ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ដាក់​ចេញការ​បង្រៀន​តាម​អន​ឡាញដល់​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស​ក្រោម​ឱ​វាទ

3 ឆ្នាំ មុន

រាជា​ធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល បាន​ដាក់​ចេញ​នូវ​ការ​បង្រៀន និង​រៀន​ពី​ចម្ងាយ ឬ​តាម​អន​ឡាញ​សម្រាប់​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ក្រោម​ឱវាទ នា​ថ្ងៃ​ទី​៣១…

រាជា​ធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល បាន​ដាក់​ចេញ​នូវ​ការ​បង្រៀន និង​រៀន​ពី​ចម្ងាយ ឬ​តាម​អន​ឡាញ​សម្រាប់​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ក្រោម​ឱវាទ នា​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២០ ក្នុង​គោលបំណង​ផ្ដល់​ឱកាស​ដល់​សិក្ខាកាម សិស្ស និស្សិត យុវជន ឬ​អ្នក​កំពុង​តែ​បម្រើ​ការងារ​នៅ​តាម​សហគ្រាស គ្រឹះស្ថាន រោងចក្រ ឬ​ស្ថាប័ន​នានា និង​ប្រជាពលរដ្ឋ​ទូទៅ​ទទួល បាន​សេវា​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ដ៏​សម្បូរ​បែប និង​បណ្ដុះ​ទម្លាប់​នៃ​ការ​ប្រើប្រាស់​កម្មវិធី​ បណ្ដុះបណ្ដាល​បច្ចេកវិទ្យា និង​ឧបករណ៍​វៃឆ្លាតទាំង​នៅ​ក្នុងអំឡុងពេល​មាន​វិបត្តិ​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ និង​ទៅ​អនាគត ​។


លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាលបាន​បន្ត​ថា « គោលការណ៍​ណែនាំ​នេះ​នឹង​ឆ្លើយ​តប​ទៅ​នឹង​យុទ្ធសាស្ត្រ​ទី​២ «​ការ​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​» នៃ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឆ្នាំ​២០១៩-២០២៣ ដែល​ចាំបាច់​ក្រសួង​ត្រូវ​បង្កើត​កម្មវិធី​បណ្តុះបណ្តាល​ឱ្យ​សម្បូរ​បែប និង​ស្រប​តាម​ការ​រីក​ចម្រើន​បច្ចេកវិទ្យា និង​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​៤»​។

លោក​រដ្ឋមន្ត្រី​បន្ថែម​ថា គោលការណ៍​ណែនាំ​នេះនឹង​បង្ហាញ​អំពី​ដំណើរការ​នៃ​ការ​ចុះ​ឈ្មោះ​ចូល​រៀន ការ​បង្រៀន ការ​រៀន ការ​អនុវត្ត​ផ្ទាល់ ការ​ប្រឡង និង​ការ​ត្រួតពិនិត្យ​វាយតម្លៃ​ជាដើម​ ។ ដើម្បី​អនុវត្ត​ការ​បង្រៀន និង​រៀន​ពី​ចម្ងាយ ឬ​តាម​អន​ឡាញ គ្រឹះស្ថាន TVET នីមួយ​ៗ ត្រូវ​រៀបចំ​ផែនការ និង​សកម្មភាព​ការងារ​មួយ​ចំនួន​រួម​មាន ​៖

-ផែនការ​រយៈពេល​ខ្លី មធ្យម និង​វែង​នៃ​ដំណើរការ​បង្រៀន និង​រៀន​ពី​ចម្ងាយ ឬ​តាម​អន​ឡាញ របស់​គ្រឹះស្ថាន អ​.​ប​.​វ
-​ណែនាំ​សាស្ត្រាចារ្យ គ្រូ​បច្ចេកទេស​/​ឯកទេស រៀបចំ​កិច្ច​តែងការ​បង្រៀន ឯកសារ​មេរៀន បទ​បង្ហាញ ការ​ផលិត​វី​ដេ​អូ​បង្រៀន​ទាំង​ទ្រឹស្តី និង​ការ​អនុវត្ត
-​រៀបចំ និង​គ្រប់គ្រង​បន្ទប់​បង្រៀន រោង​ជាង បន្ទប់ពិសោធន៍​/​មន្ទីរពិសោធន៍ មូលដ្ឋាន​ឧបករណ៍​/​សម្ភារ​បង្រៀន និង​រៀន​ពី​ចម្ងាយ ឬ​តាម​អន​ឡាញ ទាំង​ទ្រឹស្តី និង​ការ​អនុវត្ត
-​ផែនការ​ចុះ​កម្មសិក្សា​របស់​សិក្ខាកាម សិស្ស និស្សិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន
-​ផែនការ​ប្រឡង​បញ្ចប់​ការ​សិក្សា​របស់​សិក្ខាកាម សិស្ស និស្សិត​ជាដើម​ ៕

អត្ថបទសរសេរ ដោយ