អ្នកជំនាញផ្នែកអាហារូបត្ថម្ភ Ishi Khosla ពន្យល់លម្អិតអំពីសំណួរដែលថា តើផឹកទឹកពេលទទួលទានអាហារ ធ្វើឱ្យធាត់ដែរ ឬអត់ ? នេះគឺជាសំណួរដែលត្រូវបានសួរដោយមនុស្សជាច្រើន ហើយវាគឺជាប្រយោជន៍សម្រាប់មនុស្សគ្រប់គ្នា ជាពិសេសនោះគឺសម្រាប់អ្នកដែលមិនចង់ធាត់ ។ អ្នកខ្លះទៀតមិនមែនត្រឹមតែខ្វល់រឿងធាត់នោះទេ តែគេក៏បារម្ភថា ការផឹកទឹកពេលទទួលទានអាហារអាចធ្វើឱ្យហើមពោះ ។
លោកស្រី Khosla បានបកស្រាយថា តាមការពិតនោះ វាមិនចាំបាច់ត្រូវគេចពីការផឹកទឹកពេលកំពុងទទួលទានអាហារនោះទេ ។ អ្វីដែលសំខាន់ គឺគួរតែផឹកទឹកឱ្យល្មមបានហើយ ។ លោកស្រីបន្ថែមទៀតថា ការផឹកទឹក ឬភេសជ្ជៈច្រើនពេក ជាមួយនឹងអាហារអាចធ្វើឱ្យមានការរំខានដល់ការបញ្ចេញអាស៊ីដក្រពះ និងប៉ះពាល់ដល់ការរំលាយអាហារ ។
ជាមួយគ្នានេះដែរអ្នកជំនាញផ្នែកអាហារបំប៉ន Mugdha Pradhan មានប្រសាសន៍ថា វាគ្មាបញ្ហាអ្វីទេក្នុងការផឹកទឹកពេលកំពុងទទួលទានអាហារ ។ អ្វីដែលសំខាន់នោះ គឺថា តើវាជាទឹកប្រភេទអ្វី ? ប្រសិនបើវាជាទឹកផ្អែមៗ ប្រាកដណាស់វាអាចនឹងធ្វើឱ្យអ្នកឡើងទម្ងន់ ។ តែប្រសិនបើទឹកសុទ្ធធម្មតា វាមិនអីទេ ។ ដូច្នេះការផឹកទឹកធម្មតាជាមួយអាហារ គឺមិនមានបញ្ហាអ្វីនោះទេ ហើយវាមិនធ្វើឱ្យធាត់ឡើយ ៕ ប្រភព ៖ ndtv
ចែករំលែកព័តមាននេះ