ស្វែង​យល់​ពី​ការ​ព្យាបាល​ស្បូនស្រុត ដោយ​មិន​កាត់​ស្បូន – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ស្វែង​យល់​ពី​ការ​ព្យាបាល​ស្បូនស្រុត ដោយ​មិន​កាត់​ស្បូន

2 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ បកស្រាយ​ដោយ​លោក​វេជ្ជបណ្ឌិត ជា ឡង់​ឌី ឯកទេស​សម្ភព និង​រោគ​ស្ដ្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​៖ ជំងឺ​ស្រុត​ស្បូន គឺជា​ជំងឺ​ដែល​ជួប​ប្រទះ​លើ​ស្ត្រី​វ័យ​ចំណាស់…

រាជធានី​ភ្នំពេញ ៖ បកស្រាយ​ដោយ​លោក​វេជ្ជបណ្ឌិត ជា ឡង់​ឌី ឯកទេស​សម្ភព និង​រោគ​ស្ដ្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​៖ ជំងឺ​ស្រុត​ស្បូន គឺជា​ជំងឺ​ដែល​ជួប​ប្រទះ​លើ​ស្ត្រី​វ័យ​ចំណាស់ យើង​អាច​ដឹង​បាន​តាម​រយៈ​ការ​ស្រុត​ចុះ​នៃ​សរីរាង្គ​បន្ត​ពូជ​ស្ត្រី (Pelvic Organ Prolapse) ដូច​ជា​ស្បូន (Uterus , vaginal vault prolapse), ប្លោក​នោម (Cystocele) ឬ ផ្លូវ​លាមក (Rectocele) ចេញ​មក​ខាងក្រៅ​នៃ​ទ្វារមាស​ស្ត្រី ។

The Partial (Le Fort) Colpocleisis ជា​ការ​វះកាត់​ព្យាបាល​ជំងឺ​ស្បូនស្រុត​ដោយ​មិន​កាត់​ស្បូន​ចេញ (Obliterative surgery) ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត រយៈពេល​វះកាត់​ខ្លី មិន​មានការ​ឈឺចាប់​ច្រើន (Less invasive) និង​សម្រាក​ពេទ្យ​តិច​ថ្ងៃ ។

Le Fort procedure ជា​បច្ចេកទេស​វះកាត់​ល្អ​បំផុត​សម្រាប់​ស្ត្រី​វ័យ​ចំណាស់ ដែល​មិន​មាន​តម្រូវការ​រួម​ភេទ (Don’t plan future vaginal intercourse) ឬ​មាន​ជំងឺ​ប្រចាំ​កាយ​ច្រើន មិន​អាច​ស៊ូ​ជាមួយ​ថ្នាំ​សន្ដំ​រយៈពេល​វែង​បាន ។ ជំងឺ​ស្បូនស្រុត​អាច​មាន​រោគ​សញ្ញា

  • មាន​សភាព​តឹង​ៗ ឬ​មាន​ដុំ Bulge vaginal ខាងក្នុង ឬ​ខាងក្រៅ​ទ្វារមាស
  • ពិបាក​នោម ពិបាក​បន្ទោបង់ ឬ​រំខាន​ដល់​សកម្មភាព​ប្រចាំ​ថ្ងៃ
  • ឈឺ​ចុក​រោយ​ចង្កេះ ។

សូម​ស្វាគមន៍​រាល់​ការពិគ្រោះ​យោបល់ ដើម្បី​ទទួលយក​ការ​ព្យាបាល​ប្រកបដោយ​បទ​ពិសោធន៍ និង​យកចិត្តទុកដាក់​ខ្ពស់​ជាមួយ​ក្រុម​គ្រូពេទ្យ​ឯកទេស​របស់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ៕