ស្បែកនៅលើបបូរមាត់ គឺស្តើងជាងគេ និងងាយប៉ះពាល់ជាងគេនៅលើរាងកាយរបស់យើង ។ វាស្ថិតនៅផ្នែកខាងក្រៅ ហើយងាយនឹងប៉ះទៅនឹងកម្តៅព្រះអាទិត្យ ខ្យល់ត្រជាក់ និងអាកាសធាតុស្ងួត ដែលធ្វើឱ្យវាងាយនឹងស្ងួត ប្រេះ ហើយរបក ។ ដើម្បីធ្វើឱ្យបបូរមាត់ដែលប្រេះមានសំណើម អ្នកអាចសាកល្បងធ្វើតាមវិធីធម្មជាតិខ្លះៗដូចខាងក្រោម ៖
– ប្រទាលកន្ទុយក្រពើ ៖ សារធាតុចាហួយដែលបង្កើតនៅខាងក្នុងស្លឹករបស់រុក្ខជាតិនេះមានវីតាមីនជាតិរ៉ែ សារធាតុប្រឆាំងអុកស៊ីដកម្ម និងប្រឆាំងនឹងការរលាក ដែលជួយធ្វើឱ្យស្បែកនិងស្បែកបបូរមាត់មានសំណើមឡើងវិញ ។
– ប្រេងដូង ៖ ប្រេងនេះជួយប្រឆាំងនឹងការរលាក និងជាសារធាតុបញ្ចេញជាតិខ្លាញ់ ដែលមានន័យថា វាអាចជួយសម្រាល និងធ្វើឱ្យស្បែកទន់ ។
– ទឹកឃ្មុំ ៖ វាមានសំណើមខ្ពស់ ដែលធ្វើឱ្យវាក្លាយជាការព្យាបាលដ៏ល្អសម្រាប់បបូរមាត់ស្ងួត ។ ទឹកឃ្មុំក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីដកម្ម និងសារធាតុប្រឆាំងនឹងបាក់តេរី ដែលជួយការពារការឆ្លងពីការវិវត្តនៅក្នុងបបូរមាត់ស្ងួត ឬប្រេះខ្លាំង ។
– ត្រសក់ ៖ វាអាចផ្តល់សំណើមដល់បបូរមាត់ ហើយមានផ្ទុកនូវវីតាមីន និងជាតិរ៉ែ ដែលអាចធ្វើអោយស្បែកបបូរមាត់មានភាពប្រសើរឡើង ។
– តែបៃតង ៖ ក្រៅពីសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីដកម្ម និងសារធាតុរ៉ែ តែបៃតងក៏មានផ្ទុកប៉ូលីហ្វេណុលដែលកាត់បន្ថយការរលាក ។ ក្រៅពីនេះគួរតែបង្កើតទម្លាប់ផឹកទឹកឱ្យបានច្រើនជារៀងរាល់ថ្ងៃ ៕ ប្រភព៖ medicalnewstoday
ចែករំលែកព័តមាននេះ