ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករើសអេតចាយត្អូញថា ​រក​មិន​បាន​ដូចមុន ខណៈងាកទៅណាក៏ឃើញ​អ្នករើសពេញផ្លូវ​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ក្រុម​អ្នក​រើស​អេ​ត​ចាយ​​ត្អូញត្អែរ​ថា ​រក​មិនសូវ​បាន ​ព្រោះតែ​សម័យ​កូ​វី​ដ​នេះ ​មនុស្ស​អត់​ការងារ​ធ្វើ​ច្រើន​ បង្ខំចិត្ត​រើស​អេ​ត​ចាយ ដោយ​​ខ្លះ​រក​យប់​ ខ្លះ​រក​ថ្ងៃ​ ហើយ​​អ្នក​រើស​អេ​ត​ចាយ​មួយ​រយៈ​ចុង​ក្រោយ​នេះ​កាន់តែ​មាន​ចំនួន​ច្រើន…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ក្រុម​អ្នក​រើស​អេ​ត​ចាយ​​ត្អូញត្អែរ​ថា ​រក​មិនសូវ​បាន ​ព្រោះតែ​សម័យ​កូ​វី​ដ​នេះ ​មនុស្ស​អត់​ការងារ​ធ្វើ​ច្រើន​ បង្ខំចិត្ត​រើស​អេ​ត​ចាយ ដោយ​​ខ្លះ​រក​យប់​ ខ្លះ​រក​ថ្ងៃ​ ហើយ​​អ្នក​រើស​អេ​ត​ចាយ​មួយ​រយៈ​ចុង​ក្រោយ​នេះ​កាន់តែ​មាន​ចំនួន​ច្រើន ​មាន​ទាំង​ចាស់​ មានទាំង​​ក្មេង ​ហើយ​ខ្លះ​ជា​លក្ខណៈ​គ្រួសា​មាន​ទាំង​កូន​តូច​ៗ​នៅ​លើ​រទេះ ​ខ្លះ​ចាស់​ពេក​យក​ចៅ​តាម​ជួយ​រើស​ រីឯខ្លះទៀតជា​ស្ត្រីមានផ្ទៃពោះផង ដឹកដៃកូនតូចៗ ដើររើសផង​ក៍មានដែរ​។​

ពួក​គាត់​លើក​ឡើង​ថា​ មុខរបរ​នេះ​ចំណាយ​ត្រឹមតែ​កម្លាំង ​មិន​ចំណាយ​ប្រាក់​ធ្វើ​ដើមទុន​តែ​ត្រូវ​កាត់​កេរ្តិ៍​កាត់​ខ្មាស់​ ព្រោះ​ត្រូវ​ដើរ​កាយ​​សំរាម​​តាម​ធុង​ដាក់​​សំរាម​​តាម​មុខ​ផ្ទះ​អ្នកស្រុក ​។

​សាកសួរ​ផ្ទាល់ពី​​អ្នក​រើស​អេ​ត​ចាយ​មួយ​ចំនួន​​បាន​និយាយ​ថា ​តម្លៃ​អេ​ត​ចាយ​នៅ​ដដែល​ដោយ​ជ័រ​១​គីឡូក្រាម​លក់​បាន​៥០០​រៀល​ ដែក​១​គីឡូក្រាម​លក់​បាន​៨០០​រៀល​ ។ ​ទោះបី​ជា​តម្លៃ​អេ​ត​ចាយ​នៅ​​ដដែល ​ប៉ុន្តែ​ពួក​គាត់​ថា​រក​មិនសូវ​បាន​ច្រើន​ដូច​ពី​មុន​ទេ​ ព្រោះ​មាន​គេ​ មាន​យើង​ ជួន​ចូល​ចំ​កន្លែង​គេ​រើស​អស់​ ជួន​យើង​រើស​អស់ គេ​មក​តាម​ក្រោយក៏​​អត់​មាន​អីរើស​ដូច​គ្នា​ ។

​អ្នកខ្លះ​លើកឡើង​ថា ​ពី​មុន​មិន​ដែល​ប្រកប​របរ​នេះ​ទេ​ គឺ​ធ្លាប់​ធ្វើ​ការងារ​ផ្សេង​ៗ​ដូច​ជា​សំណង់​,​ អូស​រទេះ​ធ្វើ​ជា​កម្មករ​នៅ​ផ្សារ​រុង​ក្លឿ ​។

​ពួក​គាត់​បានបន្ត​​ថា​ លុះ​ថៃ​បិទ​ព្រំដែន​ពួក​គាត់​គ្មាន​ការងារ​ធ្វើក៍​បង្ខំចិត្ត​កាត់​កេរ្តិ៍​កាត់​ខ្មាស់​ដើ​រើស​អេ​ត​ចាយ​ ដើម្បី​យក​ប្រាក់​ដោះស្រាយ​ជីវភាព​មួយ​គ្រា​សិន​។

​សម្រាប់​អ្នកក្រ​​ដែល​​ចាប់​យក​របរ​រើស​អេ​ត​ចាយ​តាំងពី​ដើម​រៀង​មក​ដែល​មាន​តិចតួច​​បាន​ត្អូញត្អែរ​ថា ​ពេល​នេះ​ខុស​ពី​មុន ​ព្រោះ​រក​អេ​ត​ចាយ​លែង​ចង់បាន ​ដោយសារ​​ពេល​នេះ​ចំនួន​អ្នក​រើស​អេ​ត​ចាយ​កាន់តែ​មាន​ចំនួន​ច្រើនឡើង ​ពោល​គឺ​ងាក​ទៅ​ផ្លូវ​ណា​ក៍​ប៉ះ​​តែ​អ្នករើសអេតចាយ​ព្រោងព្រៀត​តែ​ម្តង​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ