ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័ត៌មាន​ប្លែក​ៗ​នៅ​លើ​ពិភពលោក

8 ឆ្នាំ មុន

១-​ត្រី​បង្កាត់​ពូជ
ត្រី​ក្រពត​មួយគូ​បង្កាត់​ពូជ និង​ជា​ត្រី​មួយ​ប្រភេទ​ដែល​មហាវិទ្យាល័យ​បរិស្ថាន វិទ្យាសាស្ត្រ​របស់​អា​មេ​រិ​ក​ចាត់​ទុក​ថា​ជា​ពូជ​ដ៏​កម្រ ។

២-​សមាជិក​ថ្មី​នៅ​ក្រុង​ស៊ី​ដ​នី

១-​ត្រី​បង្កាត់​ពូជ
ត្រី​ក្រពត​មួយគូ​បង្កាត់​ពូជ និង​ជា​ត្រី​មួយ​ប្រភេទ​ដែល​មហាវិទ្យាល័យ​បរិស្ថាន វិទ្យាសាស្ត្រ​របស់​អា​មេ​រិ​ក​ចាត់​ទុក​ថា​ជា​ពូជ​ដ៏​កម្រ ។

២-​សមាជិក​ថ្មី​នៅ​ក្រុង​ស៊ី​ដ​នី
«​ហ្វ្រា​ឡា​» មេ​ស្វា​ពូជ «​វ៉េ​ស​ស្ទើ​ន ឡូ​លែ​ន​» បីកូន​អង្គុយ​លេង​នៅ​ក្នុង​សួនសត្វ ថា​រ៉ុ​ង​ហ្គា ក្រុង​ស៊ី​ដ​នី ប្រទេស​អូស្ត្រាលី ក្រោយ​ពី​កើត​កាលពី​ថ្ងៃ​ទី​១២ ឧសភា ២០១៥ ។ ស្វា​នោះ​មាន​ដើម​កំណើត​នៅ​អាហ្វ្រិក​កំពុង​ប្រឈម​មុខ​នឹង​ការ​ជិត​ផុត​ពូជ និង​រស់នៅ​ក្នុង​ធម្មជាតិ ប្រហែល​១០០.០០០​ក្បាល ។

៣-​សំអាត​កំណកប្រេង
កម្មករ​នាំ​គ្នា​សំអាត​កំណកប្រេង​នៅ​ឆ្នេរ «​អេ​ល ខេ​ពី​តុ​ន​ស្តេត​»​ក្រុង​ហ្គោ​ឡេ​តា រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា ក្រោយ​ពី​នាវា​ផ្ទុក​ប្រេង​មួយ​គ្រឿង​បង្ក​ឱ្យ​ប្រេងឆា​ប្រហែល​២៥០០​ធុង​ហូរ​ចូល​ទឹកសមុទ្រ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។

៤-​ទូ ATM ស៊េរី​ថ្មី
បុគ្គលិក​របស់​ក្រុមហ៊ុន «​ហ្វូ​៊​ជី​ស៊ូ » អ្នក​ផលិត​កុំព្យូទ័រ​ដ៏​ធំ​នៅ​ប្រទេស​ជប៉ុន បាន​បង្ហាញ​ម៉ាស៊ីន​បើកប្រាក់​ស្វ័យប្រវត្តិ (ATM)  ស៊េរី​ថ្មី​នៅ​ក្រសួង​អភិវឌ្ឍន៍ជនបទ ដោយ​ម៉ាស៊ីន​នេះ​មាន​អេ​ក្រង់​ខ្នាត​ធំ​សម្រាប់​ឃោសនា​ពី​ធនាគារ ។ 

៥-​រន្ធ​វាយ​កូន​ហ្គោ​ល ក្លាយជា​រណ្តៅ​យក្ស
ជា​ធម្មតា​រន្ធ​កូន​ហ្គោ​ល​ទំហំ​តូច ប៉ុន្តែ​ក្លាយជា​រណ្តៅ​ធំ នៅ​រដ្ឋ​មី​ស​ស៊ូ​រី សហរដ្ឋអាមេរិក ដោយសារ​ការ​រំកិល​ដី ។ រន្ធ​តូច​នោះ​ក្លាយជា​រណ្តៅ​យក្ស​ទំហំ​១៨​ម៉ែត្រ បណ្តោយ​២៤​ម៉ែត្រ និង​ជម្រៅ​១០​ម៉ែត្រ ។

៦-​កុំព្យូទ័រ​ស្រាល​បំផុត​នៅ​លើ​ពិភពលោក
នាង​អេ​មី ថា​កេ​អីុ ជនជាតិ​ជប៉ុន អនុវត្ត​គំរូ​ពី​ប្រសិទ្ធភាព​កុំព្យូទ័រ Notebook មាន​ទម្ងន់​ស្រាល​បំផុត​នៅ​លើ​ពិភពលោក​ត្រឹមតែ​៧៧៩​ក្រាម ជា​ផលិតផល​របស់​ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ​ដ៏​ធំ​របស់​ជប៉ុន រួម​ជាមួយ​អេ​ក្រង់ Exo LCD ទំហំ ១៣,៣​អីុញ និង​ប្រើ​ប្រព័ន្ធ «Intel  Core i 5 »​។

៧-​ទិវា​សារមន្ទីរ
ទស្សនិកជន​ពិនិត្យ​មើល​វត្ថុ​បុរាណ​នៅ​សារមន្ទីរ​ក្រូ​ប៉ូលិស ក្រុង​អា​តែ​ន ប្រទេស​ក្រិ​ក ដោយ​បើក​ឱ្យ​អ្នកទេសចរ​ចូល​ទស្សនា​មិន​គិតថ្លៃ ដើម្បី​ប្រារព្ធ​ទិវា​សារមន្ទីរ​អន្តរជាតិ និង​ជួយ​បង្កើន​អ្នកទេសចរ ។

៨-​ជិះ​កង់​ប្រគំ​តន្ត្រី
សមាជិក​ក្នុង​ក្រុម​តន្ត្រី​សៃ​ខ​ល ហ្វូ​នី​កា  ប្រគំ​តន្ត្រី​ដោយ​ជិះ​កង់​យ៉ាង​សប្បាយ​រីករាយ​នៅ​ក្រុង​រី​យ៉ូ​ដឺ​ណេ​រ៉ូ ប្រទេស​ប្រេ​ស៊ី​ល ។ ក្រុម​នោះ​ជា​ក្រុម​មួយ​មាន​ចំណូលចិត្ត​លើ​តន្ត្រី និង​កីឡា ៕