ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​អាច​ដើរ​កម្សាន្ត​ក្នុងឱកាស​ឆ្លង​ឆ្នាំ​សកល តែ​ត្រូវ​អនុវត្ត​​វិធាន​សុវត្ថិភាព​ជា​ដាច់ខាត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ខណៈ​ឱកាស​ឆ្លង​ឆ្នាំ​សកល ២០២០ ឆ្លង​ចូល ២០២១ កំពុង​ខិត​ជិត​មក​ដល់​នោះ ឯកឧត្តម​បណ្ឌិត ថោ​ង ខុន…

រាជធានីភ្នំពេញ ៖ ខណៈ​ឱកាស​ឆ្លង​ឆ្នាំ​សកល ២០២០ ឆ្លង​ចូល ២០២១ កំពុង​ខិត​ជិត​មក​ដល់​នោះ ឯកឧត្តម​បណ្ឌិត ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍បាន​បញ្ជាក់​ពី​ការ​អនុញ្ញាត​បើក​ឱ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​អាច​ធ្វើ​ដំណើរ​កម្សាន្ត​វិញ​បាន ប៉ុន្តែ​គ្រប់​ភ្ញៀវ​ទេសចរក៏​ដូច​ជា ​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ទាំងអស់ ត្រូវ​ចូលរួម​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​តាម​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ពិសេស​ គឺ​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​ពី​គ្នា​ជា​ចាំបាច់ ​។


ឯកឧត្តម​រដ្ឋមន្ត្រី ថោ​ង ខុន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​យើង​អនុញ្ញាត​ឱ្យ​ដើរ​កម្សាន្ត​វិញ​បាន ប៉ុន្តែ​សម្រាប់​តែ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​ប៉ុណ្ណោះ គឺ​គ្មាន​ការ​ទទួលភ្ញៀវ​ទេសចរ​មក​ពី​ក្រៅប្រទេស​ឡើយ ប៉ុន្តែ​ដាច់ខាត​ត្រូវ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ម៉ឺងម៉ាត់​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ក្រសួងទេសចរណ៍ និង​ស្ថាប័ន​ពាក់ព័ន្ធ ហើយ​កុំ​ភ្លេច​ឱ្យ​សោះ​នូវ​ការ​រក្សា​គម្លាត​សុវត្ថិភាព​»​។

យោង​តាមលោក​រដ្ឋមន្ត្រី ថោ​ង ខុន ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​អាច​ចេញ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាម​គ្រប់​គោលដៅ​ទេសចរណ៍​នៅ​ទូ​ទាំង​ប្រទេស ទាំង​ទីក្រុង ទីប្រជុំជន និង​គោលដៅ​ទេសចរណ៍​បេតិកភណ្ឌ សហគមន៍​ទេសចរណ៍ តំបន់​អេកូ​ទេសចរណ៍ រមណីយដ្ឋាន​ទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន​ជាដើម​។


ចំពោះ​ការ​អនុវត្ត​ការ​ការពារ ទប់ស្កាត់ ប្រយុទ្ធ​ប្រឆាំង​ចំពោះ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ គ្រប់​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ ម្ចាស់​មូលដ្ឋាន​អាជីវកម្ម និង​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់ ត្រូវធ្វើ​ឱ្យ​បាន​ល្អ​ប្រសើរ​ជាង​ការ​អនុវត្ត​កាលពីមុន​ព្រឹត្តិការណ៍ ៣ វិច្ឆិកា និង​ព្រឹត្តិការណ៍​សង្គម ២៨ វិច្ឆិកា​។ នេះ​បើ​តាម​ការ​បន្ថែម​របស់​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។

គួរ​ជម្រាប​ថា ទោះបី​ស្ថិត​ក្នុង​ដំណាក់​វិបត្តិ​កូ​វី​ដ​-១៩ សកម្មភាព​ទេសចរណ៍​ផ្ទៃក្នុង​បាន​បង្ហាញ​សញ្ញា​វិជ្ជមាន​នៃ​ការ​ងើបឡើង​ដ៏​ឆាប់រហ័ស (​លើកលែងតែ​ក្នុង​រយៈពេល​នៃ​ព្រឹត្តិការណ៍​សហគមន៍ ៣ វិច្ឆិកា និង ២៨ វិច្ឆិកា​) ដែល​បាន​ជួយ​ទ្រទ្រង់​វិស័យ​ទេសចរណ៍​កម្ពុ​ជាមួយ​ផ្នែក​ផង​ដែរ ជា​ពិសេស​បាន​ជួយ​ឱ្យ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​មួយ​ចំនួន បាន​បើក​ដំណើរការ​អាជីវកម្ម​ឡើង​វិញ ស្រប​តាម​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​បាន​បង្កើត​ប្រាក់​ចំណូល​ដោយ​ផ្ទាល់​ជូន​ប្រជាពលរដ្ឋ​មូលដ្ឋាន​។


ទន្ទឹម​នឹង​នេះ ក៏​មានការ​កើតឡើង​នូវ​គោលដៅ​ទេសចរណ៍​ថ្មី​ៗ​ជា​ច្រើន ដែល​មាន​លក្ខណៈ​ច្នៃប្រឌិត (Creative and Innovative) ពិសេស​រមណីយដ្ឋាន​ទេសចរណ៍ ដែល​មានការ​កែ​ច្នៃ​បែ​បក​សិ​ទេសចរណ៍ អេកូ​ទេសចរណ៍ និង​ទេសចរណ៍ធម្មជាតិ បន្ថែម​ពីលើ​គោលដៅ​ទេសចរណ៍​ដែល​មាន​ស្រាប់​នានា​ជា​ច្រើន​នៅ​តាម​បណ្តា​រាជធានី​-​ខេត្ត​។

តាម​ការ​ព្យាករណ៍​បឋម​របស់​ក្រសួងទេសចរណ៍ នៅ​ក្នុង​ឆ្នាំ​២០២០​នេះ ចំនួន​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង (​ទេសចរ​ជាតិ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​) នឹង​មាន​ចំនួន​ប្រមាណ ៩ លាន​នាក់ ថយ​ចុះ​ប្រមាណ ២០% បើ​ធៀប​នឹង​ឆ្នាំ​២០១៩៕

អត្ថបទសរសេរ ដោយ