ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រជាកសិករមានក្តីបារម្ភណាស់ បើ​នៅ​តែ​បែប​នេះ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ប្រជា​កសិករ​កំពុងមានការ​ព្រួយបារម្ភ នៅ​ពេល​ឃើញ​ទឹកស្ទឹង​សំណ​ង់​ពោធិ៍​២​ដើម​ស្រក​ខ្លាំង ដែល​អាច​ប្រឈម​នឹងការ​ខ្វះ​ទឹក​បញ្ចូល​ស្រែ​និង​ប្រើ​ប្រាស់ បើសិនជា​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​មិន​បើកទឹក​ទម្លាក់​ពី​ផ្នែក​ខាងលើ​នៅ​ឃុំ​រហាត់​ក ស្រុក​មង្គលបុរីមក​ទេ​នោះ ។ ប្រជា​កសិករ​និយាយ​ថា ក្រោយ​ពី​ទទួល​ពូជស្រូវ​ពី​សម្តេច​តេ​ជោ…

ខេត្តបន្ទាយមានជ័យ ៖ ប្រជា​កសិករ​កំពុងមានការ​ព្រួយបារម្ភ នៅ​ពេល​ឃើញ​ទឹកស្ទឹង​សំណ​ង់​ពោធិ៍​២​ដើម​ស្រក​ខ្លាំង ដែល​អាច​ប្រឈម​នឹងការ​ខ្វះ​ទឹក​បញ្ចូល​ស្រែ​និង​ប្រើ​ប្រាស់ បើសិនជា​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​មិន​បើកទឹក​ទម្លាក់​ពី​ផ្នែក​ខាងលើ​នៅ​ឃុំ​រហាត់​ក ស្រុក​មង្គលបុរីមក​ទេ​នោះ ។

ប្រជា​កសិករ​និយាយ​ថា ក្រោយ​ពី​ទទួល​ពូជស្រូវ​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ស្តា​រការ​បង្កបង្កើន​ផល​ឡើង​វិញ​ពេល​ទឹកជំនន់​ស្រក​នោះ ពួក​គាត់​បាន​យក​ស្រូវ​ប្រភេទ​ពូជ​មិន​ប្រកាន់​រដូវ​គឺ​ប្រភេទ​សែន​ក្រអូប និង​អុ​ី​អ៊ែ​រម​ក​ដាំ​ដុះ ដែល​មក​ដល់​ពេល​នេះ​ខ្លះ​បាន​ជិត​១​ខែ ខ្លះ​ទៀត​ទើបបាន​ជាង​កន្លះ​ខែ ។ ស្រូវ​ឆ្នាំ​នេះ​ដើមដង​ល្អ​ខុស​ពី​ឆ្នាំ​មុន ដោយសារ​ទឹក​លិច​ស្រែ​នាំ​ដីល្បាប់​មាន​ជីជាតិ​ចាក់​ក្នុង​ស្រែ​។

ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ព្រួយបារម្ភ​នោះ គឺ ទឹកស្ទឹងខាងលើ​សំណង់​ពោធិ៍​ពីរ​ដើម​ស្រក​ខ្លាំង ដោយសារ​ប្រជា​កសិករ​នៅ​ផ្នែក​ខាងលើ​បូម​បញ្ចូល​ស្រែ​ច្រើន ។ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន គឺ​ទឹកស្ទឹង​ស្រក​ខ្លាំង​មែនទែន​នា​ពេល​នេះ ហើយ​ជា​ការ​បារម្ភ​បំផុត​ដែល​បង្កបង្កើន​ផល​ស្រូវ​បាន​ហើយ​អាច​ប្រឈម​នឹង​ការ​ខ្វះ​ទឹក​បញ្ចូល​ស្រែ បើសិនជា​មន្ត្រី​មន្ទីរ​ជំនាញ​មិន​យកចិត្តទុកដាក់ ឬ​បើក​ទម្លាក់​ពី​ផ្នែក​ខាងលើ​មក​ទេ នោះ​ពិតជា​គ្មាន​ទឹក​ប្រើ​នា​ពេល​ខាង​មុខ​ទេ ។

ប្រជា​កសិករ​បាន​បញ្ជាក់​ថា នៅ​ចន្លោះ​ឃុំ​អូរ​ប្រាសាទ និង​ឃុំ​រហាត់ទឹក ដែល​ប្រជា​កសិករ​បង្កបង្កើន​ផល​ស្រូវ​បាន​ដើមដង​ល្អ​ហើយ អាច​ប្រឈម​នឹង​ការ​ខ្វះ​ទឹក​បញ្ចូល​ស្រែ ព្រោះស្រូវ​ខ្លះ​ទើប​ដាំ​ដុះ ខ្លះ​ទៀត​បាន​១​ខែ​កន្លះ​ទៅ​២​ខែ ដូច​ជា​ស្រូវ​អុ​ី​អ៊ែ​រ​ទទួលផល​រយៈពេល​២​ខែ​កន្លះ និង​ស្រូវ​សែន​ក្រអូប​ទទួលផល​រយៈពេល​៣​ខែ ។

មន្ត្រី​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ​នៅ​ស្រុក​មង្គលបុរី ក្រោយ​ពី​ទឹកជំនន់​ស្រកក​សិករ​បាន​ស្តា​រការ​បង្កបង្កើន​ផល​ឡើង​វិញ ដោយ​ដាំ​ដុះ​ស្រូវ​បាន​ជាង​៨.០០០​ហិ​កតា ក្នុង​នោះ​នៅឃុំ​សឿ​វ​បាន​៤.០០០​ហិ​កតា ឃុំ​ចំណោម​៣.៥០០ហិ​កតា ឃុំ​រហាត់ទឹក​៨០០​ហិ​កតា និង​ឃុំ​មួយ​ចំនួន​ទៀត​បាន​១.៥០០​ហិ​កា​តា ៕

អត្ថបទសរសេរ ដោយ