ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តូរ​អាជីព​ពី​រត់​ម៉ូតូ​កង់​បី​ មក​ជា​អ្នកដើរ​​សំលៀងកាំបិត ​ព្រោះតែ​កូ​វី​ដ​(វី​ដេ​អូ​)

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​បុរស​ចំណាស់​វ័យ​ជិត​៦០​ឆ្នាំ​ម្នាក់​ដែល​ពី​អតីតជា​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ពេល​នេះ​បាន​ផ្លាស់​ប្តូរ​អាជីព​ទៅ​ជា​អ្នក​ដើរ​ស៊ីឈ្នួល​សំលៀងកាំបិត​ ព្រោះតែ​ជីវភាព​ក្នុង​គ្រួសា​ក្រីក្រ​ ពិសេស​ដោយសា​រ​​ផ្ទុះជំងឺ​កូ​វីដ១៩ ហើយ​ត្រូវ​​ថៃ​បិទ​ព្រំដែន​។ ​បុរស​ខាងលើ​ឈ្មោះ​វង្ស​ សា​រ៉េ​ត​ឌី​ អាយុ​៥៧​ឆ្នាំ…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​បុរស​ចំណាស់​វ័យ​ជិត​៦០​ឆ្នាំ​ម្នាក់​ដែល​ពី​អតីតជា​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ពេល​នេះ​បាន​ផ្លាស់​ប្តូរ​អាជីព​ទៅ​ជា​អ្នក​ដើរ​ស៊ីឈ្នួល​សំលៀងកាំបិត​ ព្រោះតែ​ជីវភាព​ក្នុង​គ្រួសា​ក្រីក្រ​ ពិសេស​ដោយសា​រ​​ផ្ទុះជំងឺ​កូ​វីដ១៩ ហើយ​ត្រូវ​​ថៃ​បិទ​ព្រំដែន​។

​បុរស​ខាងលើ​ឈ្មោះ​វង្ស​ សា​រ៉េ​ត​ឌី​ អាយុ​៥៧​ឆ្នាំ មាន​​ប្រពន្ធ​ឈ្មោះ​ណុ​ប​មឿ​ន​ បច្ចុប្បន្ន​រស់នៅ​ផ្ទះ​ជួល​ ក្នុងភូមិ​ក្បាលស្ពាន​២​ សង្កាត់​​ប៉ោយប៉ែត ​ក្រុង​ប៉ោយ​ប៉ែ​ត​ ។

​ស្មា​លី​ឧប្បករណ៍​សំលៀងកាំបិត​ ដៃ​ម្ខាង​យួរ​ធុង​ទឹកតូច​មួយ​ បុរស​ខាងលើ​​បាន​រៀបរាប់​ថា​មុន​ផ្ទុះ​ជំងឺ​កូ​វី​ដ​ គាត់​មាន​អាជីព​ជា​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​អាច​រក​ចំណូល​ដោះស្រាយ​ផ្ទះ​ជួល​និង​ចិញ្ចឹម​ក្រុម​គ្រួ​សារ​បាន​។​

បុរស​ខាងលើ​បាន​​បន្ត​ថា​ លុះ​​នៅពេល​ថៃ​បិទ​ព្រំដែន​ដោយសា​រ​ផ្ទុះ​មេរោគ​កូ​វី​ដ​ មុខរបរ​រត់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​របស់​គាត់​ហាក់​មិនសូវ​កាក់កប​ ពោល​គឺរ​កលែង​ចង់បាន​ ព្រោះតែ​តាម​ដងផ្លូវ​ហាក់​ស្ងាត់​គ្មាន​អ្នក​ជិះ​ ។ ​ទីបំផុត​សូ​ម្បី​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ក៏​ខូច​ រក​ប្រាក់​ជួសជុល​មិន​បាន​ ធ្វើ​ឲ្យ​គាត់​បង្ខំចិត្ត​ទុក​ចោល​មួយ​រយៈ​ ហើយ​ប្តូរ​អាជីព​ជា​អ្នក​ដើរ​ស៊ីឈ្នួល​សំលៀងកាំបិត​វិញ​ ព្រោះ​ចំណាយ​ត្រឹមតែ​កំលាំង​មិន​ចំណាយ​ប្រាក់​។​

បុរស​​ខាងលើ​​បាន​​បន្ត​ទៀត​ថា​ ក្នុង​១​ថ្ងៃ​គាត់​អាច​រក​ប្រាក់​បាន​ពី​២​ទៅ​៣​ម៉ឺន​រៀលដែរ​​ ប៉ុន្តែ​មិនសូវ​មាន​អ្នក​ជួល​សំលៀងកំបិត​ប៉ុន្មាន​ទេ​ ព្រោះ​ពេល​នេះ​ជា​សម័យ​កូ​វី​ដ ​គ្រប់​គ្នា​រក​ប្រាក់​មិនសូវ​បាន​ ។

នៅ​​ពេល​សាកសួរ​ពី​ប័ណ្ណ​ក្រីក្រ​ ដើម្បី​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​តាម​រយៈ​អាជ្ញាធរ​ បុរស​ខាងលើ​អះអាង​ថា​ គាត់​មិន​ដែល​បាន​ទទួល​ទេ​ ។ ​​ជុំ​វិញ​ករណី​នេះ ​កោះសន្តិភាព​មិន​អាច​ទាក់ទង​សុំ​កា​រ​បំភ្លឺ​ពី​អាជ្ញាធរ​ភូមិ​ក្បាលស្ពាន​២​បាន​ទេ​ ព្រោះ​មិន​ស្គាល់​លេខ​ទូរស័ព្ទ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ