ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំផុស​ឲ្យ​ប្រជាពលរដ្ឋ​នៅ​សៀម​ប៉ា​ង ដាំ​ស្រូវ​ត្រ​យ៉ង​ព្រោះ​វា​មាន​តម្លៃ​ខ្ពស់

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក សូ​ខន រិ​ទ្ធិ​គុន បាន​ថ្លែង​ទៅ​កាន់​បងប្អូន ប្រជាពលរដ្ឋ​ថា​(​យើង​គឺជា​ម្ចាស់​ខ្លួនឯង និង​ជា​អ្នកគ្រប់គ្រង​ហើយ​ការពារ​ធនធាន​សម្បត្តិ​ធម្ម ជាតិ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​)​។…

ខេត្តស្ទឹងត្រែង ៖ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក សូ​ខន រិ​ទ្ធិ​គុន បាន​ថ្លែង​ទៅ​កាន់​បងប្អូន ប្រជាពលរដ្ឋ​ថា​(​យើង​គឺជា​ម្ចាស់​ខ្លួនឯង និង​ជា​អ្នកគ្រប់គ្រង​ហើយ​ការពារ​ធនធាន​សម្បត្តិ​ធម្ម ជាតិ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​)​។ ថ្លែង​បែប​នេះ លោក​រដ្ឋលេខាធិការ​ស្ថិត​ក្នុង​កម្មវិធី​ផ្តល់​សត្វ​គោ ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ប្រារព្ធ​ទិវា​កសិករ​ស្តី​ពី​ការ​អនុវត្តន៍​កម្មវិធី ស្រូវ​មិត្ត ភាព​សង្គ្រោះ​សត្វព្រៃ «​ស្រូវ​ត្រ​យ៉ង​» និង​ការ​ទិញ​លក់​ស្រូវ ក្នុង​ដែនជម្រកសត្វព្រៃ នៃ​ភូមិ​ខិះ​ស្វាយ ភូមិ​ខិះ​ក្រោម ភូមិ​ពង​ក្រៀល ភូមិ​ខាំ​ភោគ ភូមិ​ឡា​កាយ ភូមិ​ផា​បាំង និង​ភូមិ​ញ៉ាំង​ស៊ុម ក្នុងស្រុក​សៀម​ប៉ា​ង​។

លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ ខំ​បង្កបង្កើន​ផល​ស្រូវ «​ស្រូវ​ត្រ​យ៉ង​» នេះ​ឲ្យ​បាន​គ្រប់​រដូវ​ទាំង​ប្រាំង និង​វស្សា ដោយ​លោក​បាន​សន្យា​ថា នឹង​ជួយ​ឲ្យ​ខាង​ក្រុមហ៊ុន​ទិញ​ក្នុង​តម្លៃ​ខ្ពស់ ក្នុង​១​គីឡូក្រាម​៥០០០​រៀល ហើយ​ត្រូវ​ទាំងនេះ​គឺ​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​ដែល​បង្កបង្កើន​បាន​គឺ​នាំ​ចេញ​ទៅ​ក្រៅប្រទេស​។ នេះ​ជាក​ក្តា​នៃ​ការ​ចូលរួម​ក្នុង​ការ​ជួយ​សង្គ្រោះ​សត្វព្រៃ​។

លោក សូ​ខន រិ​ទ្ធិ​គុន ក៏​បាន​បន្ត​ទៀត​ថា​ការ​ជំរុញ និង​លើកទឹកចិត្ត​នេះ​គឺ​ចង់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បាន​បង្កើន​ទិន្នផល​របស់​ខ្លួន​ដោយ​ស្របច្បាប់ និង​ចៀសវាង​ការ​បំផ្លាញ ធនធាន​សម្បត្តិ​ធម្មជាតិ​របស់​ខ្លួនឯង ហើយ​អាច​ត្រូវ​ក្លាយ​ខ្លួន​ជា​ជនជាប់ចោទ​ប្រឈម និង​ផ្លូវច្បាប់​ថែម​ទៀត​។

ក្នុង​គ្រា​ចុង​ក្រោយ លោក​រដ្ឋលេខាធិការ បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​ការពារ និង​ទប់ស្កាត់​ទាំងអស់​គ្នា នូវ​អំពើ​ដែល​ច្បាប់​បាន​ហាមឃាត់​កើត ឡើង​ពី​ការ​បំផ្លាញ​ព្រៃឈើ និង​ការ​បរបាញ់​សត្វព្រៃ ហើយ​ងាក​មក​ចូលរួម​បង្កបង្កើន​ផល តាម​រយៈ​ការ​ចិញ្ចឹមសត្វ​គោ និង​ដាំ​ស្រូវ «​ស្រូវ​ត្រ​យ៉ង​» នៅ​ក្នុង​សហគមន៍ ដោយ​លោក​នឹង​ផ្តល់​ពូជ​សត្វ​គោ​បន្ថែម​នៅ​ពេល​ក្រោយ​ទៀត ហើយ​លោក​ក៏​បាន​គាំទ្រ​នូវ​យោបល់​របស់ លោក​មេឃុំ​ព្រែក​មាស​ដែរ​ថា ធនធាន​សម្បត្តិ​ធម្មជាតិ នៅ​ក្នុងស្រុក​សៀម​ប៉ា​ង​នេះ មិនមែន​ជា​របស់​ក្រសួងបរិស្ថាន និង​មិនមែន​ជា​របស់​អង្គការ​ណាមួយ​ឡើយ គឺជា​របស់​អ្នកស្រុក​សៀម​ប៉ា​ង​ទាំងអស់​គ្នា​៕ ដោយ ៖ រ៉ូ សាលី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ