ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះអាវុធរបួសចិនម្នាក់ ផ្អើលទាំងយប់ នៅប៉ោយប៉ែត

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ បុរសជនជាតិចិនម្នាក់ រងរបួសស្រាល ដោយសាការផ្ទុះអាវុធ កាលពីយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅផ្លូវដើមពុទ្រ្ទា ជិតទឹកដីកាស៊ីណូ ក្នុង​ភូមិក្បាលស្ពាន១…

បន្ទាយមានជ័យ៖ បុរសជនជាតិចិនម្នាក់ រងរបួសស្រាល ដោយសាការផ្ទុះអាវុធ កាលពីយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅផ្លូវដើមពុទ្រ្ទា ជិតទឹកដីកាស៊ីណូ ក្នុង​ភូមិក្បាលស្ពាន១ សង្កាត់ និងក្រុងប៉ោយប៉ែត។

ជនរងគ្រោះ គេមិន​ស្គាល់អត្តសញ្ញាណទេ គឺដឹងត្រឹមថា ជាជនជាតិចិន បើកហាងលក់បង្កងអាំង នៅចំណុចកើតហេតុ។ ជនរងគ្រោះ របួសកខាងស្តាំ ដោយស្នាមរបួសនេះ ត្រូវ​សមត្ថកិច្ចអះអាងថាអាចជាបំណែកកញ្ចក់ ដែលខ្មាន់កំភ្លើង ផ្ទុះគ្រាប់ ផ្លាតត្រូវ និងមិនមែនរបួស ដោយសាត្រូវគ្រាប់កាំភ្លើងទេ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានគេដឹកទៅលាងរបួស នៅគ្លីនិកមួយកន្លែង ក្នុងភូមិកើតហេតុ។

គេមិនដឹងពីមូលហេតុនៃកាផ្ទុះអាវុធនោះទេ ដោយប្រភពខ្លះថា អាចជាជម្លោះ​ជនជាតិចិន និងជនជាតិថៃ។

ជុំវិញករណីខាងលើ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុង​ប៉ោយប៉ែត ប្រាប់​ថា លោកទទួលបានព័ត៌មាននេះដែរ។ ប៉ុន្តែកំពុងស្រាវជ្រាវ​នៅឡើយ។

ដោយឡែក លោក ស សុភក្ត្រា ប្រធានស្នាក់ការសន្តិសុខ៥៦៨ នៃកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ប្រាប់តាមទូរស័ព្ទថា ករណីខាងលើ ពិតជាកើតមានមែន។

លោកបន្តថា តាមពិត ជនរងគ្រោះមិនមែនរងរបួសដោយសារត្រូវគ្រាប់កាំភ្លើងទេ អាចជាបំណែកកញ្ចក់ ដែលជនដៃដល់ផ្ទុះអាវុធផ្លាតត្រូវ។

មន្ត្រីអាវុធហត្ថខាងលើបន្តទៀតថា មកដល់រសៀលថ្ងៃទី២២ធ្នូនេះ មិនទាន់មានតម្រុយ​ពីជនសង្ស័យ ដែលផ្ទុះអាវុធនៅឡើយទេ ហើយក៏មិនទាន់ដឹងថា ជនបង្ក​ជានរណាឲ្យពិត​ប្រាកដនោះដែរ។

ប៉ុន្តែលោកបញ្ជាក់ថា នៅម៉ោងប្រហែល ៤ទាបភ្លឺ ព្រឹកថ្ងៃទី២២ធ្នូ សមត្ថកិច្ចរកឃើញរថយន្តម៉ាកអូឌី ១គ្រឿង គេបើកយកទៅប្លុងចោល នៅបុរីសានស៊ានហូ ក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល សង្ស័យជារថយន្តជនបង្ក៕ ដោយ៖ មុត សារុន និងឈុន គឹមហៃ​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ