ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉េន ឌី​ណា បញ្ចប់​មហិច្ឆតា​ឡុ​ង បេន​លឿន ត្រឹម​ទឹក​ទី​3

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យ៉េន ឌី​ណា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​ចំណាយពេល​ត្រឹមតែ​៣​ទឹក​ប៉ុណ្ណោះ បាន​ផ្ដួល​ឡុ​ង បេន​លឿន មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា​ឱ្យ​សន្លប់​បញ្ចប់​​មហិច្ឆតា​​ដែល​ចង់​ឈ្នះ​រូបគេ​ក្នុង​ជំនួប​មិត្តភាព​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​កាលពី​ថ្ងៃ​ទី​២៧ ធ្នូ កន្លង​មកនេះ​។​…

រាជធានី​ភ្នំពេញ ៖ យ៉េន ឌី​ណា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​ចំណាយពេល​ត្រឹមតែ​៣​ទឹក​ប៉ុណ្ណោះ បាន​ផ្ដួល​ឡុ​ង បេន​លឿន មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា​ឱ្យ​សន្លប់​បញ្ចប់​​មហិច្ឆតា​​ដែល​ចង់​ឈ្នះ​រូបគេ​ក្នុង​ជំនួប​មិត្តភាព​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​កាលពី​ថ្ងៃ​ទី​២៧ ធ្នូ កន្លង​មកនេះ​។​

ការ​ប៉ះ​គ្នា​រវាង​កីឡាករ​យ៉េន ឌី​ណា​និង​កីឡាករ ឡុ​ង បេន​លឿន លើក​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​ទស្សនា​តាម​កញ្ចក់​ទូរទស្សន៍​មានការ​ចាប់​អារម្មណ៍​ខ្លាំង​មែនទែន ព្រោះ​អី​គ្រាន់តែ​ចាប់ផ្ដើម​ទឹក​ទី​១​ភ្លាម​ពួក​គេ​ទាំង​ពីរ​ពន្លះ​គ្នា​យ៉ាង​ចាស់ដៃ​។

យ៉េន ឌី​ណា បាន​ទាត់​ទៅ​លើ​គូប្រកួត​ដូច​រន្ទះ ធ្វើ​ឱ្យ​ឡុ​ង បេន​លឿន ដែល​មិន​ទាន់​មានការ​ប្រុង​ប្រយ័ត្ន​នោះ​គេច​ស្ទើរ​មិន​ចង់​ទាន់ ។ ប៉ុន្តែ​អ្នក​ប្រដាល់​ចាស់វស្សា​មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា​រូប​នេះ​បាន​សម្រុកចូល​កៀក​ប្ដូរ​ស្នៀត​កែង​សង​វិញ​ភ្លាម​ៗ ។ ចូល​ដល់​ទឹក​ទី​២​កីឡាករ​ទាំង​ពីរ​នៅ​តែ​បន្ត​វាយ​សម្រុក​ដាក់​គ្នា​ដូច​ព្យុះ​ដោយ​គេ​ឃើញ​យ៉េន ឌី​ណា វាយ​កែង​ទៅ​លើ ឡុ​ង បេន​លឿន កាន់​តែ​សាហាវ​ខ្លាំង​ឡើង​។

​ទោះជា​យ៉ាងណា សម្រាប់​ការ​ប្រកួត​ក្នុង​ទឹក​ទី​២​នេះ​យ៉េន ឌី​ណា ហាក់បី​ដូចជា​មាន​ប្រៀប​ជាង​បន្តិច ក្នុង​ពេល​កីឡាករ​ឡុ​ង បេន​លឿន​បាន​ត្រឹម​វាយ​បក​សង​បណ្ដើរ​ដកថយ​បណ្ដើរ​មិនសូវ​ហ៊ាន​សម្រុកចូល​កៀក​ទៀត​នោះ​ទេ ។ ចូល​ដល់​ទឹក​ទី​៣ ឡុ​ង បេន​លឿន សម្រុកចូល​កៀក​រួច​វាយ​កែង​ទៅ​លើ យ៉េន ឌី​ណា មុន ប៉ុន្តែ​មិន​បាន​ចំ​គោលដៅ​ល្អ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​បែរជា​ត្រូវ​យ៉េន ឌី​ណា វាយ​កែង​បក​សង​វិញ​ចូល​សៀតផ្កា​ពេញទំហឹង​និង​ទាត់​មួយ​ជើង​ស្ដាំ​ទៅ​លើ​កញ្ចឹងក​បន្ថែម​ទៀត​បណ្ដាល​ឱ្យ​ឡុ​ង បេន​លឿន ដួល​សន្លប់​ធំ​នៅ​ពាក់កណ្ដាល​ទឹក​ទី​៣​តែ​ម្ដង​។

នៅ​លើ​សង្វៀន​ដដែល កីឡាករ គង់ សំបូរ​មក​ពី​សមាគម​កីឡាប្រដាល់​កង​យោធពល​ខេ​មរ​ភូមិន្ទ បាន​ធ្វើ​ឱ្យ​កីឡាករ សូត្រ ខេ​វិ​ន មក​ពី​ក្លិប​បក្សី​ស្លាប​ដែក ចាញ់​ដោយ​ពិន្ទុ​យ៉ាង​អស់ចិត្ត​បំផុត​។

ការ​ប៉ះ​គ្នា​រវាង​គូ​នេះ​ក៏​បាន​ធ្វើ​ឱ្យ​អ្នក​និយម​តាមដាន​ការ​ប្រកួត​កីឡាប្រដាល់​មានការ​ចាប់អារម្មណ៍​ខ្លាំង​ណាស់​ដែរ ។ សូត្រ ខេ​វិ​ន ដែល​ពូកែ​ខាង​ប្រើ​ស្នៀត​កែង​និង​ជង្គង់​នោះ ត្រូវ​គង់ សំបូរ ធាក់​​ចេញ​មិន​ឱ្យ​ចូល​កៀក​បាន​ឡើយ ចាប់តាំងពី​ទឹក​ទី​១​រហូត​ដល់​ទឹក​ទី​៣​។​ផ្ទុយ​ទៅ​វិញ​ត្រូវ​គង់ សំបូរ ម៉ាត់​ចូល​មុខ​ពេញ​ៗ​ថែម​ទាំង​បាន​ទាត់​ចូល​កណ្ដៀតក្អម​ជា​ច្រើន​ជើង​ទៀត ។

សូត្រ ខេ​វិ​ន ចាញ់​ប្រៀប​ខាង​កម្លាំង​តាំងពី​ទឹក​ទី​៣​ម៉្លេះ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ការ​ប្រកួត​ក្នុង​ទឹក​ទី​៤​គង់ សំបូរ កាន់តែ​មាន​ប្រៀប​ខ្លាំង​ឡើង​។ មិនតែប៉ុណ្ណោះ ក្នុង​ទឹក​ទី​៤​នេះ សូត្រ ខេ​វិ​ន ត្រូវ​គង់ សំបូរ ម៉ាត់​ចូល​មុខជា​ច្រើន​ដៃ ធ្វើ​ឱ្យ​អាជ្ញាកណ្ដាល​រាប់​៨​ម្ដង ។ ប៉ុន្តែ​សូត្រ ខេ​វិ​ន ចិត្ត​របស់​គេ​សឿង​​ណាស់ បាន​សម្រុកចូល​ប្ដូរ​កែង​និង​ជង្គង់​នៅ​ចុង​ទឹក​ទី​៥ ប៉ុន្តែ​មិន​អាច​​ទៅ​រួច​នោះ​ទេ ដោយ​សារ​តែ​គង់ សំបូរ​ទាត់​ស្កាត់​មិន​ឱ្យ​ចូល​កៀក​បាន​ដោយ​ងាយ​នោះ​ឡើយ ។ សូត្រ ខេ​វិ​ន ប៉ះ​គង់ សំបូរ លើក​នេះ​គឺ​ចាញ់​យ៉ាង​អស់ចិត្ត​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ