ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមការងារលោក ស៊ុយ សែម សម្រុកធ្វើអាងចិញ្ចឹមត្រី ជូន​ប្រជាពលរដ្ឋ នៅស្រុកបាកាន

3 ឆ្នាំ មុន
  • ភ្នំពេញ

ពោធិ៍សាត់៖ គម្រោងមូលនិធិសហគមន៍កសិកម្មខ្នាតតូច ស៊ុយ សែម បាកាន បាន និងកំពុងតែអនុវត្តការដាំបន្លែសុវត្ថិភាពគ្មានជាតិគីមី និងការចិញ្ចឹមសត្វ នៅស្រុកបាកាន ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ…

ពោធិ៍សាត់៖ គម្រោងមូលនិធិសហគមន៍កសិកម្មខ្នាតតូច ស៊ុយ សែម បាកាន បាន និងកំពុងតែអនុវត្តការដាំបន្លែសុវត្ថិភាពគ្មានជាតិគីមី និងការចិញ្ចឹមសត្វ នៅស្រុកបាកាន ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងជួយលើកកម្ពស់​ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរឡើង តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយ​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា។

​នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ ក្រុមការងាររបស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់  បានចាប់ផ្ដើមសម្រុកជួយរៀបចំធ្វើអាងចិញ្ចឹមត្រីអណ្ដែង ជូនដល់ប្រជាពលរដ្ឋស្ម័គ្រចិត្ត ចំនួន ២៣គ្រួសារ នៅឃុំរំលេច និងឃុំមេទឹកស្រុកបាកាន។ អាងចិញ្ចឹមត្រីនីមួយៗ ខ្លះមានទំហំ ០៤ម គុណនឹង ០៨ម  ខ្លះទំហំ ០៤ម គុណនឹង ០៦ម និងខ្លះទៀត០៣ម គុណនឹង ០៤ម តាមលទ្ធភាពរបស់ប្រជាពលរដ្ឋ ដែលអាចទទួលយកបាន។

បង្គោលអាងធ្វើពីបេតុង កម្រាលតង់ និងរបាំងឫស្សី ក្នុងនោះ ប្រជាពលរដ្ឋមានតែរបាំង​ឫស្សីប៉ុណ្ណោះ។ ចំណែកបង្គោល​តង់ ​ទុយោ​ កូនត្រី ​និងចំណី គឺក្រុមការងារជាអ្នកផ្ដល់ជូន តាមរយៈកម្ចីមូលនិធិ ដោយគ្មានការប្រាក់។ ទុនកម្ចី នឹងផ្ដល់ជាសម្ភារៈ ​ក្នុងតម្លៃប្រមាណពី ៧០ដុល្លារ ទៅ ២០០ ដុល្លារ ក្នុងមួយគ្រួសារ តាមប្រភេទមុខរបរ ហើយត្រូវទូទាត់សងដើមវិញ ជាដំណាក់កាល ស្របតាមលក្ខន្តិកៈមូលនិធិ។ ការចិញ្ចឹមត្រីទៅបាន លុះត្រាតែប្រជាពលរដ្ឋមានទីធ្លាដីភូមិ  មានប្រភពទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ប្ដូរទឹកនិងអនាម័យ  មានភាពអំណត់ឧស្សាហ៍ព្យាយាម  មានពេលវេលា និងកម្លាំង ដើម្បីគ្រប់គ្រងថែទាំ​។      

​សូមបញ្ជាក់ថា មូលនិធិសហគមន៍កសិកម្មខ្នាតតូចស៊ុយសែមបាកាន មានដូចជា៖ ការដាំបន្លែរួមផ្សំ,  ចិញ្ចឹមត្រី,  ចិញ្ចឹមមាន់យកសាច់ យកពង និងភ្ញាស់កូន,  ចិញ្ចឹមកង្កែប បង្កាត់កូនកង្កែបលក់, ចិញ្ចឹមគោយកសាច់ និងចិញ្ចឹមគោយកកូន។ ក្នុងចំណោមមុខរបរទាំងអស់ខាងលើនេះ មានមុខរបរចំនួន ០៣ជាអាទិភាព គឺដាំបន្លែសុវត្ថិភាព  ចិញ្ចឹមត្រីអណ្ដែង  និងចិញ្ចឹមមាន់។ ការបង្កើតមូលនិធិនេះឡើង ក្នុងគោលបំណង ចូលរួមចំណែកក្នុងការស្ដារជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ​នៅស្រុកបាកាន ក្រោយទទួលរងផលប៉ះពាល់ពីគ្រោះធម្មជាតិនិងជំងឺកូវីត១៩, បង្កើតមុខរបរនិងការងារនៅមូលដ្ឋានក្បែរគ្រួសារនិងកាត់បន្ថយចំណាកស្រុក, លើកកម្ពស់សមត្ថភាព និងផលិតភាពកសិកម្មជនបទនៅក្នុងស្រុក ផ្ដល់ចំណេះដឹងផ្នែកបច្ចេកទេសសាមញ្ញៗជាមូលដ្ឋានដល់កសិករខ្នាតតូច ដោយរៀនផងអនុវត្តផង និងជំរុ​ញកសិករខ្នាតតូច ឲ្យអាចពង្រីកខ្លួន​ជាកសិករខ្នាតមធ្យម ឬ​ធំ ទៅអនាគត៕  ដោយ៖ សែម សុគន្ធ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ