ស្រាយ​ច​ម្ង​ល់ ! ផឹកទឹក​មុន​ពេល​ចូល​គេង​ល្អ​ដែរ ឬទេ ? – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ស្រាយ​ច​ម្ង​ល់ ! ផឹកទឹក​មុន​ពេល​ចូល​គេង​ល្អ​ដែរ ឬទេ ?

2 ខែ មុន

ជា​ការ​ពិត​ណាស់ យើង​មិន​អាច​រស់​ដោយ​មិន​ផឹកទឹក​បាន​ឡើយ ។ តើ​ពេល​ណា​ដែល​យើង​គួរ​ផឹកទឹក ? តើ​យើង​គួរ​ផឹកទឹក​មុន​ពេល​ចូល​គេង​ដែរ ឬទេ ? ខាងក្រោម​នេះ គឺជា​គុណប្រយោជន៍​នៃ​ការ​ផឹកទឹក…

ជា​ការ​ពិត​ណាស់ យើង​មិន​អាច​រស់​ដោយ​មិន​ផឹកទឹក​បាន​ឡើយ ។ តើ​ពេល​ណា​ដែល​យើង​គួរ​ផឹកទឹក ? តើ​យើង​គួរ​ផឹកទឹក​មុន​ពេល​ចូល​គេង​ដែរ ឬទេ ? ខាងក្រោម​នេះ គឺជា​គុណប្រយោជន៍​នៃ​ការ​ផឹកទឹក ៖

យោង​តាម​ប្រភព​ពី​ការ​សិក្សា​ឆ្នាំ ២០១៤ ដែល​មាន​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ Health Line បាន​បង្ហាញ​ថា ការ​ខ្វះ​ជាតិ​ទឹក​អាច​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​អារម្មណ៍​របស់​អ្នក ហើយ​ក៏​ធ្វើ​ឱ្យ​មានការ​រំខាន​ដល់​ការ​ទទួលទានដំណេក​ផង​ដែរ ។ ការ​ផឹកទឹក​មុន​ចូល​គេង ធ្វើ​ឱ្យ​មានការ​កើនឡើង​ដល់​អារម្មណ៍​វិជ្ជមាន និង​មាន​អារម្មណ៍​ស្ងប់​ល្អ ។

ការ​ផឹកទឹក​ជួយ​បង្កើន​ចរន្តឈាម​ឱ្យ​ដើរ​ស្រួល ហើយ​ជួយ​ដល់​ការ​បញ្ចេញ​កាក​សំណល់​មិនល្អ និង​បង្កើន​ការ​បញ្ចេញ​ញើស ។ ការ​បែកញើស​នឹង​បណ្តាល​ឱ្យ​អ្នក​បាត់បង់​ជាតិ​ទឹក​មួយ​ចំនួន​ពេញ​មួយ​យប់ ប៉ុន្តែ​វា​ក៏​បាន​បញ្ចេញ​ចោល​នូវ​ជាតិ​អំបិល និង​ជាតិពុល​ដែល​លើស និង​សម្អាត​កោសិកា​ស្បែក​ផង​ដែរ ។

ការ​ផឹកទឹក​មុន​ពេល​ចូល​គេង​នឹង​ធ្វើ​ឱ្យ​កោសិកា​អ្នកមាន​សំណើម​ពេញ​មួយ​យប់ ហើយ​អាច​ជួយ​ឱ្យ​រាង​កាយ​កម្ចាត់​ជាតិពុល​ដែល​មិន​ចង់បាន ។ វា​ក៏​អាច​ជួយ​បំបាត់​ការ​ឈឺចាប់ និង​រមួល​ក្រពះ​ផង​ដែរ ។

ផឹកទឹក ៨ កែវ​ក្នុង​មួយ​ថ្ងៃ គឺជា​គោលដៅ​ដ៏​ល្អ​ចំពោះ​មនុស្ស​ទូទៅ ។ ប៉ុន្តែ​ចំនួន​នោះ​អាច​ប្រែប្រួល​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត ។ អ្នក​ប្រហែលជា​ត្រូវការ​ផឹកទឹក​បន្ថែម​ទៀត អាស្រ័យ​លើ​កម្រិត​សកម្មភាព អាកាសធាតុ ឬ​ប្រសិនបើ​អ្នកមាន​ផ្ទៃពោះ ៕ ប្រភព ៖ healthline