ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​សត្វ​ផ្សោត​អ៊ី​រ៉ា​វ៉ា​ឌី​មួយ​ក្បាល​ថ្មី​ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​ទីជម្រក​នៃ​ទន្លេមេគង្គ​របស់​វា

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ក្នុង​ការ​តាមដាន​ស្ថានភាព​សត្វ​ផ្សោត​ប្រចាំខែ ក្រុម​អ្នកជំនាញ​មក​ពី​រដ្ឋបាល​ជលផល​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​អ្នក​វិទ្យាសាស្ត្រ​នៃ​អង្គការ WWF កាលពី​ថ្មី​ៗ​នេះ បាន​ថតរូប​កូន​សត្វ​ផ្សោត​ដែល​ទើបនឹង​កើត​ថ្មី ខណៈ​ពេល​ដែល​កូន​សត្វ​ផ្សោត​មួយ​ក្បាល​នេះ កំពុង​ហែល​ជាមួយ​សត្វ​ផ្សោត​ពេញវ័យ​ចំនួន៧…

ខេត្តក្រចេះ ៖ ក្នុង​ការ​តាមដាន​ស្ថានភាព​សត្វ​ផ្សោត​ប្រចាំខែ ក្រុម​អ្នកជំនាញ​មក​ពី​រដ្ឋបាល​ជលផល​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​អ្នក​វិទ្យាសាស្ត្រ​នៃ​អង្គការ WWF កាលពី​ថ្មី​ៗ​នេះ បាន​ថតរូប​កូន​សត្វ​ផ្សោត​ដែល​ទើបនឹង​កើត​ថ្មី ខណៈ​ពេល​ដែល​កូន​សត្វ​ផ្សោត​មួយ​ក្បាល​នេះ កំពុង​ហែល​ជាមួយ​សត្វ​ផ្សោត​ពេញវ័យ​ចំនួន៧ ក្បាល​ផ្សេង​ទៀត នៅ​ទីតាំង កាំ​ពី ស្ថិត​ក្នុង​ឃុំ​សំបុក ស្រុក​ចិត្រ​បុរី​ ។

កាំ​ពី ជា​អន្លង់​សត្វ​ផ្សោត​សំខាន់​មួយ​ក្នុង​ចំណោម​អន្លង់​សំខាន់​ៗ ផ្សេង​ទៀត ​ស្ថិត​នៅ​ចន្លោះ​ពី ទីរួមខេត្ត​ក្រចេះ និង​ព្រំដែន​កម្ពុជា​-​ឡាវ ដែល​ផ្តល់​ជាទី​ជម្រក​ដ៏​ចាំបាច់​សម្រាប់​ការ រស់នៅ​របស់ ថនិកសត្វ​ទឹកសាប​ប្រភេទរង​គ្រោះ​ជិត​ផុត​ពូជ​មួយ​នេះ​ ។

រូបភាព ៖ ​អង្គការ WWF

ក្រុម​ស្រាវជ្រាវ​បាន​ប៉ាន់​ប្រមាណ​ថា​ សត្វ​ផ្សោត​ដែល​ទើបនឹង​កើត​ថ្មី​នេះ​ មាន​អាយុប្រមាណ៤ថ្ងៃ (​មក​ទល់​ថ្ងៃនេះ​) ហើយ​នេះជាកូន​ផ្សោ​តទី៩ ​ដែល​ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​កត់ត្រា​ទុក​ក្នុង​ឆ្នាំ ២០២០នេះ​ ។ របាយការណ៍​ជំរឿន​សត្វ​ផ្សោត ឆ្នាំ២០២០ បាន​បង្ហាញ​ថា ចំនួន​សត្វ​ផ្សោត​សរុបមាន​ត្រឹម៨៩ ក្បាល​ប៉ុណ្ណោះ ដែល​កំពុង​រស់នៅ​ក្នុង​ទន្លេមេគង្គ ​។

រូបភាព ៖ ​អង្គការ WWF

អង្គការ​បាន​បន្ថែម​ថា ការ​ការពារ​សត្វ​ផ្សោត​អ៊ី​រ៉ា​វ៉ា​ឌី ​ឲ្យ​ស្ថិត​នៅ​គង់វង្ស​គឺ​មាន​សារៈសំខាន់​ណាស់​ មិន​ត្រឹមតែ​សម្រាប់​សត្វ​ផ្សោត​ខ្លួន​វា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជា​អត្ថប្រយោជន៍​ដល់​ទន្លេមេគង្គ​ទាំងមូល​ផង​ដែរ រាប់​បញ្ចូល​ទាំង​ត្រី​ដែល​ត្រូវ​បាន អ្នក​វិទ្យាសាស្ត្រ​ប៉ាន់​ប្រមាណ​ថា​ មាន​ចំនួន​ជាង ១.១០០ ប្រភេទ និង​ប្រព័ន្ធ​ជីវៈ​អេកូឡូស៊ី​ដ៏​សម្បូរ​បែប​ដទៃ​ទៀត នៅ​ក្នុង​ទន្លេ​នេះ ​៕

រូបភាព ៖ ​អង្គការ WWF

អត្ថបទសរសេរ ដោយ