ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពីរសៀលនេះរហូតដល់យប់អ្នកឆ្នាំទាំង៥ង៉ូវហេងល្អគិតអ្វីបានសម្រេ​ច

3 ឆ្នាំ មុន

ច្បាស់ដូចថ្ងៃ ! ជើងលេខគ្រូហុងស៊ុយចិនសែបានទស្សន៍ទាយថា នៅថ្ងៃព្រហស្បតិ៍ ទី២៤ ធ្នូ កំពូលឆ្នាំទាំង៥ ជូត ឆ្លូវ រោង…

ច្បាស់ដូចថ្ងៃ ! ជើងលេខគ្រូហុងស៊ុយចិនសែបានទស្សន៍ទាយថា នៅថ្ងៃព្រហស្បតិ៍ ទី២៤ ធ្នូ កំពូលឆ្នាំទាំង៥ ជូត ឆ្លូវ រោង កុរ ខាល ផុតទុក្ខ អស់ភ័យ គ្រោះកាចចង្រៃអហោសិកម្ម ជួ​ប​​តែរឿងល្អៗចូលមកក្នុងជីវិត មានលាភ មានសំណាង លុយធំហូរចូល ការងារជួញដូរ និ​ង​ការងាររកទទួលទានមានលុយចូលមកច្រើនៗ និងជោគជ័យទាំងការងារតាមស្ថាប័ន ការងារក្រុមហ៊ុន និងការងារឯកជនកាក់កបកាន់តែខ្លាំង បញ្ជូនសារសុំលាភសក្ការៈឥឡូវនេះភ្លាម ។

ឆ្នាំជូត លុយធំហូរចូលកាន់តែខ្លាំង រាសីឡើងខ្ពស់ត្រដែតនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ លោកអ្នកមានលាភមានលុយដូចសេដ្ឋីរយលាន មានលាភ មានជ័យ មានលុយចូលហូរហៀរ ។ ពណ៌នាំលាភ ក្រហម លេខនាំលាភ២៧៩ រាល់ការងាររកទទួលទានបានផលយ៉ាងក្រាស់ក្រៃ ។ សម្រាប់ការរកស៊ីជួញដូរវិញ មានការទិញចូល លក់ចេញបានផលចំណេញកប់ពពក ហើយពិសេសនោះ បើមានការបើកមុខរបរថ្មីផង គឺពិតជាល្អប្រពៃបំផុត ។ ការធ្វើដំណើរទៅទីជិតឆ្ងាយជួបតែសេចក្តីសុខក្សេមក្សាន្ត តាមដងផ្លូវជានិច្ច ។ រីឯសម្ព័ន្ធភាពស្នេហា ប្រុសស្រីជួបតែរឿងល្អៗ និងមានសុភមង្គលប្រពៃណាស់ ។

ឆ្នាំឆ្លូវ អ្នកមានសំណាងធំ បារមីស័ក្តិសិទ្ធិមានឫទ្ធិបារមីខ្លាំងក្លា រាសីខ្ពស់ត្រដែត នៅថ្ងៃស្អែកនេះសព្វការងារទាំងអស់មានដំណើរការល្អទៅមុខយ៉ាងរលូន គ្មានឩបសគ្គរារាំង លេ​ខ​នាំលាភ៣៦៩លោកអ្នកសម្បូរលុយចាយហៀរដៃ មានលាភធំចូលមកផ្ទួនៗ ង៉ូវហេងឡើ​ងខ្លាំង ។ អ្នកកើតឆ្នាំនេះជាមនុស្សមានកំណប់ទ្រព្យប្រចាំជីវិតរួចស្រេចទៅហើយ និងមា​នបញ្ញាច្រើនប្រសប់ក្នុងកិច្ចការផ្សេងៗ ។ ឯសម្ព័ន្ធភាពស្នេហាគូស្វាមីភរិយា កំលោះក្រមុំ មេម៉ាយ ពោះម៉ាយមានតែភាពស្រស់ស្រាយ និងយល់ចិត្តគ្នាប្រពៃណាស់ ។

ឆ្នាំរោង អ្នកមានសំណាងធំក្នុងថ្ងៃស្អែក លេខនាំលាភ១៦៨លោកអ្នកសម្បូរលុយចាយហូរ​ហៀរ មានង៉ូវហេងឡើងខ្លាំង លាភធំចូលមកជុំទិស ។ អ្នកកើតឆ្នាំនេះជាមនុស្សទៀងត្រ​ង់​មានបញ្ញាច្រើនមានទ្រព្យមហាសាលពេញមួយជីវិត ។ ពណ៌នាំលាភពណ៌ស្វាយ ការងារទាំងឡាយរីកចម្រើនទៅមុខជានិច្ច ។ ចំណែកសម្ព័ន្ធភាពស្នេហាគូស្វាមីភរិយាកំលោះក្រមុំមានតែភាពផ្អែមល្ហែម និងការយល់ចិត្តគ្នាប្រសើរណាស់ ។

ឆ្នាំកុរ រាសីឡើងខ្ពស់ត្រដែតមានតែភាពស្រស់ស្រាយនិងស្នាមញញឹមជានិច្ច ។ នៅថ្ងៃស្អែកនេះលេខនាំហេង៥៥៥លាភតូចលាភធំហូរចូលជុំទិស បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ចឯផលកម្រៃទៀត​សោតក៏ចូលមកយ៉ាងក្រាស់ក្រៃគួរជាទីកក់ក្តៅ ។ ការធ្វើដំណើរទៅទីជិតឆ្ងាយជួបតែសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ ។ ចំពោះសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែការយល់ចិត្តគ្នាល្អណាស់ ។

ឆ្នាំខាល លេខហុងស៊ុយ១៥៧ រាសីល្អ សំណាងខ្ពស់ លាភធំចាំងចូលក្នុងជីវិត ជាអ្នកសម្បូរលុយចាយហៀរៗដៃ ។ តាមជើងលេខបានប្រាប់ថា អ្នកកើតឆ្នាំនេះជាមនុស្សមានលាភមានជ័យលុយធំហូរចូលជុំទិសនៅក្នុងរថ្ងៃស្អែកនេះ និងសម្រេចរាល់ការងារយ៉ាងល្អប្រសើរ គឺង៉ូវហេងឡើងខ្លាំង សំណាងហក់ខ្ពស់ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ