ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​-​កីឡាការិនី​ឆ្នើម​នឹង​ទទួល​ការ​ចាក់​​វ៉ាក់សាំង​កូ​វី​ដ​-19​ មុនគេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ វ៉ាក់សាំង​កូ​វី​ដ​-១៩ កាន់តែ​ត្រូវ​បាន​មហាជន​ទន្ទឹងរង់ចាំ​ស្រប​​​ពេល​ដែល​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​ក៏​ត្រៀម​កញ្ចប់​ថវិកា​មួយ​ចំនួន​ដើម្បី​ទិញ​យក​មក​ចាក់​ជូន​ពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ ក្នុង​ជំហាន​ដំបូង ។ ក្នុង​ចំណោម​ពលរដ្ឋ​ជា​អាទិភាព ដែល​ត្រូវ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩​នោះ កីឡាករ​-​កីឡាការិនី​ឆ្នើម​ៗ…

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ វ៉ាក់សាំង​កូ​វី​ដ​-១៩ កាន់តែ​ត្រូវ​បាន​មហាជន​ទន្ទឹងរង់ចាំ​ស្រប​​​ពេល​ដែល​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​ក៏​ត្រៀម​កញ្ចប់​ថវិកា​មួយ​ចំនួន​ដើម្បី​ទិញ​យក​មក​ចាក់​ជូន​ពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ ក្នុង​ជំហាន​ដំបូង ។ ក្នុង​ចំណោម​ពលរដ្ឋ​ជា​អាទិភាព ដែល​ត្រូវ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩​នោះ កីឡាករ​-​កីឡាការិនី​ឆ្នើម​ៗ ស្ថិត​ក្នុង​ជួរ​កីឡាករ​-​កីឡា​ការិនី​​មាន​សក្ដានុពល​នៅ​ក្នុង​វិស័យ​កីឡា នឹង​ទទួល​បាន​វ៉ាក់សាំង​នេះ​មុនគេ​ក្នុង​ចំណោម​កីឡាករ​-​កីឡាការិនី និង​មន្ត្រី​កីឡា​រាប់រយ​នាក់​ផ្សេង​ទៀត​នោះ​។

ការ​ទទួល​បាន​វ៉ាក់សាំង​កូ​វី​ដ​-១៩​មុនគេ​នេះ គឺ​ដោយសារ​តែ​សមាសភាព​កីឡាករ​-​កីឡាការិនី​​ទាំង​នោះ​សុទ្ធតែ​ចាំបាច់​ព្រោះ​ត្រូវ​ប្រើ​ពេល​ហ្វឹកហាត់ និង ទទួល​ភារកិច្ច​ជា​ច្រើន​ទៀត ដើម្បី​កីឡា និង​ដើម្បី​ជាតិ​។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា នៅ​តែ​បន្ត​ថ្លែង​បញ្ជាក់​ថា វ៉ាក់សាំង​កូ​វី​ដ​-១៩​ដែល​មក​ដល់​កម្ពុជា នឹង​ផ្ដល់​ឱកាស​ឱ្យ​កីឡាករ​-​កីឡា​ការិនី​ដែល​ជា​សមាស​​ភាព​ឆ្នើម​ៗ និង​ជា​អត្ត​ព​លិ​ក​ជួរ​មុខ​ឱ្យ​ទទួល​បានការ​ការពារ​មុខ​គេ ដោយសារ​តែ​កីឡាករ និង​កីឡា​ការិនី​ទាំងនេះ គឺជា​កម្លាំង​ស្នូល​នៅ​ក្នុង​វិស័យ​កីឡា ដែល​ចាំបាច់​ត្រូវ​តែ​ទទួល​ការ​ការពារ​ពី​កូ​វី​ដ​-១៩​។

លោក​ថា សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្តល់​អាទិភាព​ដល់​កីឡាករ កីឡា​ការិនី​ជម្រើសជាតិ ក្នុង​ការ​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ វី​ដ​-១៩ ហើយ​ការ​ការពារ​នោះ ក៏​នឹង​ផ្ដល់​អាទិភាព​ដល់​គ្រូបង្វឹក និង​មន្ត្រី​សំខាន់​ៗ​ផង​ដែរ ។ លោក​បន្ត​ថា សម្តេច យល់​ថា កីឡា​ករ​ឆ្នើម​ៗ​គឺជា​ក្រុម​មនុស្ស ដែល​ប្រឈម​ខ្លាំង​ក្នុង​ការ​ឆ្លង​ជំងឺ​រាតត្បាត​មួយ​នេះ ដ្បិត​ពួក​គេ​ត្រូវ​ហ្វឹកហាត់​ជុំ​គ្នា និង​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​ជាដើម ដូច្នេះ​គឺ​ច្បាស់​ណាស់​ថា បើ​ពួក​គេ​មិន​ទទួល​បានការ​ពារ ឬ​បើ​ប្រហែស​បណ្ដាល​ឱ្យ​ឆ្លង គឺ​ប្រាកដជា​រាលដាល​នៅ​ក្នុង​សហគមន៍ ហើយ​ប៉ះពាល់​ខ្លាំង​នោះ​ផង​ដោយសារ​តែ​សមាសភាព​តំណាង​ជាតិ​ទាំងនោះ សុទ្ធតែ​ចាំបាច់​ក្នុង​ការ​ហ្វឹកហាត់ ឬ​ត្រូវ​ធ្វើការ​ជា​ក្រុម​។

លោក វ៉ា ត់ ចំរើន បាន​បន្ត​ប្រាប់​អ្នក​សារព័ត៌មាន និង​ប្រកាសប្រាប់​កីឡាករ​ជា​រឿយ​ៗ​ថា វ៉ាក់​សាំង​​ដំបូង​របស់​កម្ពុជា ត្រូវ​តែ​ផ្ដល់​ឱ្យ​កីឡាករ​-​កីឡាការិនី ដោយសារ​តែ​សមាសភាព​ដែល​ជា​ជម្រើសជាតិ​ទាំងនោះ គឺ​ចាំបាច់​ត្រូវ​តែ​ទទួល​ការ​ការពារ​ដោយ​ចៀស​មិន​ផុត ។ លោក​ថា វា​ជា​វ៉ាក់សាំង​របស់​រាជ​រដ្ឋាភិបាល ហើយ​ជា​គោលការណ៍ គឺ​សម្តេច ផ្តល់​អាទិភាព ( ចាក់​វ៉ាក់សាំង ) ដល់​កីឡាករ ដោយសារ កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ ប្រឈម​ជាងគេ​ពី​ការ​ចម្លង​កូ​វី​ដ​-១៩​។

ការ​លើក​ឡើង​ដដែល​ជា​ដដែល​របស់​ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​ជួយ​ឱ្យ​កីឡាករ​-​កីឡាការិនី មាន​អារម្មណ៍​កក់ក្តៅ​យ៉ាង​ខ្លាំង ជា​ពិសេស​ក្នុង​ពេល​ដែល​ពួក​គេ​ក៏​ត្រូវការ​ការ​ហ្វឹកហាត់ ដើម្បី​ត្រៀមខ្លួន​ចូលរួម​ប្រកួត​អន្តរជាតិ​ផ្សេង​ៗ ។ ការ​ផ្ដល់​អាទិភាព​នេះ ក៏​មាន​ន័យ​ថា នឹង​ជួយ​ឱ្យ​កីឡាករ​ជួរ​មុខ​ទាំងនោះ ត្រូវ​បាន​បង្ការ​ទាំង ការ​ហ្វឹកហាត់​ក្នុងស្រុក និង​ការ​ប្រកួត​ក្រៅ​ស្រុក និង​ទាំង​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​នៅ​ឆ្នាំ​ក្រោយ​ផង​ដែរ ដែល​សុទ្ធតែ​ចាំបាច់​សម្រាប់​កីឡា​ករ​ជម្រើសជាតិ​នោះ ។ ម្នាក់​ៗ​លើក​ឡើង​ថា ការ​ផ្ដល់​វ៉ាក់សាំង​ដល់​ពួក​គេ គឺជា​រឿង​ចាំបាច់​ណាស់ ដោយសារ​តែ​កីឡាករ​ជួរ​មុខ គឺ​ត្រូវ​ការ​សុខភាព​ល្អ ដោយ​សូ​ម្បី​តែ​មិន​ទាន់​គិត​រឿង​កើត​ជំងឺ​ហើយ​ត្រូវ​ចម្លង​គេ​ផង ។

ម្យ៉ាង​ក៏​ដើម្បី​ឱ្យ​ពួក​គេ​អាច​មាន​ពេល​ហ្វឹកហាត់​គ្រប់គ្រាន់ និង​ប្រមូលផ្តុំ​ហ្វឹកហាត់​ជាប់លាប់ ដោយ​មិន​ចាំបាច់​រំសាយ​ការ​ប្រមូលផ្តុំ​ដូច​ឆ្នាំ​នេះ ។

លោក វ៉ា​ត់ ចំរើន​បន្ត​ថា កីឡាករ​ជម្រើសជាតិ ត្រូវការ​ការ​ហ្វឹកហាត់ ចុះបើ​ខ្លួន​គេ​មិន​ប្រាកដ​ថា​នឹង​មាន​សុខភាព​ល្អ​ផង តើ​កីឡាករ​ណា​នឹង​មាន​ទំនុកចិត្ត​សម្រាប់​ការ​ប្រកួត ។ បើ​កីឡាករ​ទាំងនោះ កើត​មា​នប​ព្ហា គឺ​មិន​ខុស​ពី​ធ្វើ​ឱ្យ​ពួក​គេ​ពិបាក​ហ្វឹកហាត់ និង​មិន​ហ៊ាន​ចេញ​ក្រៅ​នោះ​ទេ ។ តាម​ការ​ប្រកាស នៅ​ឆ្នាំ​ក្រោយ កីឡាករ​កម្ពុជា​ត្រូវ​មានការ​ប្រកួត​ច្រើន​ទៀត​ដូច​ជា​ការ​ប្រកួត​អូ​ឡាំ​ពិ​ក​ជាដើម​។

គួរ​បញ្ជាក់​ផង​ដែរ ដោយសារ​តែ​បញ្ហា​កូ​វី​ដ​-១៩ ទើប​ធ្វើ​ឱ្យ​ក្រុម​កីឡាករ​ជម្រើសជាតិ ត្រូវ​បាន​​រំសាយ​ការ​ប្រមូលផ្តុំ​ហ្វឹកហាត់​ជា​ច្រើន​លើក ។

បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​បច្ចេកទេស និង​សមត្ថភាព​កីឡាករ ក្នុង​ការ​ត្រៀម​ចូល​រួម​ប្រកួត នានា ជា​ពិសេស ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​វៀតណាម ឆ្នាំ ២០២១​ និង​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ នៅ​កម្ពុជា ។ ព្រោះ ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩​នេះ បាន​ធ្វើ​ឲ្យ​កម្ពុជា​ពន្យារពេល​ជា​ច្រើន​លើក​ច្រើន​សា ក្នុង​ការ​បញ្ជូន​កីឡាករ កីឡាការិនី​ទៅ​ហ្វឹកហាត់​នៅ​ក្រៅប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ