ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ស្វា​កាច​ៗ​មួយ​ចំនួននៅ​ប្រាសាទបាយ័នត្រូវ​យក​​ទៅ​ព្រ​លែង នៅ​ក្នុង​ព្រៃ​ក្រៅ​ឧទ្យាន​អង្គរ

3 ឆ្នាំ មុន

ខេត្តសៀមរាប ៖ យោង​តាម​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យ​ដឹង​ថា ហ្វូង​សត្វ​ស្វា​កាច​ៗ​មួយ​ចំនួន​ដែល​មាន​ភាព​សាំ​ទៅ​នឹង​មនុស្ស និង​ការ​ផ្តល់​នំចំណី​ដោយ​មនុស្សបាន​ប្រែ​ពី​ប្រភេទ​សត្វព្រៃ​មក​ជា​សត្វ​ចិញ្ចឹម ​។ តាម​រយៈ​នេះ​សត្វ​ស្វា​ទាំងនោះ បាន​ចេញចូល​រក​ចំណី​ក្នុង​តំបន់​ប្រាសាទ​ផង​ដែរ​ ។…

ខេត្តសៀមរាប ៖ យោង​តាម​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យ​ដឹង​ថា ហ្វូង​សត្វ​ស្វា​កាច​ៗ​មួយ​ចំនួន​ដែល​មាន​ភាព​សាំ​ទៅ​នឹង​មនុស្ស និង​ការ​ផ្តល់​នំចំណី​ដោយ​មនុស្សបាន​ប្រែ​ពី​ប្រភេទ​សត្វព្រៃ​មក​ជា​សត្វ​ចិញ្ចឹម ​។ តាម​រយៈ​នេះ​សត្វ​ស្វា​ទាំងនោះ បាន​ចេញចូល​រក​ចំណី​ក្នុង​តំបន់​ប្រាសាទ​ផង​ដែរ​ ។ ក្នុង​ការ​ស្វែងរក​ចំណី​នោះសត្វ​ស្វា​បាន​ដណ្តើម​ចំណី​ពី​មនុស្ស បង្ក​ការ​រំខាន និង​ពេល​ខ្លះ​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ​ដោយ​ផ្ទាល់​តែ​ម្តង ​។

រូបភាព​៖ នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ

អាជ្ញាធរ​ជាតិ​អប្សរា​បាន​បន្ត​ថា លើស​ពី​នេះ សត្វ​ស្វា​ក៏​បាន​បង្ក​ហានិភ័យ​ដល់​ប្រាង្គ​ប្រាសាទ​ដូច​ជា រុញ​ឲ្យ​ជ្រុះ​នូវ​ថ្ម​ប្រាសាទ និង​ធ្វើ​ឲ្យ​ខូចខាត​នូវ​ផ្ទាំង​បដា​ព័ត៌មាន​ផ្សេង​ៗ​ទៀត​ផង​។ ប្រការ​នេះ​ចាំបាច់​ត្រូវ​យក​ចេញ​ដើម្បី​បញ្ជៀ​ស​បញ្ហា​ផ្សេង​ៗ​នា​ពេល​អនាគត​។

ក្នុង​ន័យ​នេះ អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នឹង​ធ្វើការ​ចាប់​យក​សត្វ​ស្វា​កាច​ៗ​ទាំងនោះ ចេញពី​តំបន់​អង្គរ​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​មុន​នឹង​ព្រ​លែង​ចូល​ព្រៃ​ធម្មជាតិ​ផ្សេង​ទៀត​ក្រៅពី​ឧទ្យាន​អង្គរ​។ តាម​គម្រោង ការងារ​នេះ​នឹង​ចាប់ផ្តើម​ពី​រសៀល ថ្ងៃ​ទី ២៨ ខែ ធ្នូ ឆ្នាំ​២០២០ នា​ប្រាសាទបាយ័ន​។

រូបភាព​៖ នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ

លោក ជូ​រ៉ា ឌី​ណា អនុប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន នៃ​អាជ្ញាធរ​ជាតិ​អប្សរា ប្រាប់​ថា លោក​មិន​ទាន់​ដឹង​ពី​ចំនួន​ពិតប្រាកដ​នៃ​ចំនួន​សត្វ​ស្វា​ដែល​ត្រូវ​នាំ​ចេញ​នៅឡើយ​ទេ​ ។ លោក​បន្ថែម​ថា ការងារ​នេះ​មាន​កិច្ចសហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ ដែល​មាន​មន្ត្រី​ជំនាញ​ក្នុង​ការ​ធានា​ថា ការ​ចាប់​សត្វ​ស្វា​ចេញពី​តំបន់​អង្គរ​មាន​សុវត្ថិភាព​ខ្ពស់​៕

អត្ថបទសរសេរ ដោយ