ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ វិធី​សម្រាប់​អ្នក​ចង់បាន​សាច់ដុំ​ធំ តែ​ខ្ជិល​ហាត់ប្រាណ !

3 ឆ្នាំ មុន

មាន​មនុស្ស​មិន​តិច​ទេ​ដែល​ចង់បាន​រូបរាង​ស្អាត​តែ​ខ្ជិល​ទៅ​កន្លែង​ហាត់ប្រាណ ដោយសារ​តែ​មូលហេតុ​ជា​ច្រើន​ដូច​ជា ៖ ការ​ហត់នឿយ​ពី​ការងារ ការ​ដែល​មិនសូវ​ដឹង​ពី​របៀប​ប្រើប្រាស់​ឧបករណ៍​នៅ​កន្លែង​ហាត់ប្រាណ តម្លៃ​បង់​ចូល​ហាត់​ថ្លៃ​ពេក ឬ​ក៏​មក​ពី​ខ្ជិល​ជិះ​ទៅ​កន្លែង​ហាត់ប្រាណ​ឆ្ងាយ​ពី​ផ្ទះ ។ អ្នកខ្លះ​ប្រហែលជា​គិត​ថា គួរតែ​ទិញ​ឧបករណ៍​ហាត់ប្រាណ​ដាក់​ផ្ទះ​ហើយ​ហាត់​ម្នាក់ឯង…

មាន​មនុស្ស​មិន​តិច​ទេ​ដែល​ចង់បាន​រូបរាង​ស្អាត​តែ​ខ្ជិល​ទៅ​កន្លែង​ហាត់ប្រាណ ដោយសារ​តែ​មូលហេតុ​ជា​ច្រើន​ដូច​ជា ៖ ការ​ហត់នឿយ​ពី​ការងារ ការ​ដែល​មិនសូវ​ដឹង​ពី​របៀប​ប្រើប្រាស់​ឧបករណ៍​នៅ​កន្លែង​ហាត់ប្រាណ តម្លៃ​បង់​ចូល​ហាត់​ថ្លៃ​ពេក ឬ​ក៏​មក​ពី​ខ្ជិល​ជិះ​ទៅ​កន្លែង​ហាត់ប្រាណ​ឆ្ងាយ​ពី​ផ្ទះ ។

អ្នកខ្លះ​ប្រហែលជា​គិត​ថា គួរតែ​ទិញ​ឧបករណ៍​ហាត់ប្រាណ​ដាក់​ផ្ទះ​ហើយ​ហាត់​ម្នាក់ឯង ។ តែ​វា​មិនមែន​ជា​ការ​ងាយស្រួល​ទេ ព្រោះថា​ពេល​ខ្លះ​ហាត់ប្រាណ​ម្នាក់ឯង​ពិតជា​កម្សត់​ណាស់​ព្រោះ​គ្មាន​អ្នក​កំដរ និង​មិន​បានឃើញ​គេឯង ។ ម្យ៉ាងវិញទៀត​នោះ​តម្លៃ​ឧបករណ៍​ហាត់ប្រាណ​ក៏​មាន​មិន​ថោក​ដែរ ។ ការ​តាំងចិត្ត​ហាត់ប្រាណ​បែប​នេះ គឺ​មិន​ងាយ​ធ្វើ​បាន​ទេ ព្រោះថា វា​ត្រូវការ​ចំណាយ​ពេលវេលា និង​កម្លាំងចិត្ត​យ៉ាង​រឹងប៉ឹង ។

ចុះ​តើ​អ្នក​គួរ​ធ្វើ​ដូច​ម្តេច ដើម្បី​បាន​សាច់ដុំ​ស្អាត​នឹង​គេ ដោយ​មិន​ចាំបាច់​ទៅ​កន្លែង​ហាត់ប្រាណ ? វា​លែង​ជា​បញ្ហា​ទៀត​ហើយ ព្រោះថា​ប៉ុន្មាន​ចំណុច​ខាងក្រោម​នេះ​នឹង​ជួយ​អ្នក​ឲ្យ​សម្រេច​ក្តី​បំណង​បាន ៖

១. ឆ្លៀត​គ្រប់ពេលវេលា ៖ វា​មាន​ន័យ​ថា អ្នក​គួរតែ​ឆ្លៀត​ហាត់ប្រាណ​ដោយ​ប្រយោល​ពេល​អ្នក​កំពុងធ្វើការ​ងារ​ប្រចាំ​ថ្ងៃ ។ តើ​ការ​ហាត់ប្រាណ​ដោយ​ប្រយោល​នេះ​មាន​អ្វីខ្លះ ? ពេល​អ្នក​ត្រូវ​ឡើង​ទៅ​ជាន់​ខាងលើ អ្នក​គួរតែ​ឡើង​តាម​កាំជណ្តើរ​ធម្មតា ចៀសវាង​ការ​ឡើង​តាម​ជណ្តើរយន្ត ។ ពេល​អ្នក​ត្រូវធ្វើ​ដំណើរ​ទៅ​ធ្វើការ អ្នក​គួរតែ​ធាក់​កង់ ឬ​ដើរ ជំនួស​ឲ្យ​ការ​ធ្វើ​ដំណើរ​តាម​រថយន្ត ។ វា​ថែម​ទាំង​ជួយ​សន្សំ​ថវិកា​ផង​ដែរ ។

២. គួរ​យក​ខ្លួន​អ្នក​ធ្វើ​ជា​ឧបករណ៍​ហាត់ប្រាណ ៖ បើ​គ្មាន​ឧបករណ៍​ហាត់ប្រាណ​មិន​បញ្ហា​ទេ ។ ខ្លួន​អ្នក​ហ្នឹងហើយ​ដែល​ជា​ឧបករណ៍​ហាត់ ។ អ្នក​អាច​ឆ្លៀតពេល​អា​វ៉ង់​ពេល​ដែល​កំពុង​មើល​ទូរទស្សន៍ ឬ​ក៏​លួច​ហាត់ប្រាណ​ត្រកៀក​ដោយ​ឈរ​ពាក់កណ្តាល​អង្គុយ (Squat) នៅ​ក្នុង​ជណ្តើរយន្ត ។ ការ​ហាត់ប្រាណ​ដោយ​គ្មាន​ឧបករណ៍ គឺ​មាន​ច្រើន​ណាស់​ដែល​អ្នក​អាច​រៀន​បាន​តាម​អុីន​ធើ​ណេ​ត ។

៣. ត្រូវ​គិត​ពី​របប​អាហារ ៖ ការ​គិត​ពី​របប​អាហារ តែ​មិន​បាន​ហាត់ប្រាណ មិន​អាច​ធ្វើ​ឲ្យ​សាច់ដុំ​អ្នក​រីក​ធំ​ដូច​អ្នក​ហាត់ប្រាណ​នោះ​ទេ ។ តែ​វា​អាច​ជួយ​អ្នក​ឲ្យ​ស្រក់​ខ្លាញ់​នៅ​ក្នុង​ខ្លួន ដែល​ជា​កត្តា​មួយ​អនុញាត​ឲ្យ​សាច់ដុំ​ដែល​មាន​ស្រាប់​លេច​ចេញ​រូបរាង​ផុត​ពី​ស្រទាប់​ខ្លាញ់ ។

៤. ផឹកទឹក​ឱ្យ​បាន​គ្រប់គ្រាន់ ៖ ការ​ស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ Connecticut បាន​ធ្វើតេស្ត​ការ​លូតលាស់​សាច់ដុំ​របស់​អត្ត​ព​លិ​ក​អំឡុង​ពេល​ហ្វឹកហាត់​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា អត្ត​ព​លិ​ក​ដែល​ស្ថិត​ក្នុង​ស្ថានភាព​ខ្សោះ​ជាតិ​ទឹក​មាន​កម្រិត​អរ​ម៉ូ​នករ​ទី​ស៊ុ​ល​កើនឡើង​ដែល​ធ្វើ​ឱ្យ​មានការ​ធ្លាក់​ចុះ​លើ​កម្រិត​អរ​ម៉ូ​ន​តេ​ស្តូ​ស្តេ​រ៉ូ​ន ដែល​ជា​អរ​ម៉ូ​ន​ចម្បង​សម្រាប់​ការ​លូតលាស់​សាច់ដុំ ៕ ប្រភព​៖ cheatsheet

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ