ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺផ្លូវចិត្ត អាច​បណ្តាល​មក​ពី​ការ​ទទួលទាន​ទឹក​មិន​គ្រប់គ្រាន់ !

3 ឆ្នាំ មុន

ជំងឺ​ធ្លាក់​ទឹកចិត្ត គឺជា​ជំងឺផ្លូវចិត្ត​ស្មុគស្មាញ​មួយ​ដែល​មាន​ផ្នែក​ផ្លាស់​ប្តូរ​ជា​ច្រើន​នៅ​ក្នុង​មុខងារ​អន្តរ​កម្ម​រវាង​ខួរក្បាល និង​រាង​កាយ​របស់​អ្នក ។ ការ​ខ្សោះ​ជាតិ​ទឹក​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​សកម្ម​ជាមួយនឹង​ការ​ធ្លាក់​ទឹកចិត្ត ។ តាម​គេហទំព័រ Solara Mental Health…

ជំងឺ​ធ្លាក់​ទឹកចិត្ត គឺជា​ជំងឺផ្លូវចិត្ត​ស្មុគស្មាញ​មួយ​ដែល​មាន​ផ្នែក​ផ្លាស់​ប្តូរ​ជា​ច្រើន​នៅ​ក្នុង​មុខងារ​អន្តរ​កម្ម​រវាង​ខួរក្បាល និង​រាង​កាយ​របស់​អ្នក ។ ការ​ខ្សោះ​ជាតិ​ទឹក​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​សកម្ម​ជាមួយនឹង​ការ​ធ្លាក់​ទឹកចិត្ត ។ តាម​គេហទំព័រ Solara Mental Health បានឱ្យ​ដឹង​ថា ការ​ខ្សោះ​ជាតិ​ទឹក​អាច​បង្ក​ទៅ​ជា​ជំងឺ​ធ្លាក់​ទឹកចិត្ត​ដោយសារ​ហេតុផល​បី​យ៉ាង ដូច​ខាងក្រោម ៖

១. ការ​ខ្សោះ​ជាតិ​ទឺ​ក​ធ្វើ​ឱ្យ​ថាមពល​ខួរក្បាល​ចុះ​ខ្សោយ ៖ ការ​ខ្សោះ​ជាតិ​ទឹក​រារាំង​ការ​ផលិត​ថាមពល​នៅ​ក្នុង​ខួរក្បាល​របស់​អ្នក ។ មុខងារ​ខួរក្បាល​ជា​ច្រើន​របស់​អ្នក​ត្រូវការ​ថាមពល​ដើម្បី​ដំណើរការ​ទៅ​បាន​ធម្មតា ។ ភាព​រំជើបរំជួល​នៃ​អារម្មណ៍​ដែល​បណ្តាល​មក​ពី​ភាព​មិន​អាច​ដំណើរការ​បាន​នេះ អាច​ត្រូវ​បាន​ចាត់​ថ្នាក់​ជាមួយនឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត​ ។ ស្ត្រេ​ស​ក្នុង​សង្គម ដូច​ជា​ការ​ថប់​អារម្មណ៍ ការ​ភ័យ​ខ្លាច អសន្តិសុខ​បញ្ហា​ផ្លូវចិត្ត ដែល​កំពុង​កើត​មាន​រួម​ទាំង​ការ​ធ្លាក់​ទឹកចិត្ត អាច​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​មិន​ទទួលទាន​ទឹក​ឱ្យ​បាន​គ្រប់គ្រាន់ ។

២. ការ​ខ្សោះ​ជាតិ​ទឹក​រារាំង​ដល់​ការ​ផលិត​អរ​ម៉ូ​ន Serotonin របស់​ខួរក្បាល ៖ ជំងឺ​ធ្លាក់​ទឹកចិត្ត​ត្រូវ​បាន​ទាក់ទង​ជា​ញឹកញាប់​ទៅ​នឹង​កម្រិត​មិន​គ្រប់គ្រាន់​របស់​អរ​ម៉ូ​ន Serotonin ដែល​ជា​អរ​ម៉ូ​ន​សំខាន​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​អារម្មណ៍​របស់​អ្នក ។ សារធាតុ Serotonin ត្រូវ​បាន​បង្កើត​ឡើង​ពី​អាស៊ី​ដ​អា​មី​ណូ Tryptophan ប៉ុន្តែ​ដើម្បី​អាច​ធ្វើ​ទៅ​បាន ទាល់តែ​មានទឹក​គ្រប់គ្រាន់ ។

៣. ការ​ខ្សោះ​ជាតិ​ទឹក​បង្កើន​កម្រិត​ស្ត្រេ​ស​នៅ​ក្នុង​ខ្លួន ៖ តាម​ពិត​វា​ជាវ​ដ្ត​វិល​ទៅ​វិល​មក ។ ការ​ខ្សោះ​ជាតិ​ទឹក​អាច​បណ្តាល​ឱ្យ​ស្ត្រេ​ស ហើយ​ស្ត្រេ​ស​អាច​បណ្តាល​ឱ្យ​ខ្វះ​ជាតិ​ទឹក ។ នៅ​ពេល​អ្នក​តានតឹង​ក្រពេញ Adrenal ផលិត​អរ​ម៉ូ​ន Cortisol ដែល​ជា​អរ​ម៉ូ​ន​ស្ត្រេ​ស ហើយ​យូរ​ៗ​ទៅ​ក្រពេញ Adrenal ក៏​អស់កម្លាំង ហើយ​បង្ក​ជា​ការ​ថយ​ចុះ​អេឡិចត្រូលីត ។ ជា​រួម​មក​ការ​ទទួលទាន​ទឹក​គ្រប់គ្រាន់​អាច​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​ផ្លូវ​ចិត្តជា​ពិសេស​ជំងឺ​ថប់​អារម្មណ៍ និង​ធ្លាក់​ទឹកចិត្ត ៕ ប្រភព ៖ solaramentalhealth

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ