ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CAMSOC​ ចុះ​ត្រួតពិនិត្យ​សំណង់​ធំ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រតិភូ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២​ឆ្នាំ​២០២៣(CAMSOC)​ដឹកនាំ ដោយ​លោក​បណ្ឌិត​ថោ​ង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍CAMSOC​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​មើល​សំណង់ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ស្ថិត​នៅខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ ប្រតិភូ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២​ឆ្នាំ​២០២៣(CAMSOC)​ដឹកនាំ ដោយ​លោក​បណ្ឌិត​ថោ​ង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍CAMSOC​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​មើល​សំណង់ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ស្ថិត​នៅខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៨ ធ្នូ ឆ្នាំ​២០២០ ។ សំណង់​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ​គ្រោង​នឹង​បញ្ចប់​ជា​ស្ថាពរ​នៅ​ក្នុងអំឡុង​ខែឧសភា ឆ្នាំ​២០២១ ខាង​មុខ​។

លោក​បណ្ឌិត ថោ​ង ខុន បាន​ថ្លែង​ទៅកាន់​អ្នកកាសែត​ថា ទោះបី​សព្វ​ថ្ងៃនេះ​ស្ថិតនៅ​ក្នុង​ស្ថាន​ភាព​កូ​វី​ដ​-១៩​ក៏​ដោយ ប៉ុន្តែ​ដំណើរ​ការ​សាងសង់ នៅ​តែ​បន្ត​ធ្វើ​យ៉ាង​សកម្ម​ប្រកបដោយ​​ការ​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​បញ្ចប់​តាម​គម្រោង នា​អំឡុង​ខែឧសភា ឆ្នាំ​២០២១​។

លោក​បន្ត​ថា ក្រុមហ៊ុន​ចិន​ដែល​ជា​អ្នក​ទទួល​សាងសង់​កីឡដ្ឋាន​ធំ​មួយ​នេះ គ្រប់គ្រង​កម្មករ​ខ្មែ​និង​ចិន​ចំនួន​៥០០​នាក់ ក្នុង​នោះ​កម្មករ​ខ្មែ​ចំនួន៣០០​នាក់​កំពុង​តែ​ដំណើរការ​ទៅ​យ៉ាង​រលូន ល្អ​ណាស់ ។ ប៉ុន្តែ​គ្រាន់តែ​មានការ​យឺតយ៉ាវ​បន្តិច​ទៅ​លើ​ការ​ដឹក​ជញ្ជូន​សម្ភារ​ដំឡើង​ដំបូល​ប៉ុណ្ណោះ ដែល​ត្រូវ​កម្ម​ង់​ទិញ​មក​ពី​ប្រទេស​អា​ល្លឺ​ម៉​ង់​ជាដើម ។ លោក​ថា ពេល​ដែល​យើង​បាន​ទៅ​ពិនិត្យ​មើល​ជាក់ស្ដែង​ឃើញ​ថា សំណង់​កីឡដ្ឋាន​នេះ គឺជា​មោទនភាព​ជាតិ​មោទនភាព​សម្រាប់​ចំណង​សាមគ្គីភាព មិត្តភាព​កម្ពុជា​-​ចិន ដែល​នេះ​ជា​អនុស្សាវរីយ៍​មួយ​ដ៏​ធំ​ធេង​មិន​អាច​កាត់ថ្លៃ​បាន​នា​ពេល​បច្ចុប្បន្ន​ក៏​ដូច​ជា​សម្រាប់​កូន​ខ្មែរ​យើង​តទៅ​អនាគត ។

លោក វ៉ា​ត់ ចំរើន បញ្ជាក់​ថា កីឡដ្ឋាន​ធំ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នឹង​ត្រូវ​បញ្ចប់​ការ​សាងសង់​ជា​ស្ថាពរ​នៅ​ក្នុង​អំឡុង​ខែឧសភា ឆ្នាំ​២០២១​ខាង​មុខ ដើម្បី​បម្រើ​ដល់​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​។ ក្រោយ​ពី​បញ្ចប់​ការ​សាងសង់​កីឡដ្ឋាន​ធំ​(Main Stadiam)​មាន​សកម្មភាព​ច្រើន​ណាស់ ដូច​ជា​ពិធី​សម្ពោធ​ជា​ផ្លូវការ ដោយនៅ​ក្នុង​ពិធី​នេះ​មានការ​ប្រកួត​លក្ខណៈ​មិត្តភាព​រវាង​កម្ពុជា​-​ចិន​និង​ការ​ប្រកួត​ជម្រុះ​អន្តរជាតិ​ក្នុង​តំបន់​អាស៊ាន​ក៏​ដូច​ជា​ទ្វីបអាស៊ី​ផង​ដែរ ។

ការ​ប្រកួត​នេះ​អាច​យក​មក​ប្រកួត​នៅ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដើម្បី​ជា​ការ​​សាក​ល្បង​​ទីលាន​បាល់​ទាត់​ថ្មី បរិយាកាស​ថ្មី ។ ចំពោះ​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​នានា នឹង​អាច​ចាប់ផ្ដើម​ធ្វើ​ទៅ​បាន​ចាប់ពី​ពាក់កណ្ដាល​ឆ្នាំ​២០២១​ទៅ ។ ក្រៅពី​នេះ​ពហុ​កីឡដ្ឋាន​ជាតិ​ថ្មី​ក៏​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​របស់​សហ​ព័​ន្ឋ​កីឡា​ជាតិ​មួយ​ចំនួន​ផង​ដែរ ។

សរុបសេចក្ដី​ទៅ ការ​បើក​ឱ្យ​កីឡាករ​-​កីឡាការិនី​មក​ប្រកួត​នៅ​ទី​នេះ គឺ​ដើម្បី​បន្សាំ​ខ្លួន​ជាមួយ​ពហុ​កីឡដ្ឋាន​ជាតិ​ថ្មី ក្នុង​ការ​ជួយ​បង្កើន​គុណ​ផល​បច្ចេកទេស​របស់​ពួក​គាត់​ឱ្យ​បាន​ល្អ​ប្រសើរ ក្នុង​ដំណើរ​ឆ្ពោះទៅ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣ ។

ដោយឡែក​នៅ​ក្នុង​ឆ្នាំ​២០២២​ខាង​មុខ​នេះ កម្ពុជា​អាច​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ ការ​ប្រកួត​តេស្ត​កីឡា​ស៊ី​ហ្គេ​ម (Pre-SEA Games)​ដោយ​មាន​បណ្ដា​ប្រទេស​ជាស​មា​ជិ​ក​ក្នុង​តំបន់​អាស៊ាន​ទាំង​១០ អាច​បញ្ជូន​អត្ត​ព​លិ​ក​របស់​ខ្លួន​តាម​ប្រភេទ​កីឡា​នីមួយ​ៗ​មក​ប្រកួត​ឆ្លាស់គ្នា​បាន ដើម្បី​ឱ្យ​ការ​ប្រើ​ប្រាស់​របស់​យើង​មាន​និរន្តរភាព ក៏​ដូច​ជា​ការ​ផ្ដល់​នូវ​បទ​ពិសោធន៍​ដល់​ការ​រៀបចំ​របស់​សហព័ន្ធ​កីឡា​ជាតិ​នានា របស់​កម្ពុជា​ឱ្យ​បាន​កាន់តែ​ច្រើន ។

អ្វី​ទាំង​អស់នេះ​គឺជា​ការ​ចង្អុល​បង្ហាញ​និង​ការ​ណែនាំ​របស់​សម្ដេច​ពិជ័យ​សេនា​ទៀ បាញ់ ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC ដោយ​សម្ដេច​តែងតែបាន​ណែនាំ​និង​ជំរុញ​ឱ្យ​យើង​ខិតខំ​ធ្វើការ​យ៉ាង​យក​ចិត្តទុកដាក់​គ្រប់​ជ្រុងជ្រោយ ទាំង​ប្រសិទ្ធភាព​នៃ​ការ​រៀបចំ ទាំង​ប្រសិទ្ធភាព​បច្ចេកទេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ