ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​ប្លែក​ៗ​កើត​មាននៅ​លើ​ពិភពលោក

8 ឆ្នាំ មុន

១-​ដៃ​យន្ត
សៀវ​ជាំ​ង ក្មេង​ប្រុស​ជនជាតិ​ចិន អាយុ​៦​ឆ្នាំ ត្រូវ​គ្រូពេទ្យ​កាត់​ដៃ​ឆ្វេង​ចោល ដោយសារ​គ្រោះថ្នាក់​ចរាចរ កាលពី​២​ឆ្នាំ​មុន ។ កុមារ​នេះ​បាន​អនុវត្ត​គំរូ​ពី​ការ​កាន់​កែវ​ក្រដាស​

១-​ដៃ​យន្ត
សៀវ​ជាំ​ង ក្មេង​ប្រុស​ជនជាតិ​ចិន អាយុ​៦​ឆ្នាំ ត្រូវ​គ្រូពេទ្យ​កាត់​ដៃ​ឆ្វេង​ចោល ដោយសារ​គ្រោះថ្នាក់​ចរាចរ កាលពី​២​ឆ្នាំ​មុន ។ កុមារ​នេះ​បាន​អនុវត្ត​គំរូ​ពី​ការ​កាន់​កែវ​ក្រដាស​ដោយ​ដៃ​យន្ត នៅ​មន្ទីរពេទ្យ​ក្រុង​អ៊ូ​ហាន ខេត្ត​ហ៊ូ​ប៉ើយ ប្រទេស​ចិន ។

២-​ប្រកួត​ក្មេង​យំ​ខ្លាំង
កីឡាករ​ស៊ូ​ម៉ូ​ម្នាក់​លើក​បី​ក្មេង​ក្នុង​ពិធី​ប្រកួត​ក្មេង​យំ​នៅ​វត្ត​សេន​សូ​ជី ក្រុង​តូ​ក្យូ ។ លក្ខខណ្ឌ​ប្រកួត​គឺ​កីឡាករ​ស៊ូ​ម៉ូ លើក​បី​ក្មេង​គ្រប់​រូប​ដោយ​មាន​គណៈកម្មការ​ត្រួតពិនិត្យ​ការ​ភ័យ​ខ្លាច ដែល​ធ្វើ​ឱ្យ​កុមារ​យំ ប្រសិនបើ​នរណា​ម្នាក់​ស្រែកយំ​ឮ​ខ្លាំង​ជាងគេ​គឺជា​អ្នក​ឈ្នះ ។

៣-​ក្រុង​ព្រិល
រថយន្ត​ធុន​តូច​បើក​កាត់​គំនរ​ព្រិល​ដែល​គ្របដណ្តប់​យ៉ា​ង​ក្រាស់​បង្កើត​ជា​កំផែង​ខ្ពស់​តាម​បណ្តោយ​ផ្លូវ​មួយ​ស្ថិត​នៅ​ភាគ​ខាងលិច​ឆៀង​ខាងត្បូង​ក្រុង​អូ​ស្លូ ប្រទេស​ន័​រ​វែ​ស មាន​រយៈ​ចម្ងាយ​ប្រហែល​៣០០​គីឡូម៉ែត្រ ។

៤-​ឧបករណ៍​ថត​ភាពយន្ត​ស៊េរី​ចាស់
បុរស​ម្នាក់​យក​ឧបករណ៍​ថត​ភាពយន្ត​ស៊េរី​ចាស់​ជា​សមិទ្ធផល​របស់​លោក​ឡេ​អុង​ហ្គូ​ម៉​ង់ វិស្វករ​ជនជាតិ​បារាំង តាំងពី​ឆ្នាំ​១៩១២​មាន​ទម្ងន់​៤៥០​គីឡូក្រាម ដាក់​ដេញថ្លៃ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។

៥-​ជ្រូក​ជិះ​រថយន្ត
ជ្រូក​មួយ​ក្បាល​ត្រូវ​ប៉ូលិស​ចាប់​ដាក់​ក្នុង​រថយន្ត ព្រោះ​បង្ក​ការ​រំខាន​ដល់​អ្នកដំណើរ​លើ​ដងផ្លូវ​ក្នុង​រដ្ឋ​មី​ស៊ី​ហ្គេ​ន​សហរដ្ឋអាមេរិក ព្រោះ​គ្មាន​ម្ចាស់ ។

៦-​ពពែ​ទេពអប្សរ
ភូមិ​រ៉ាមី​ហ្គា​ឡា ប្រទេស​លី​ទុ​យ​អា​នី លេចឮ​ថា​ជា​តំបន់​មាន​ពពែ​ស្អាត ជា​យូរលង់​មក​ហើយ និង​ជា​រៀង​រាល់​ឆ្នាំ​រមែង​ប្រកួត «​សម្រស់​ពពែ​» ដើម្បី​ស្វែងរក​ពពែ​មាន​សម្រស់​ស្អាត ។ ក្នុងឆ្នាំនេះ​ពពែ​ដែល​ទទួល​តំណែង​ជា​ពពែ​ស្អាត​ឈ្មោះ «​ម៉ា​រ៍ស​» ។

៧-​ទិវា​កុមារ​អន្តរជាតិ
ក្មេង​ប្រុស​កូរ៉េ​ខាងជើង​២​នាក់​លេង​បោកចម្បាប់​យា​៉​ង​សប្បាយ​រីករាយ​ក្នុង​ពេល​ប្រារព្ធ​ទិវា​កុមារ​អន្តរជាតិ ដែល​រៀបចំ​ឡើង​នៅ​ក្រុង​ព្យុ​ង​យា​៉​ង​កាលពី​ថ្ងៃ​ទី​១ មិថុនា ២០១៥ ដោយ​ក្នុង មួយ​ឆ្នាំ​ៗ​មាន​កុមារ និង​អាណាព្យាបាល​ចូលរួម​ច្រើន​កុះករ ។

៨-​ដេញថ្លៃ​មេដាយ​រង្វាន់​ណូបែល
មេដាយ​ពានរង្វាន់​ណូបែល​រូបវិទ្យា​របស់​លោក​សាស្ត្រាចារ្យ លី អុ​ន លី​ឌ័​រ​មេន អ្នក​វិទ្យាសាស្ត្រ​ជនជាតិ​អា​មេ​រិ​ក ដាក់​ដេញថ្លៃ​លក់​បាន​ក្នុង​តម្លៃ​ប្រហែល​៧៨១.២៥០​ដុល្លារ។