជាង ៨៥% ក្នុង​នេះ​ភ្ញៀវ​ទេសចរ​បរទេស​មាន​ចំនួន​២០៤​នាក់ ថយ​ចុះ​ជិត​៩៩% ភ្ញៀវ​ទេសចរ​ជាតិ​មាន​ចំនួន ២៥,០០០​នាក់ ថយ​ចុះ​ជិត​៩១% ក្នុង​នោះ​ដែរ មាន​ភ្ញៀវ​ទៅ​ទស្សនា​ក្នុង​តំបន់​អង្គរ​ចំនួន​ប្រមាណ​ជា ២០,០០០ នាក់ ទស្សនា​តាម​តំបន់​សហគមន៍​ទេសចរណ៍ និង​ភ្នំ​គូលែន មាន​ចំនួន​ប្រមាណ​ជា ៥,០០០ នាក់ ។

យ៉ាងណា​ក៏​ដោយ ក្នុង​រយ​:​ពេល​ប៉ុន្មាន​ថ្ងៃមុន​នេះ អាជ្ញាធរ​ខេត្តសៀមរាប​មិន​មានការ​ហាមឃាត់​ឲ្យ​បណ្តា​អាជីវកម្ម​របស់​សេវាករ​ទេសចរណ៍​បិទ​ផ្អាក​អាជីវកម្ម​របស់​ខ្លួន​នោះ​ឡើយ ក៏​ប៉ុន្តែ​ត្រូវ​បាន​ជម្រុញ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ អនុវត្ត​តាម​គោល​វិធាន​សុវត្ថិភាព ៣​ការពារ ( ពាក់​ម៉ាស អនាម័យ និង​ការ​រក្សា​គម្លាត​សុ​ត្ថិ​ភាព ) ឲ្យ​បាន​ល្អ​បំផុត ។

មជ្ឈដ្ឋាន​ជា​ទូទៅ​បាន​វាយតម្លៃ​ថា ការ​ធ្លាក់​ចុះ​ខ្លាំង​នៃ​ភ្ញៀវ​ទេសចរ​នៅ​ខេត្តសៀមរាប ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សាកល​ឆ្នាំ​នេះ ដោយសារ​តែ​វា​ស្ថិត​ក្នុង​បរិបទ​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​ជម្ងឺ​កូ​វី​ដ​-១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ