ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​បងប្អូន​ពលករ​ដែល​កំពុងធ្វើការ​នៅ​ថៃ កុំ​ទាន់​អាល​វិល​ត្រឡប់​មក​ស្រុក​វិញ​អី

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ថ្លែង​នៅ​ក្នុង​ពិធី​ចែក​អំណោយ​ជូន​ជន​ក្រីក្រ​ចំនួន​៤៨០​គ្រួសារ នៅ​ស្រុក​ពាម​ជរ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែធ្នូ​នេះ ឯកឧត្តម ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង…

ខេត្តព្រៃវែង ៖ ថ្លែង​នៅ​ក្នុង​ពិធី​ចែក​អំណោយ​ជូន​ជន​ក្រីក្រ​ចំនួន​៤៨០​គ្រួសារ នៅ​ស្រុក​ពាម​ជរ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែធ្នូ​នេះ ឯកឧត្តម ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង បាន​លើក​ឡើង​ថា ថ្មី​ៗ​នេះ​បណ្តា​ខេត្ត​មួយ​ចំនួន​នៅ​ឯ​ប្រទេស​ថៃ ពិសេស​ខេត្ត​ជាប់​ព្រំដែន​ខ្មែរ បាន​ផ្ទុះ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ជាង​៧០០​នាក់ ដែល​នេះ​គឺជា​តួលេខ​ដ៏​គួរ​ឲ្យ​បារម្ភ​ខ្លាំង​ណាស់​។

ឯកឧត្តម​បាន​បន្ត​ទៀត​ថា នៅ​ក្នុង​ខេត្ត​ដែល​ផ្ទុះ​កើត​ជំងឺ​កូ​វី​ដ​នោះ គឺ​មាន​ពលករ​ខ្មែរ​យើង​រាប់​ពាន់​នាក់ កំពុង​តែ​ធ្វើការ​នៅ​ទីនោះ ដូច្នេះ​ដើម្បី​ការពារ​ពី​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​នេះ ឯកឧត្តម​សូម​អំពាវនាវ​ឲ្យ​បងប្អូន​ពលករ​ទាំងអស់ ត្រូវ​បន្ត​ធ្វើការ និង​រស់នៅ នៅ​ក្នុង​ទីកន្លែង​នោះ​ជា​បន្ត​ទៀត ដាច់ខាត​កុំ​នាំ​គ្នា​សម្រុក​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​ឲ្យ​សោះ ព្រោះ​ពេល​ដែល​យើង​ធ្វើ​ចរាចរណ៍​ចុះឡើង វា​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​នេះ​ខ្លាំង​ណាស់​។

ជាមួយ​គ្នា​នោះ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ នៅ​ក្នុង​ខេត្តព្រៃវែង​ទាំងអស់ ដែល​មាន​បំណង​ចង់​ធ្វើ​ចំណាកស្រុក ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​នោះ សូមកុំ​ទាន់​អាល​ទៅ​អី ព្រោះ​វា​មាន​ហានិភ័យ​ខ្ពស់​ខ្លាំង​ណាស់​។ ទន្ទឹម​នឹង​នោះ ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ណែនាំ​អោយ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ នៅ​តាម​មូលដ្ឋាន ត្រូវ​បន្ត​ចុះ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ អំពី​វិធានការ​ការពារ​ជំងឺ​កូ​វី​-១៩ របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ជាប់​ជា​ប្រចាំ ដើម្បី​បង្ការ​ទប់ស្កាត់​កុំ​ឲ្យ​មានការ​ឆ្លង​រាលដាល នៅ​ក្នុង​សហគមន៍ ដូច​នៅ​ប្រទេស​ថៃ (​យើង​ការពារ ប្រសើរ​ជាង ព្យាបាល​)​។

សូម​បញ្ជាក់​ផង​ដែរ​ថា នៅ​ក្នុង​ពិធី​ចែក​អំណោយ​នោះ ប្រជាពលរដ្ឋ​ក្រីក្រ​ទាំង​៤៨០​គ្រួសារ ក្នុង​១​គ្រួសារ​ៗ​ទទួល​បាន​អង្ករ​២៥​គីឡូក្រាម និង​ថវិកា​១​ម៉ឺន​រៀល ដែល​អំណោយ​ទាំងនោះ​គឺជា​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​៕ ដោយ ៖ សុំ ពៅ​ពិសិដ្ឋ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ