ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតរដ្ឋមន្ត្រី​​ម៉ា​ឡេ​ស៊ី​រូបសង្ហា​បង្កើត​​​កម្មវិធីប្លែកម្យ៉ាង​ដើម្បី​ជួយ​សិស្ស​ក្រីក្រ

3 ឆ្នាំ មុន

ម៉ា​ឡេ​ស៊ី ៖ អតីតរដ្ឋមន្ត្រី​វ័យក្មេង​របស់​ក្រសួង​យុវជន និង​កីឡា​ប្រទេស​ម៉ា​ឡេ​ស៊ី គឺ​លោក Syed Saddiq បាន​បង្កើត​កម្មវិធី Challenge កម្សាន្ត​ដ៏​មាន​ប្រយោជន៍​មួយ…

ម៉ា​ឡេ​ស៊ី ៖ អតីតរដ្ឋមន្ត្រី​វ័យក្មេង​របស់​ក្រសួង​យុវជន និង​កីឡា​ប្រទេស​ម៉ា​ឡេ​ស៊ី គឺ​លោក Syed Saddiq បាន​បង្កើត​កម្មវិធី Challenge កម្សាន្ត​ដ៏​មាន​ប្រយោជន៍​មួយ ដែល​មានឈ្មោះ​ថា «#BotakChallenge» ដោយ​លោក​នឹង «​កោរសក់​» របស់​ខ្លួន ដើម្បី​រៃ​អង្គាសប្រាក់​ជួយ​ដល់​សិស្ស​ក្រីក្រ​ក្នុង​ទីក្រុង​មួយ​របស់​ប្រទេស​នេះ​។

អតីតរដ្ឋមន្ដ្រី​ដែល​បច្ចុប្បន្ន​ឈាន​ដល់​វ័យ​២៨​ឆ្នាំ​រូប​នេះ សន្យា​ថា​នឹង​កោ​រ​សក់​របស់​ខ្លួន នៅ​ពេល​សម្រេច​គោលដៅ​របស់​កម្មវិធី​មួយ​នេះ ខណៈ​ដែល​មិន​ដល់ ៣​ថ្ងៃ​ផង ការ​រៃ​អង្គាស៍ប្រាក់​បាន​កើនឡើង​ដល់ ១៤៤,៧៦០​រីង​ហ្គី​ត ប្រមាណ ២៩,១៦៤​ដុល្លារ​អា​មេ​រិ​ក​។

វត្ថុបំណង​ដ៏​ធំ​បំផុត​សម្រាប់​កម្មវិធី Challenge មួយ​នេះ គឺ​ដើម្បី​យក​ប្រាក់​ដែល​ទទួល​បាន​ទាំងអស់​ទិញ​កុំព្យូទ័រ​យួរដៃ​ផ្តល់​ដល់​សិស្ស​ក្រីក្រ​ក្នុង​ទីក្រុង Muar ដើម្បី​ឆ្លើយ​តប​តាម​យុទ្ធនាការ «​គ្រួសារ ១ កុំព្យូទ័រ​យួរដៃ ១» របស់​អតីតរដ្ឋមន្ត្រី​វ័យក្មេង​រូប​នេះ ។

សូម​រំលឹក​ថា លោក Syed Saddiq បាន​បង្កើត​ប្រវត្តិសាស្ត្រ​នយោបាយ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី ដោយ​ក្លាយជា​ខ្លួន​រដ្ឋមន្ត្រី​ក្មេង​ជាងគេ​បំផុត ដោយ​បាន​ចូល​កាន់​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​យុវជន និង​កីឡា នៅ​ត្រឹម​វ័យ ២៥​ឆ្នាំ​តែ​ប៉ុណ្ណោះ ៕ (​ដកស្រង់​ចេញពី Malaymail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ