ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ទឹកធ្លាក់​អូរ​ជាំ​»​កំពុង​ឆក់​បេះដូង​អ្នក​ទេសចរ​​​ខ្លាំង​​​បំផុត

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ តំបន់​អេកូ​ទេចរ​ណ៍​​បែប​ធម្មជាតិ​ចំនួន​០៤​កន្លែង​នៅ​ក្នុង​ខេត្តបាត់ដំបង បាន​និង​កំពុង​ឆក់​យក​បេះដូង​អ្នក​ទេសចរ​ ដែល​និយម​បោះ​តង់​សម្រាកលំហែ​កាយ​ឱ្យ​ចាប់​អារ​ម្ម​ណ៍បំផុត​ពី​តាម​បណ្ដា​ខេត្-រាជធានី ស្ទើរ​ទូ​ទាំង​ប្រទេស ។ ជា​ពិសេស «​ទឹក​ធ្លាក់​អូរ​ជាំ​» ដែល​ហូរ​ធ្លាក់​ពី​តាម​ជ្រលង​ភ្នំ…

ខេត្តបាត់ដំបង ​៖ តំបន់​អេកូ​ទេចរ​ណ៍​​បែប​ធម្មជាតិ​ចំនួន​០៤​កន្លែង​នៅ​ក្នុង​ខេត្តបាត់ដំបង បាន​និង​កំពុង​ឆក់​យក​បេះដូង​អ្នក​ទេសចរ​ ដែល​និយម​បោះ​តង់​សម្រាកលំហែ​កាយ​ឱ្យ​ចាប់​អារ​ម្ម​ណ៍បំផុត​ពី​តាម​បណ្ដា​ខេត្-រាជធានី ស្ទើរ​ទូ​ទាំង​ប្រទេស ។ ជា​ពិសេស «​ទឹក​ធ្លាក់​អូរ​ជាំ​» ដែល​ហូរ​ធ្លាក់​ពី​តាម​ជ្រលង​ភ្នំ នៃ​តំបន់ការពារធម្មជាតិ​ជួរ​ភ្នំ​សំ​កុស ស្ថិត​ក្នុងភូមិ​សាស្ត្រ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត តែ​ម្ដង​។ នេះ​បើ​តាម​អំណះអំណាង​របស់​លោក អ៊ុ​ច អ៊ុំ​ភី​នី​ស្សា​រ៉ា ប្រធាន​មន្ទីរ​ទេសចរ​ណ៍​ខេត្តបាត់ដំបង​។

លោក អ៊ុ​ច អ៊ុំ​ភី​នី​ស្សា​រ៉ា បាន​បង្ហាញ​ថា បាត់ដំបង​ជា​ខេត្ត​ដែល​មាន​វ័យ​ចំណាស់​បំផុត​មួយ ក្នុង​ចំណោម​២៤​ខេត្ត រាជធានី នៃ​ប្រទេស​កម្ពុជា​។ ខេត្ត​បុរាណ​មួយ​នេះ សំបូរ​ទៅ​ដោយ​តំបន់​ទេសចរ​ណ៍​បែប​វប្បធម៌ ប្រាសាទបុរាណ រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ និង រមណីយដ្ឋាន​បែប​ធម្មជាតិ​ ។ ប៉ុន្តែ​ក្នុង​ចំណោម​តំបន់​ទេសចរ​ណ៍​ទាំងអស់​នៅ​ក្នុង​ខេត្តបាត់ដំបង បច្ចុប្បន្ន មាន​តំបន់​អេកូ​ទេចរ​ណ៍​បែប​ធម្មជាតិ​ចំនួន​០៤​កន្លែង បាន​និង​កំពុង​ឆក់​យក​បេះដូង​ភ្ញៀវ​ទេចរ​​​យ៉ាង​ខ្លាំង​។ ជា​ពិសេស​ អ្នកទេសចរ​ដែល​និយម​ធ្វើ​ដំណើរ​​ផ្សងព្រេង បោះ​តង់ ​សម្រាកលំហែ​​កាយ​ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ​តែ​ម្ដង​។

តំបន់​ទេសចរ​ណ៍​ធម្មជាតិ​ទាំង​០៤​កន្លែង ដែល​លោក​ប្រធាន​មន្ទីរ​ទេសចរ​ណ៍​​បាន​ពិ​ព័រ​នា​ថា មាន​លក្ខណៈ​ស្រស់បំព្រង​គ្រប់​រដូវ​កាល និង​មាន​សក្ដានុពល​បំផុត​សម្រាប់​អ្នក​ទេសចរ​​​ផ្សងព្រេង​បោះ​តង់​លំហែ​កាយ​គយគន់​ធម្មជាតិ ព្រៃ​ភ្នំ និង ងូតទឹក​ធ្លាក់​ដ៏​ត្រជាក់​កា​យ៉ា​នោះ មាន​ដូច​ជា​៖ តំបន់​ទេសចរ​ណ៍​ធម្មជាតិ «​ទឹកធ្លាក់​អូរ​ជាំ​» តំបន់​ទេសចរ​ណ៍​ធម្មជាតិ «​ទឹកធ្លាក់​ចំការ​ស្វាយ​» តំបន់​ទេសចរ​ណ៍ធម្មជាតិ «​វាល​ចម្បាំង ខេ​ម​សាយ​» ដែល​ទើប​រៀបចំ​ថ្មី រមណីយដ្ឋាន​ទាំង​០៣​នេះ ស្ថិត​នៅ​ក្នុងស្រុក​សំឡូត និង តំបន់​ទេសចរ​ណ៍​ធ្ម​ជាតិ «​ទឹកធ្លាក់​ភ្នំ​៥៣» នៅ​ស្រុក​ភ្នំព្រឹក ជាប់​ព្រំដែន​ប្រទេស​ថៃ​។ ប៉ុន្តែ​លោក​បាន​ចាត់​ទុក «​ទឹកធ្លាក់​អូរ​ជាំ​» ជា​សហ​គម​ន៍អេកូ​ទេសចរ​ណ៍ដ៏​មាន​សក្កា​នុ​ពល​បំផុត ដែល​កំពុង​ទាក់ទាញ​បេះដូង​ភ្ញៀវ​ទេសចរ​ខ្លាំង​ជាងគេ ក្នុង​ចំណោម​រមណី​យ​ដ្ឋា​ន​ធម្មជាតិ​ទាំង​០៤​ខាងលើ​នេះ ​។

«​ទឹកធ្លាក់​អូរ​ជាំ​» ស្ថិត​ក្នុងភូមិ​សាស្ត្រ ភូមិ​អូរ​ជាំ​លើ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ដែល​មាន​ចម្ងាយ​ផ្លូវ​ប្រមាណ​៩៩​គ​.​ម ពី​ទីរួមខេត្ត​បាត់ដំបង ឆ្ពោះទៅ​ដល់ទី​នោះ ។ បច្ចុប្បន្ន​រម​ណីយដ្ឋាន​ធម្មជាតិ​ដ៏​ពេញ​និយម​មួយ​នេះ ត្រូវ​បាន​គ្រប់គ្រង​ដោយ «​សហ​គម​ន៍​អេកូ​ទេសចរ​ណ៏​អូរ​ជាំ​» ដែល​មានការ​គាំទ្រ និង ជម្រុញ​ឲ្យ​មាន​គម្រោង​អភិវឌ្ឍ​ន៏​នានា​នៅ​តំបន់​នេះ ដោយ​អាជ្ញាធរ​ខេត្ត និង មន្ទីរ​ទេសចរ​ណ៍ រួម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ផង​។

ពិតមែនតែ​សព្វ​ថ្ងៃនេះ រមណីយដ្ឋាន​«​ទឹកធ្លាក់​អូរ​ជាំ​» មិន​ទាន់​មានការ​អភិ​វឌ្ឍន៍​​ឲ្យ​បាន​ល្អ​ប្រសើរ​ក្ដី តែ​សម្រស់​ធម្មជាតិ​នៃ​ជួរ​ភ្នំ លាយឡំ និង សំឡេង​ទឹកធ្លាក់​ពីលើ​កំពូលភ្នំ លាន់​រងំ​ដូច​តន្ត្រី​កំដរ​ផង បាន​អ​ង្រូ​ន​បេះដូង​អ្នកទេសចរ​ណ៍​ទាំងឡាយ​នៅ​គ្រប់​ទិស​ទី ជាប់ចិត្ត​ដិត​អារ​ម្ម​ណ៍​ស្ទើរ​មិន​អាច​បំភ្លេច​បាន​។ អ្នក​គ្រង​គ្រង សហ​គម​ន៍ អេកូ​ទេស
ចរ​ណ៍អូរ​ជាំ លោក ម៉េ​ង ជាំ​ង បាន​និយាយ​ប្រាប់​កោះសន្តិភាព​ថា «​កន្លង​មក នៅ​ទឹកធ្លាក់​អូរ​ជាំ​នេះ មាន​ភ្ញៀវ​ទេសចរ​​​មក​បោះ​តង់​សម្រាកលំហែ​កាយ​ញឹក​ញាប់​​ណាស់ យ៉ាង​យូរ​២​ ឬ​៣​ថ្ងៃ​ប៉ុណ្ណោះ​នឹង​មាន​ភ្ញៀវ​ក្រុម​ផ្សេង​ៗ​មក​បន្តបន្ទាប់​ទៀត ភាគច្រើន​ជា​ពលរដ្ឋ​ខ្មែរ​»​។

ដោយឡែក ពាក់ព័ន្ធ​នឹង​សន្តិសុខ​វិញ លោក ម៉េ​ង ជាំ​ង បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ចាប់តាំងពី​ទឹកធ្លាក់​អូរ​ជាំ បើក​ស្វា​គម​ន៍ភ្ញៀវ​រហូត​មក​ដល់​ពេល​នេះ ហាក់​មិន​មាន​បញ្ហា​អ្វី​កើតឡើង​ទេ គឺ មាន​សន្តិសុខ​ល្អ​ប្រសើរ​។ ព្រោះ​ពេល​ថ្ងៃ​យើង​មាន​ក្រុម​សហ​គ​ន៍​នៅ​រង​ចាំ​ផ្ដល់​សេវា​ជូន​ភ្ញៀវ លុះ​ពេល​រាត្រី​យើង​មាន​ក្រុម​ល្បាត និង កម្លាំង​ប្រជា​ការពារ​ផង នៅ​ការពារ​ជា​ប្រចាំ​នៅ​តំបន់​នេះ​»​។ ប្រធាន​សហ​គម​ន៍​​រូប​នេះ បាន​និយាយ​ថា ភ្ញៀវ​ដែល​​មក​បោះ​តង់​សម្រាក​កំសាន្ត​នៅ​ទឹកធ្លាក់​អូរ​ជាំ ភាគច្រើន​ពួក​គេ​មក​ជា​ក្រុម​ៗ តាម​រយៈ​ម៉ូតូ ឬរថយន្ត​។ ពួក​គេ​នៅ​ក្នុង​ខេត្ត​យើង​ផង និងមក​ពី​តាម​បណ្ដា​ខេត្ត​នានា​ផង
​ដែរ​។

អ្នកគ្រប់គ្រង​សហ​គម​ន៍​អេកូ​ទេសចរ​ណ៍​​អូរ​ជាំ​ដដែល​នេះ បាន​បញ្ជាក់​ដែរ​ថា ភ្ញៀវ​ទេស​ចរ​បាន​មក​ស្នាក់​នៅ​បោះ​តង់​សម្រាក លំហែ​កាយ​នៅ​ទី​នេះ​ ក៏​មាន​ក្រុម​និស្សិត យុវ​សិស្ស ក្រុម​អ្នក​ជិះ​ម៉ូតូ​ធំ​ៗ ឬ មក​ជា​លក្ខណៈ​ក្រុម​គ្រួសារ​។ ពួក​គេ​មួយ​ចំនួន​បាន​ភ្ញា​ប់​មក​ជាមួយ​នូវ​តង់ ឬ ម្ហូបអាហារ​ជា​ស្រេច តែបើ​ភ្ញៀវ​គ្មាន​តង់​ទេ សហ​គម​ន៍​មាន​តង់​គ្រប់គ្រាន់​សម្រាប់​រៀបចំ​ឲ្យ​ភ្ញៀវ​ស្រាប់​។ ភ្ញៀវ​ទេសចរ​​​បាន​រៀបចំ​កម្មវិធី​សប្បាយ​ៗ នា​ពេល​រាត្រី លុះ​ពេល​ថ្ងៃ ពួក​គេ​នាំ​គ្នា​ឡើង​លើ​ភ្នំ​មើល​ព្រៃ​ព្រឹក្សា ថតរូប​អនុ​ស្សាវ​រី​យ៏​ជាមួយ​បុប្ផា​ចម្រុះ​ព​ណ៌​បែប​ធម្មជាតិ​យ៉ាង​រីករាយ​នៅ​តាម​ចង្កេះភ្នំ ដែល​លាយឡំ​ទៅ​ដោយ​ដំណាំ​កសិកម្ម​ដ៏​ខៀវ​ស្រ​ងាត់របស់​សហ​គម​ន៍អូរ​ជាំ​នៅ​រប​ជើងភ្នំ​ផង​។ ជា​ពិសេស​ពួក​គេ បាន​នាំ​គ្នា​ឡើង​ទៅ​ងូតទឹក​ធ្លាក់​យ៉ាង​ត្រជាក់ចិត្ត​នៅ​ខាងលើ​ភ្នំ មុន​ពេល​ចាក​ចេញពី​រមណីយដ្ឋាន​ដែល​ប្រៀប​បាន​ឋាន​សួរ​៌មួយ​នេះ​។

និស្សិត​ម្នាក់​ដែល​ស្ថិត​ក្នុង​ចំណោម​ក្រុម​និស្សិត​ជាង​១០​នាក់ ដែល​បាន​នាំ​គ្នា​ទៅ​បោះ​តង់​សម្រាក​នៅ​តំបន់​ទឹកធ្លាក់​អូរ​ជាំ កាលពី​ចុង​ស​ប្ដា​ហ៍មុន​នេះ គឺ កញ្ញា កេ​សី បាន​ផ្ដល់​បទ​សម្ភាស​ន៍​ខ្លី​ជាមួយ​កោះសន្តិភាព​ថា «​នេះ​ជា​លើក​ទី​២ ហើយ​ដែល​ខ្ញុំ បាន​មក​បោះ​តង់​សម្រាកលំហែ​កាយ​ពេល​រាត្រី នៅ​ទឹកធ្លាក់​អូរ​ជាំ​នេះ​ជាមួយ​មិត្តភក្ដិ​។ ក្រុម​ខ្ញុំ ធ្លាប់​មក​លេង​ទី​នេះ តាំងពី​តំបន់​នេះ​ទើប​រៀបចំ​ដំបូង​។ ក្រុម​ខ្ញុំ​ជា​និស្សិត​ទើប​បញ្ចប់​បរិញ្ញាបត្រ នៅ​សាកលវិទ្យាល័យ​មួយ ក្នុង​ខេត្តបាត់ដំបង ហើយ​នេះ​ជា​គោលបំណង​របស់​ពួក​ខ្ញុំ​យូរហើយ​ដែល​ចង់​មក​បោះ​តង់​នៅ​ទី​នេះ​»​។

ភ្នែក​ទាំងគូ​របស់​នាង​ងាក​មើល​ទិដ្ឋភាព​ឆ្វេង​ស្ដាំ រួច​ញញឹម នៅ​ពេល​សួរ​ថា ពេល​មក​ដល់​ទឹកធ្លាក់​អូរ​ជាំ​នេះ តើ​យល់​ឃើញ​ថា រមណី​យ៍​ដ្ឋា​ន​នេះ មាន​ស្ថានភាព​បែប​ណា​ដែរ ? កេ​សី ហាក់​មិន​ស្ទាក់​ស្ទើរនឹង​ការ​ផ្ដល់​ចម្លើយ​ទេ​..! នាង​បាន​បង្ហាញ​ពី​អារ​ម្ម​ណ៍​រីករាយ អម​ដោយ​កាយវិការ​ផង បាន​និយាយ​ថា «​នៅ​ទី​នេះ​មាន​សភាព​ស្ងប់ស្ងាត់​បែប​ធម្មជាតិ ធ្វើ​ឲ្យ​អារ​ម្ម​ណ៍​យើង​ស្រស់ថ្លា ចឹ​ង​ទៅ​វា​ខុស​ពី​យើង​នៅ​ទីក្រុង ឬ ទីប្រជុំជន​»​។ តើ​មាន​អារ​ម្ម​ណ៏​យ៉ាងណា នៅ​ពេល​មក​ដល់​ទឹកធ្លាក់​អូរ​ជាំ ? នាង​បាន​ផ្ដល់​ចម្លើយ​ទៀត​ថា « មាន​អារ​ម្ម​ណ៍​ថា ស្រស់ស្រាយ ហើយ​ខុស​ប្លែក​ជាង​ខ្ញុំ​ពី​ដំបូង​»​។

សហ​គម​ន៍​អេកូ​ទេសចរ​ណ៍ទឹកធ្លាក់​អូរ​ជាំ បាន​ចាប់ផ្ដើម​រៀបចំ​ដំណើរការស្វា​គម​ន៍​អ្នក​ទេសចរ​ណ៍ តាំងពី​អំឡុង​ឆ្នាំ​២០១៣ នៅ​ក្នុង​ស្ថានភាព​ផ្លូវ​ចូល​ដ៏​លំបាក ដែល​អម​ទៅ​ដោយ​ព្រៃ​យ៉ាង​ក្រាសពិបាកធ្វើ​ដំណើរ​បំផុត​។ ប្រធាន​មន្ទីរ​ទេសចរ​ណ៍​ខេត្ត លោក អ៊ុ​ច អ៊ុំ​ភី​នី​ស្សា​រ៉ា បាន​និយាយ​ថា តំបន់​ទេសចរ​ណ៏​មួយ​នេះ បាន​ចាប់ផ្ដើម​រីក​លូតលាស់​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក្រោម​ការ​ប្រឹងប្រែង​ជួយ​ជម្រុញ​ពី​អាជ្ញាធរ​ខេត្ត និងមន្ទីរ​ទេស​ចរ​ណ៍ផ្ទាល់ ដោយ​យោង​តាម​ផែនការ​លើក​ស្ទូ​យ​វិស័យ​ទេសចរ​ណ៏ របស់​ក្រសួង​ទេសចរ​ណ៍ ដែល​បាន​ជម្រុញ​ឲ្យ​តាម​បណ្ដា​សហ​គម​ន៏​នានា ត្រូវ​ចូលរួម​អភិវឌ្ឍ​ន៏​លើ​វិស័យ​នេះ​។

យ៉ាងណា​ក៏​ដោយ ពាក់ព័ន្ធនឹងតំបន់​ទឹកធ្លាក់​អូរ​ជាំ​ខាងលើ​នេះ បើ​តាម​លោក ភី​នី​ស្សា​រ៉ា បាន​បញ្ជាក់​ថា ពេល​នេះ​ អាជ្ញាធរ​ខេត្ត ក៏​ដូច​ជា​មន្ទីរ​ទេសចរ​ណ៍​ខេត្ត បាន​និង​កំពុង​រៀប​ចំ​គម្រោង​អភិវឌ្ឍ​ន៍​តំបន់​នោះ​ហើយ​។ អាជ្ញាធរ​ខេត្ត កំពុង​ត្រៀម​ឈូស​ឆាយ​ផ្លូវ​ចូល​ទៅ​កាន់​តំបន់​ទឹកធ្លាក់​នេះ ដោយ​ក្រាល​កៅស៊ូ រៀបចំ​ប្រព័ន្ធ​ទឹក​ស្អាត​សម្រាប់​ប្រើប្រាស​នៅ​ក្នុង​រមណី​ដ្ឋា​ន និង នៅ​ក្នុង​សហ​គម​ន៍ដែល​មាន​ពលរដ្ឋ​រស់នៅ​ជាង​៤០០​គ្រួសារ​នៅ​តំបន់​នោះ​។ ជា​ពិសេស​ រៀបចំ​បន្ទប់​អនាម័យ និង ទីតាំង​រៀបចំ​ចំណីអាហារ​សម្រាប់​ភ្ញៀវ​តែ​ម្ដង ទីតាំង​សម្រាប់​បោះ​តង់ ដើម្បី​ឲ្យ​មាន​សណ្ដាប់ធ្នាប់​ល្អ និង​កាន់តែ​ទាក់ទាញ​ភ្ញៀវ​ឲ្យ​ចូល​មក​កំសាន្ត​កាន់តែ​ច្រើន​ទ្វេ​ដង​ ។

អត្ថបទសរសេរ ដោយ