ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំណុល​សហរដ្ឋអាមេរិក​កើន​ដល់​១៣​លាន​លាន​ដុល្លារ​ជា​លើក​ដំបូង​ក្នុង​ប្រវត្ដិសាស្ដ្រ

13 ឆ្នាំ មុន

ក្រសួង​ហិរញវត្ថុ​សហរដ្ឋអាមេរិក​បានឱ្យ​ដឹង​ថា រដ្ឋាភិបាល​មាន​បំណុល​សរុប​ជាង​១៣លាន​លាន​ដុល្លារ​ជា​លើក​ដំបូង​ក្នុង​ ប្រវត្ដិសាស្ដ្រ ជា​ហេតុ​ធ្វើ​ឱ្យ​កើត​មានការ​មិន​ពេញចិត្ដ​ទាក់ទង​នឹង​ការ​ចំណាយ​របស់​ រដ្ឋាភិបាលកាន់តែ​ខ្លាំង ។
ក្នុង​ការ​ចំណាយ​ផ្នែក​រដ្ឋ​ដ៏​មហាសាល ដែល​កំណត់​ឡើង​សំរាប់​ដោះស្រាយ​វិបត្ដិសេដ្ឋកិច្ច បាន​ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក​មានបំណុល​ដល់​ទៅ​ជាង​១៣​លាន​លាន​ដុល្លារ គឺកើនឡើង​ប្រហែល​១,៦​លាន​លាន​ដុល្លារ ប្រៀប​នឹង​ឆ្នាំ​មុន និង​កើនឡើង​ជាង​២​ដងប្រៀប​នឹង​អំឡុង​ពេល​១០​ឆ្នាំ​មុន ឬ​មានប្រហែល​៩០%​នៃ​ផលិតផល​សរុប​ក្នុងស្រុក​។ នេះ​បើ​តាម​ទិន្នន័យ​របស់​អាជ្ញាធរ​កាលពី​ថ្ងៃ​ទី​១ មិថុនា កន្លង​មក ។

ក្រសួង​ហិរញវត្ថុ​សហរដ្ឋអាមេរិក​បានឱ្យ​ដឹង​ថា រដ្ឋាភិបាល​មាន​បំណុល​សរុប​ជាង​១៣លាន​លាន​ដុល្លារ​ជា​លើក​ដំបូង​ក្នុង​ប្រវត្ដិសាស្ដ្រ ជា​ហេតុ​ធ្វើ​ឱ្យ​កើត​មានការ​មិន​ពេញចិត្ដ​ទាក់ទង​នឹង​ការ​ចំណាយ​របស់​រដ្ឋាភិបាលកាន់តែ​ខ្លាំង ។
ក្នុង​ការ​ចំណាយ​ផ្នែក​រដ្ឋ​ដ៏​មហាសាល ដែល​កំណត់​ឡើង​សំរាប់​ដោះស្រាយ​វិបត្ដិសេដ្ឋកិច្ច បាន​ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក​មានបំណុល​ដល់​ទៅ​ជាង​១៣​លាន​លាន​ដុល្លារ គឺកើនឡើង​ប្រហែល​១,៦​លាន​លាន​ដុល្លារ ប្រៀប​នឹង​ឆ្នាំ​មុន និង​កើនឡើង​ជាង​២​ដងប្រៀប​នឹង​អំឡុង​ពេល​១០​ឆ្នាំ​មុន ឬ​មានប្រហែល​៩០%​នៃ​ផលិតផល​សរុប​ក្នុងស្រុក​។ នេះ​បើ​តាម​ទិន្នន័យ​របស់​អាជ្ញាធរ​កាលពី​ថ្ងៃ​ទី​១ មិថុនា កន្លង​មក ។

ដំណោះស្រាយ​បញ្ហា​បន្ទុក​បំណុលក្លាយ ជា​ចំណុច​ដ៏​ក្ដៅ​គគុក​ផ្នែក​នយោបាយ​ក្នុងទីក្រុង​វ៉ា​ស៊ី​ន​តោន គឺ​ទាំង​គណបក្ស​ប្រជា​ធិ​បតេ​យ្យ និង​គណបក្ស​សាធារណរដ្ឋបានទំលាក់​កំហុស​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ខណៈ ពេល​មុន​នេះលោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា ធ្លាប់​ថ្លែង​ករ​ណ៍​វាយប្រហារ​លើ​គណបក្ស​សាធារណរដ្ឋ​ថា បានឱ្យ​រូប​លោក​ដោះស្រាយ​បញ្ហា​អ​សមតុល្យ​រយៈពេល​ខ្លី​ដែលឈាន​ឆ្ពោះទៅ​រក​បន្ទុក​បំណុល​រយៈពេលវែង ។

គួរ​រំលឹក​ថា រដ្ឋាភិបាល​អា​មេ​រិ​ក ត្រូវ​ជួបនឹង​កង្វះ​សមតុល្យ​ថវិកា​ជា​បន្ដបន្ទាប់​ក្នុង​រយៈ ពេល​ខែ​ទី​១៩ កាលពី​ខែមេសា កន្លង​មក ។ លោក​អូ​បា​ម៉ា បានឱ្យ​ដឹង​ថា នៅ​ពេល​ដែល លោក​ឡើង​ធ្វើ​ប្រធានាធិបតី​សហរដ្ឋ​អា​មេរិ​ក​មាន​កង្វះខាត​សមតុល្យ​ថវិកា​ប្រហែល១​ឆ្នាំ គឺ​មាន​ជាង​១​លាន​លាន​ដុល្លារ និង​រំពឹងថា នឹង​មាន​អ​សមតុល្យ​ថវិកា​កើន​ឡើង​៨លាន​លាន​ដុល្លារ ក្នុង​រយៈពេល​១០​ឆ្នាំ​ខាងមុខ ។

ចំណែក​សេដ្ឋវិទូ​វិញ​មានគំនិត​ផ្ទុយ​គ្នា​ទាក់ទិន​នឹង​សហរដ្ឋអាមេរិក ដោយ​ឱ្យ​យោបល់ថា គួរ​អនុវត្ដ​វិធីសាស្ដ្រ​គ្រប់គ្រង​ថ្លៃ​ចំណាយឱ្យ​បាន​ឆាប់ ដោយ​អ្នកខ្លះ​ជឿ​ថា ការ​គ្រប់គ្រង​ចំណាយ​របស់​រដ្ឋាភិបាល ឬ​បង្កើន​ពន្ធលឿន​អាច​ធ្វើ​ឱ្យ​អា​មេ​រិ​ក​ធ្លាក់​ទៅ​ក្នុង​ស្ថានភាព​វិបត្ដិ​សេដ្ឋកិច្ច​បាន ៕