រាជធានីភ្នំពេញ ៖ ការពិតទៅភាពសុំាំនៃជីវិត គឺមានសារៈសំខាន់ណាស់សម្រាប់ជីវិតរបស់យើងម្នាក់ៗ ដែលបានឆ្លងកាត់ជីវិតមកមានច្រើនរសជាតិមែនទែន តាំងពីតូចដល់ធំ។
លោកស្រី តាំង ហ្គេចលៀង អគ្គនាយិកា ក្រុមហ៊ុន H&L គ្រុប បានបន្តថា «ដូចនេះយើងម្នាក់ៗ គួរបណ្តុះភាពសុំាឱ្យខ្លាំងនៅក្នុងជីវិត នោះជីវិតនឹងចាកផុតពីទុក្ខកាន់តែឆាប់ ត្រូវប្រាប់ខ្លួនឯងថា « មិនអីទេ !» រឿងដែលយើងជួបនេះមានមនុស្សជាច្រើនគេបានឆ្លងផុតហើយ បន្តិចទៀតលេងអីហើយ តិចទៀតសុំាហើយ »។
លោកស្រីបានចែករំលែងឃ្លាទាំងនេះថា ៖
មិនថា មានរឿងអីកើតឡេីង!
មិនថា មានការឈឺចាប់ខ្លាំងប៉ុណា!
មិនថា អ្នកកំពុងស្ថិតនៅកន្លែងណា!
មិនថា អ្នកបន្ទោសខ្លួនឯងយ៉ាងណា!
មិនថា អ្នករងការប្រមាថច្រើនប៉ុណា!
មិនថា អ្នកកំពុងវល់ៗក្នុងជីវិតដែលពោរពេញទៅដោយបញ្ហា។
*បើអ្នកសុំានឹងភាពឈឺចាប់ នោះអ្នកនឹងលែងឈឺចាប់ទៀតហើយ !
*ស្អែកនឹងជាថ្ងៃល្អ បើអ្នកសុំានឹងជីវិតដ៏ឈឺចាប់នៅក្នុងថ្ងៃនេះ ។
លោកស្រីបានបន្តដូចនេះថា «សូមអោយអ្នកដឹងថា រាល់ការឈឺចាប់ រាល់ទឹកភ្នែកដែលអ្នកបានស្រក់ រាល់រឿងអាក្រក់ៗ ដែលបានកើតឡើងក្នុងជីវិតអ្នក វាគឺជារឿងដែលបាន កើតលើជីវិតមនុស្សជាច្រើនក្នុងវ័យរបស់អ្នកដូចគ្នា វាតែងតែកើតឡើង ក្នុងសង្គមរបស់អ្នក ក្នុងពិភពលោកយើងនេះ វាមិនមែនជាការសំងាត់នោះទេ វាមិនមែនជារឿងកំសត់ដែលអ្នកជួយតែម្នាក់ឯងទេ វាក៏មិនមែនជាកំហុសរបស់អ្នកណាម្នាក់ដែរ តែវាគ្រាន់តែជាប្រវត្តិជីវិត ក្នុងសៀវភៅជីវិតរបស់អ្នកតែប៉ុណោះ »។
វ័យណាត្រូវជួបរឿងអី វ័យណាត្រូវប្រឈរមុខទៅនឹងបញ្ហាអី អ្នកណាក៏ជួយ អ្នកណាក៏មានរឿងស្រដៀងគ្នា គ្រាន់តែវាធ្ងន់រឺក៏ស្រាលជាងគ្នាតែបន្តិចប៉ុណោះ រឿងជីវិតមានដូចៗគ្នា សប្បាយក៏សើច កើតទុក្ខក៏យំ ព្រាត់ប្រាស់ ក៏ពិបាកចិត្ត បាត់បង់ក៏ស្តាយ ដល់ចុងក្រោយគឺ…នៅតែទទួលយកវា មានអ្នកខ្លះ ប្រើពេលយ៉ាងយូរទើបទទួលយកបាន មានអ្នកខ្លះទៀតក៏ឆាប់ទទួលយកបាន វាអាស្រ័យថាតើអ្នកណាឆាប់សុំា នឹងវាជាង ។
លោកស្រីលើឧទាហរណ៍ដូចនេះថា នៅពេលដែលពីក្មេងមកយើងធ្លាប់តែស្រនុក ធ្លាប់ទទួលបានក្តីស្រឡាញ់ពីឪពុកម្តាយ ស្រាប់តែភ្លាមៗ យើងទៅជាក្មេងជំទង់ម្នាក់ យើងរមែងតែលឺពាក្យមួយដែលឪពុកម្តាយយើងនិយាយស្តីឱ្យ ឬស្តីបន្ទោស ចឹងយើងនឹងគិតថាម៉ាក់មិនដូចមុនទេ អ្នកនឹងគិតថាហេតុអ្វីៗសុទ្ធតែជាកំហុស ហើយបែរជាយើងមើលឃើញថាចុះអាភាពសប្បាយរបស់យើងទៅណាហេតុអ្វីបានជាងាកទៅណាសុទ្ធតែមានបញ្ហាចឹង រៀនក៏ពិបាកជាងមុន ម៉ាក់ក៏មិនសូវស្រឡាញ់ដូចមុន ហើយមិនមានអ្នកយល់ចិត្តយើងសោះ តាមការពិតនេះគឺជាភាពសុំារបស់យើងនោះទេ គឺមិនទទួលស្គាល់ថាយើងគឺជាយើងក្នុងថ្ងៃនឹង។
ដូចជាយើងនៅមុនពេលរៀបការនិងក្រោយពេលរៀបការអ៉ីចឹង មុនពេលរៀបការយើងមានអារម្មណ៍ថាខ្លួនមួយ យើងធ្វើអ្វីមួយក៏គ្មានអ្នកណាមកគ្រប់គ្រង ឬហាមឃាត់អ្វីដែរ រីឯយើងក៏មិនមានការទទួលខុសត្រូវ ហើយយើងក៏មិនចាំបាច់មាននរណាម្នាក់មកស្តីបន្ទោសឱ្យយើងដែរ។ ប៉ុន្តែនៅពេលដែលយើងរៀបការហើយ អ្វីៗប្តូរផ្លាស់អស់រលីង មានអ្នកខ្លះទៅក៏ផ្លាស់ទៅជាល្អ ហើយមានអ្នកខ្លះទៀតទៅ នៅជាសង្សាគឺល្អណាស់ ប៉ុន្តែនៅថ្ងៃដែលយើងក្លាយជាប្តីប្រពន្ធនឹងគ្នាហើយ មានអារម្មណ៍មួយថា បងមិនដូចពីមុនទេ។
បន្ទាប់មកនៅពេលដែលពួកគេមានកូន អ្នកខ្លះហាក់បីដូចជាចាប់ផ្តើមមានសម្ពាធ ហើយកាន់តែពិបាកជាងមុនទៀត នៅពេលដែលកូនគេចាប់ផ្តើមធំ ប្តីប្រពន្ធឈ្លោះគ្នា ហត់មែនទែន ចាប់ផ្តើមមានសម្ពាធពីការងារផង ចាប់ផ្តើមមានសម្ពាធក្នុងការទទួលខុសត្រូវទៅលើមនុស្សច្រើនជាងមុនទៀត ចាប់ផ្តើមមានបំណុល ចាប់ផ្តើមមានទ្រព្យ ចាប់ផ្តើមមានការចំណាយ មានចំណូល ។ល។ ដោយជួបនូវអ្វីដែលខុសប្លែក កាលពីមិនទាន់មានអស់នឹង អ្នកខ្លះមានអារម្មណ៍ថាជីវិតគាត់មានការប្រែរប្រួលលឿនម្ល៉េះ អ្នកខ្លះក៏គិតថាមិនចង់បានបែបនេះទេ ចង់ត្រឡប់ទៅរកអតីតកាលដែលមានឪពុកម្តាយ មានជីវិតរស់នៅស្រួលៗ។ល។
តាមពិតទៅ អ្នកណាក៏មិនចង់បានបែបនឹងដែរ គ្រប់គ្នាសុទ្ធតែចង់បានគ្រួសារល្អឬជីវិតរស់ស្រួល ចង់បានកន្លែងដែលល្អៗ ចំណែកឯឪពុកម្តាយវិញ ពីមុនធ្លាប់តែកូនៗគោរពស្រឡាញ់ នៅផ្ទះជាមួយគ្នាឃើញមុខគ្នារាល់ថ្ងៃ ស្រាប់តែកូនចាប់ផ្តើមមានគ្រួសារភ្លាក៏ត្រូវទៅនៅជាមួយប្តីប្រពន្ធ ហើយក៏ចាប់ផ្តើុមគិតថា កូនម្នាក់នោះទៅណាបាត់ហើយ។
លោកស្រីបន្ថែមថា «អ៉ីចឹងរាល់ការលំបាករបស់យើងម្នាក់នឹង ខ្ញុំចង់ឱ្យបងប្អូនទទួលយកការពិត ជីវិតពិតដែលជួបក្នុងថ្ងៃនឹង នៅពេលដែលពួកយើងតាំងចិត្តថាជីវិតយើងគឺអាមួយនឹងហើយ អ៉ីចឹងយើងកុំយកជីវិតយើងនាពេលបច្ចុប្បន្ននេះទៅប្រៀបធៀបកាលពីមុន នូវអ្វីដែលល្អឬអាក្រក់ ឬក៏យកជីវិតរបស់យើងទៅប្រៀបធៀបជាមួយអ្នកដទៃឱ្យសោះ គឺត្រូវទទួលយកខ្លួនឯង ដែលជាខ្លួនឯងនៅថ្ងៃនឹង។
ឧទាហរណ៍ យើងមានកូនម្នាក់បានរៀបអាពាហ៍ពិពាហ៍ អ៉ីចឹងមានន័យថា គាត់ធំហើយដូចនេះដោះលែងគាត់ទៅ ភារៈកិច្ចជាឪពុកម្តាយចិញ្ចឹមកូនត្រឹមថ្ងៃនឹង ឥឡូវគេធំហើយគេគួតែមានផ្ទះរបស់គេ គេមានគ្រួសាររបស់គេ ដូចនេះយើងចប់ការព្វកិច្ចរបស់យើងហើយ ទុកឱ្យគ្រួសារគេជាដោះស្រាយរឿងគ្រួសារគេ»៕
ចែករំលែកព័តមាននេះ