ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​ជា​បន្តបន្ទាប់​ជូន​អតីត​សេនា​ជន​ពិការ​ក្នុង​សមរភូមិ​ធ្លាក់​ពីលើ​ចុង​ត្នោត​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន កោះសន្តិភាព ស្ដី​ពី​ទុក្ខ​លំបាក​វេទនា​របស់​អតីត​សេនា​ជន​ជំនាន់​រដ្ឋ​កម្ពុជា ដែល​ពិការ​ភាព ហើយ​តស៊ូ​ឡើងត្នោត​បាន​ធ្លាក់​ពីលើ​ចុង​ត្នោត​នា​ពេល​ថ្មី​ៗ​នេះ ក៏​មាន​សប្បុរសជន​បាន​នាំ​យក​អំណោយ​ទៅ​ផ្តល់​ជូន​ជា​បន្តបន្ទាប់​។ ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី​27 ខែធ្នូ…

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន កោះសន្តិភាព ស្ដី​ពី​ទុក្ខ​លំបាក​វេទនា​របស់​អតីត​សេនា​ជន​ជំនាន់​រដ្ឋ​កម្ពុជា ដែល​ពិការ​ភាព ហើយ​តស៊ូ​ឡើងត្នោត​បាន​ធ្លាក់​ពីលើ​ចុង​ត្នោត​នា​ពេល​ថ្មី​ៗ​នេះ ក៏​មាន​សប្បុរសជន​បាន​នាំ​យក​អំណោយ​ទៅ​ផ្តល់​ជូន​ជា​បន្តបន្ទាប់​។

ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ទី​27 ខែធ្នូ ឆ្នាំ​2020 ក្រុម​អ្នក​សារព័ត៌មាន​មួ​យក​ក្រុម ក្នុង​នោះ​ក៏​មាន​កោះ​សន្តិភាព​ផង​ដែរ បាន​នាំ​យក​អំណោយ​ជា​ថវិកា​មួយ​ចំនួន​យក​ទៅ​ឧបត្ថម្ភ​ដល់​អតីត​សេនា​ជន​ពិការ​ខាងលើ​ដល់​លំនៅ​ដ្ឋា​ន នៅ​ភូមិ​ទ្រ​នាម​ពេជ្រ ឃុំ​គោក​បន្ទាយ​ស្រុក​រលាប្អៀរ ជាមួយ​វត្តមាន​លោកគ្រូ​ពេទ្យ​ឯកជន ក៏​ទៅ​ជួយ​ព្យាបាល​ដោយ​ឥត​គិតថ្លៃ​ផង​ដែរ ។

សូម​រំ​ឮ​កថា លោក ឌុំ សាំង អាយុ​60​ឆ្នាំ ជា​អតីត​សេនា​ជន​សម័យ​រដ្ឋ​កម្ពុជា​បាន​រង​របួស​ពិការ​ដៃ​ម្ខាង និង​ជើង​ម្ខាង រួម​ទាំង​ភ្នែក​មួយ​ជំ​ហៀ​ង​នៅ​សមរភូមិ​ផ្លូវដែក ។ ក្រោយ​ពី​ពិការ រូប​លោក​ក៏​ចាប់​មុខរបរ​ឡើងត្នោត ប៉ុន្តែ​ជា​គ្រោះ​អកុសល​កាលពី​ថ្ងៃ​ទី​21 ខែធ្នូ ឆ្នាំ​2020 គាត់​ក៏​បាន​ធ្លាក់​ពីលើ​ចុង​ត្នោត ហើយ​បាន​រង​របួស​ដេក​ឈឺ​នៅ​តែ​លើ​កន្ទេល​ដល់​បច្ចុប្បន្ន​។

ចំណែក​អំណោយ​ដែល​ក្រុម​អ្នក​សារព័ត៌មាន​យក​ផ្ដល់​ជូន​នៅ​ព្រឹក​នោះ រួម​មាន​អំណោយ របស់​លោក អ៊ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ចំនួន​១​លាន​រៀល​, លោក​វ៉ា​ន់ រុំ អ្នក​សារព័ត៌មាន ខេត្តកំពង់ឆ្នាំង​ចំនួន​10 ម៉ឺន​រៀល ។ ជាមួយ​គ្នា​នោះ លោកគ្រូ​ពេទ្យ អ៊ួ​ន ឆេ​ង​លី ក៏​បាន​ទៅ​ពិនិត្យ​ព្យាបាល​ដោយ​ឥត​គិតថ្លៃ ព្រមទាំង​ផ្ដល់​ថ្នាំពេទ្យ​សម្រាប់​ការ​ព្យាបាល​រយៈពេល​១៥​ថ្ងៃ​ផង​ដែរ ។

តាម​ការ​បញ្ជាក់​ពី​លោកគ្រូ​ពេទ្យ អ៊ួ​ន ឆេ​ង​លី បាន​ឲ្យ​ដឹង​ថា អ្នកជំងឺ​ក៏​មាន​បញ្ហា​ឡើង​ឈាម​ខ្ពស់ ហើយ​លោក​បានឱ្យ​ថ្នាំ​បញ្ចុះ​ឈាម និង​ថ្នាំ​សម្រាប់​ការ​ព្យាបាល​រយៈពេល​១៥​ថ្ងៃ ព្រមទាំង​បាន​ទុក​លេខ​ទូរស័ព្ទ ប្រសិនបើ​មាន​បញ្ហា​មិន​ស្រួល សូម​ឱ្យ​អតីតជន​សេនា​ជន​ពិការ ទូរស័ព្ទ​ទៅ​ហៅ​គាត់ គាត់​នឹង​មក​ជួយ​ព្យាបាល​ដោយ​ឥត​គិតថ្លៃ ។

គួរ​រំលឹក​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​២៦ ខែធ្នូ ២០២០ ក្រុម​សប្បុរ​ធម៌ ដឹកនាំ​ដោយ​ព្រះ​រាជាគណៈ​ថ្នាក់​​កិត្តិយស ព្រះ​គ្រូ​អនុគណ​ស្រុក​រលាប្អៀរ ព្រះ​មេ​ត្តិ​ស​ត្ថា វង្ស កុសល​, ព្រះ​គ្រូ​សិរី​មង្គល​មុនី ម៉ុ​ច សៅ​លី​, ព្រះ​គ្រូ​វិសុទ្ធិ​វង្សា​ចា​រ្យ នាង ភា​រុណ​, ព្រះ​គ្រូ រ៉ា​យ ចាន់​ហាក់​, ព្រះ​គ្រូ​សិរី​ធម្ម​វង្សា សេង ដា និង​ព្រះ​គ្រូ អោ​ក ប៊ុ​ន​ណ្ណា​បាន​នាំ​យក​នូវ​បរិក្ខារ​ផ្សេង​ៗ​ទៅ​ជួយ​ឧបត្ថម្ភ​ដល់​អតីត​សេនា​ជន​ពិការ​រូប​នោះ រួម​មាន​អង្ករ​១០០​គឺ​ឡូ ទឹកក្រូច​២​កេស ,​ទឹកស៊ីអ៊ីវ​១​យួរ​,​ទឹកត្រី​១​យួរ មី​២​កេស និង​បច្ច័យ​៥០​ម៉ឺន​ផង​ដែរ​។

គួរ​រំលឹក​ថា ៖ អតីត​សេនា​ជន​ពិការ​ម្នាក់​តស៊ូ​ឡើងត្នោត​ចិញ្ចឹម​គ្រួសារ​ជួប​គ្រោះ​ធ្លាក់​ពី​ចុង​ត្នោត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ