សមាគម​មូលនិធិ​សម្តេច​តេ​ជោ ផ្តល់​អំណោយ​ដល់​បញ្ជាការដ្ឋាន​កងទ័ពជើងគោក – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

សមាគម​មូលនិធិ​សម្តេច​តេ​ជោ ផ្តល់​អំណោយ​ដល់​បញ្ជាការដ្ឋាន​កងទ័ពជើងគោក

2 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២០​នេះ នៅ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក មាន​រៀបចំ​ពិធី​ប្រគល់ និង​ទទួល​អំណោយ​ពី​ឧកញ៉ា តែ តាំង​ប៉…

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២០​នេះ នៅ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក មាន​រៀបចំ​ពិធី​ប្រគល់ និង​ទទួល​អំណោយ​ពី​ឧកញ៉ា តែ តាំង​ប៉ ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មូលនិធិ​សម្តេច​តេ​ជោ ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា ជូន​ដល់​បញ្ជាការដ្ឋាន​កងទ័ពជើងគោក នៃ​កង​យោធពលខេមរភូមិន្ទ​។ អំណោយ​ទាំងនោះ​រួម​មាន​៖ ទឹកត្រី​ចំនួន ៦ ០០០​ដប ទឹកស៊ីអ៊ីវ​ចំនួន ៦ ០០០​ដប ទឹក​សម្លាប់​មេរោគ​ចំនួន ១០០០​ដប និង​ថវិកា​ចំនួន ២​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​។

ក្នុង​នាម​កងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ថ្លែងអំណរគុណ​ចំពោះ​សមាគម​មូលនិធិ​សម្តេច​តេ​ជោ ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​។ ឯកឧត្តម​បាន​បន្ត​ទៀត​ថា​៖ អំណោយ​ដ៏​ថ្លៃថ្លា​នេះ​ជា​ទឹកចិត្ត​ដ៏​សប្បុរស និង​ជា​ការ​ចែករំលែក​ដ៏​មាន​សារៈសំខាន់ ដើម្បី​ចូលរួម​គាំទ្រ​ដល់​កងទ័ព ក្នុង​ការ​ដោះស្រាយ​សេចក្តី​ត្រូវការ​ផ្សេង​ៗ​របស់​អង្គភាព​៕ ដោយ ៖ សុខ សា​រ៉ា​យ