ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេវតា​ទ្រព្យ​ប្រាប់​ថា​មហា​ឆ្នាំ​ទាំង​៦​មិន​ខ្វះ​លុយ​ចាយ​ទេ​នៅ​ឆ្នាំ​២០២១

3 ឆ្នាំ មុន

តាម​ការ​ទស្សន៍​ទាយ​របស់​លោកគ្រូ​ហុងស៊ុយ​ចិន​សែ​បាន​រក​ឃើញ​ថា ចង្វាក់​ខ្សែ​ជោគជតារាសី​នៃ​អ្នក​កើត​ឆ្នាំ​ទាំង​៦ ជូត ថោះ មមី វក ឆ្លូវ រោង លេខ​នាំ​លាភ​ហេង ២៧៩…

តាម​ការ​ទស្សន៍​ទាយ​របស់​លោកគ្រូ​ហុងស៊ុយ​ចិន​សែ​បាន​រក​ឃើញ​ថា ចង្វាក់​ខ្សែ​ជោគជតារាសី​នៃ​អ្នក​កើត​ឆ្នាំ​ទាំង​៦ ជូត ថោះ មមី វក ឆ្លូវ រោង លេខ​នាំ​លាភ​ហេង ២៧៩ មាន​ខ្សែ​លា​ភ​​អស្ចារ្យ​ដោយ​បង្គំ​ធាតុ​ទាំង​៤​បន្ថែម​លាភ​បញ្ជូន​មាសប្រាក់​មក​កាន់តែ​ហូរហៀរ​នៅ​ក្នុង​ឆ្នាំ​ថ្មី​ឆ្នាំ​២០២១​នេះ ។ សូម​លោក​អ្នក​ប្រញាប់​បួងសួង​បញ្ជូនសារទៅលេខនាំហេង១៦៨សុំ​លាភ​សំណាង​ឥឡូវនេះ ប៉ង​អ្វី​នឹង​បាន​សម្រេច​ដូច​បំណងប្រាថ្នា ។

ឆ្នាំជូត នៅ​ក្នុង​ឆ្នាំ​ថ្មី​ឆ្នាំ​២០២១​លោក​អ្នក​នឹង​ទទួល​បាន​ដំណឹង​ល្អ​ដែល​រំពឹង​ទុក​ពី​មុន​មក ហើយ​ដំណឹង​នោះ​នឹង​នាំ​អ្នក​ឱ្យ​ឈ្នះ​អស់​មារ​សត្រូវ​ដែល​តាម​យាយី​ក្នុង​ជីវិត ហើយ​បន្ទាប់​មក​លាភ​ធំ មាសប្រាក់​ហូរ​ចូល​ចាក់ខ្សែ​ជីវិត​របស់​លោក​អ្នក​ក្នុង​សិរី​មង្គល​មហាប្រសើរ ក្លាយជា​មនុស្ស​ជោគជ័យ​ក្នុង​ឆាកជីវិត​មានទ្រព្យ​សម្បត្តិ បុណ្យស័ក្តិ ឋានៈ​ឧត្តម​ខ្ពង់ខ្ពស់​រស់នៅ​ដោយ​សុខសាន្ត ។

ឆ្នាំថោះ រាសី​ខ្ពស់ត្រដែត មាន​ង៉ូ​វ​ហេង​ល្អ​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ​ខ្សែជីវិត​របស់​លោក​អ្នក​ពោរពេញ​ដោយ​ខ្សែ​ភោគទ្រព្យ​រីក​ដុះដាល​ឡើងជា​បន្តបន្ទាប់ ។ នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ​បើ​លោក​អ្នក​ចង់​ប្រកបការងារ​អ្វី​ក៏​ទទួល​បាន​ជោគជ័យ​ធំធេង និង​ទទួល​បាន​ពរ​ជ័យ​ពី​ទេវតា​ទ្រព្យ​កើត​លាភ​សំណាង​សម្បូរ​មាសប្រាក់​ស្តុកស្តម្ភ​លើក​ខ្សែជីវិត​ឧត្តម​ខ្ពង់ខ្ពស់ ។

ឆ្នាំមមី ជា​មនុស្ស​មានសំណាង​ដូច​សេដ្ឋី​រយ​លាន​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ ។ បើជា​អ្នកមាន​បំណង​រកស៊ី​ក្នុង​មុខ​ជំនួញ​ផ្សេង​ៗ​ចំណាយ​ប្រាក់​តែ​បន្តិចបន្តួច​ក៏​អាច​ទទួល​បាន​ផល​លាភ​ហួសការ​ស្មាន តែបើ​ជា​អ្នកធ្វើការ​ងារ​តាម​ស្ថាប័ន អង្គភាព​នានា​វិញ​ក៏​បាន​សម្រេច​លទ្ធផល​ល្អ​ហួស​ពី​ការ​ស្មាន បាន​ឡើងបុណ្យស័ក្តិ​ឋានៈ​ខ្ពង់ខ្ពស់ ។ ហេតុនេះ​ចាប់ពី​ឆ្នាំ​ថ្មី​នេះ​ទៅ​លោក​អ្នក​នឹង​បាន​ស្រាកស្រាន្ត​បាន​សិរី​សួស្តី​មហាប្រសើរ​ព្រោះ​មាន​លាភ មាន​លុយ មានសំណាង​ល្អ​ចូល​មក​ផ្ទួន​ៗ ។

ឆ្នាំវក ជា​អ្នកមាន​ង៉ូ​វ​ហេង​ខ្លាំង​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ លោក​អ្នក​អស់​ទុក្ខ​អស់​កង្វល់ អស់រឿង​ស្មុគស្មាញ អស់រឿង​ភ័យ​ខ្លាច​ពី​ការ​ខ្វះខាត​ទ្រព្យសម្បត្តិ លុយកាក់ មាស ប្រាក់ ។ អ្នក​កើត​ឆ្នាំ​នេះ​រមែង​មាន​វាសនា​ល្អ មាន​ខ្សែ​បង្គំ​លាភ​សំណាង​ពិសេស​ជាងគេ បើ​លោក​អ្នកមាន​គម្រោង​ធ្វើ​ការងារ​អ្វីមួយ​នោះ អ្នក​នឹង​ទទួល​បាន​ជោគជ័យ​សមប្រកប​ខ្លាំង​ណាស់ តែបើ​លោក​អ្នក​កំពុង​តែ​ជោគជ័យ​លើ​ការងារ ឬ​មុខរបរ​ហើយ ក៏​រឹងរឹតតែ​ជោគជ័យ​បន្ថែម​ទៀត ។

ឆ្នាំឆ្លូវ ជា​អ្នកមាន​សំណាង​ធំ នៅ​ក្នុង​ឆ្នាំ​២០២១​នេះ លោក​អ្នក​លែង​មាន​អ្វី​ដែល​គួរ​ព្រួយចិត្ត​ទៀត​ហើយ ថែម​ទាំង​មាន​ដំណឹង​ល្អ​ៗ ដែល​លោក​អ្នក​កំពុង​រំពឹងគិត​ទុក​ពី​មុន​មក ។ នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ​លោក​អ្នក​អាច​សម្រុក​ការងារ​ឱ្យ​ពេញទំហឹង​ប្រាកដជា​ទទួល​បាន​ផ្លែផ្កា យ៉ាង​គាប់ប្រសើរ​ត្រឡប់​មក​វិញ ព្រោះ​ដួង​រាសី​កំពុង​ឡើង​ខ្ពស់ត្រដែត​នាំ​ឱ្យ​កើត​សំណាង កើត​លាភ មាន​ប្រាក់​ហូរ​ចូល​មក​ឯង​ៗ និង​ជួប​តែ​រឿង​ល្អ​ៗ​ចូល​មក​ស្រោចស្រព​ជីវិត ។

ឆ្នាំរោង ភាព​ជា​មនុស្ស​មាន​ង៉ូ​វ​ហេង​ល្អ មានសំណាង​មាន​លាភ​មាន​លុយ​វាល់​លាន​សម្រុកចូល​មក​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ ។ បើ​លោក​អ្នកមាន​បំណង​ប្រកប​មុខរបរ​រកស៊ី​ខ្នាត​ប៉ុណ្ណា​ក៏​ដោយ លោក​អ្នក​ចំណាយ​ប្រាក់​តែ​បន្តិចបន្តួច​ក៏​អាច​ទទួល​បាន​ផល​លាភ​ហួសការ​ស្មាន តែបើ​ជា​អ្នកធ្វើការ​ងារ​តាម​ស្ថាប័ន អង្គភាព​នានា​វិញ​ក៏​បាន​សម្រេច​លទ្ធផល​ល្អ​ប្រពៃ ។ ដូចនេះ​ចាប់ពី​ឆ្នាំ​២០២១​នេះ​ទៅ​លោក​អ្នក​នឹង​បាន​ស្រាកស្រាន្ត ព្រោះ​មាន​លាភ មាន​លុយ មានសំណាង​ល្អ​ចូល​មក​ហូរហែ ៕ សាន សា​រិ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ