ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត្តា​ប្រឈម​គ្រោះថ្នាក់​នៃ​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត ថេ​ង យូ​ដា​លី​ន វេជ្ជបណ្ឌិត​ឯកទេស ជំងឺ​បេះដូង និង​សរសៃ ឈាម​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​មាន​ប្រសាសន៍​ថា​៖ ប្រទេស​កម្ពុជា​បច្ចុប្បន្ន​កំពុង​ប្រឈម​នឹង​ការ​​កើនឡើង​នូវ​ជំងឺលើសឈាម…

រាជធានី​ភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត ថេ​ង យូ​ដា​លី​ន វេជ្ជបណ្ឌិត​ឯកទេស ជំងឺ​បេះដូង និង​សរសៃ ឈាម​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​មាន​ប្រសាសន៍​ថា​៖ ប្រទេស​កម្ពុជា​បច្ចុប្បន្ន​កំពុង​ប្រឈម​នឹង​ការ​​កើនឡើង​នូវ​ជំងឺលើសឈាម ទឹកនោមផ្អែម និង​ជំងឺមិនឆ្លង​ផ្សេង​ទៀត ដូច​ជា ជំងឺមហារីក ជំងឺ​វិបត្តិ​ផ្លូវដង្ហើម​រ៉ាំរ ។ ក្នុង​ចំណោម​ជំងឺ​នានា​ទាំងអស់ ជំងឺមិនឆ្លង​ខាងលើ ជា​កត្តា​ធ្វើ​ឱ្យ​ស្លាប់​និង​ពិការ​ភាព​ច្រើន​ជាងគេ ជា​ពិសេស​ក្នុង​ប្រទេស​ក្រីក្រ​និង​ប្រទេស​កំពុង​អភិវឌ្ឍ ។

លោក​វេជ្ជបណ្ឌិត ថេ​ង យូ​ដា​លី​ន ក៏​បាន​បញ្ជាក់​ថា ៖ ក្នុង​នោះ​ដែរ ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង ជា​មូលហេតុ​ចំបង​នៃ​ការ​ស្លាប់ ។ យោង​តាម​ឯកសារ WHO ២០១១ ក្នុង​ចំណោម​ប្រជាជន​ខ្មែរ ១​សែន​នាក់ អ្នក​ស្លាប់​ដោយសារ​ស្ទះ​សរសៃឈាម បេះដូង​មាន​ចំនួន​១២៨ ។ ដោយសារ​តែ​មូលហេតុ​ខាងលើ​នេះ​ហើយ បានជា​ការ​តាមដាន និង​ការ​រក​រោគវិនិច្ឆ័យ​នៃ​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង​នៅ​ដំណាក់កាល​ដំបូង​ៗ (​មុន​នឹង​គ្រោះថ្នាក់​កើតឡើង​) តាម​គ្រប់​វិធីសាស្ត្រ​ដែល​មាន ។

ជា​ពិសេស​ដោយ​មាន​ជំនួយ​ពី​គ្រូពេទ្យ​ឯកទេស​បេះដូង ជាមួយនឹង​សមត្ថភាព​ជំនាញ​វិភាគ​រូបភាព​វេជ្ជសាស្ត្រ​សរសៃឈាម​បេះដូង តាម​រយះ​ម៉ាស៊ីន​ស្កែ​ន​បច្ចេកវិទ្យា​ចុង​ក្រោយ Multislice CT Scan ពិតជា​មាន​សារៈ​ប្រយោជន៍​ខ្លាំង​ណាស់ ចំពោះ​អ្នក​ដែល​មាន​រោគ​សញ្ញា​ដូច​ខាងក្រោម​៖

  • ឈឺ​ចុក ឬ​ណែន​ដើមទ្រូង
  • ថប់ដង្ហើម
  • អារ​ម្ម​ណ៏ ឬ​សញ្ញា​ហត់​ភ្លាម​ៗ​ដោយ​គ្មាន​មូលហេតុ ។
    កត្តា​ប្រឈម នៃ​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង មាន​ដូច​ជា​៖
  • អ្នក​ដែល​មាន​អាយុ​ច្រើន
  • អ្នក​ដែល​លើស​ជាតិ​ខ្លាញ់ និង​លើស​ទំងន់
  • អ្នក​ពិសារ​បារី
  • អ្នក​ដែល​មាន​ជំងឺលើសឈាម
  • អ្នក​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម
  • អ្នក​ដែល​មិន​ធ្វើ​លំ​ហាត់ប្រាណ ឫ​ប្រកប​របរ​នៅ​នឹង​មួយ​កន្លែង​យូរ​ម៉ោង ពិសេស​ការងារ​ការិយាល័យ ។

លោក​វេជ្ជបណ្ឌិត ថេ​ង យូ​ដា​លី​ន វេជ្ជបណ្ឌិត​ឯកទេស ជំងឺ​បេះដូង និង​សរសៃឈាម​នៃ​មន្ទីរ​ពេទ្យ​​កាល់​ម៉ែ​ត​បាន​រំលឹក​ថា​៖ ប្រសិនបើ​លោក​អ្នកមាន​រោគ​សញ្ញា និង​កត្តា​គ្រោះថ្នាក់​ដូច​បាន​រៀប​រាប់​ខាងលើ​នេះ សូម​មក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ជំងឺ​បេះដូង ដើម្បី​ស្វែងរក​វិធី​សាស្ត្រ​​ការពារ និង​ព្យាបាល​ទាន់​ពេលវេលា សំដៅ​កាត់​បន្ថយ​ការ​ស្លាប់ និង​ពិការ​ភាព​ដែល​បណ្តាល​​មក​ពី​ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង ដែល​ជា​ឃាតករ​ស្ងប់ស្ងាត់​បំផុត (silent killer) ឬ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ