ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​-១៩ បន្ថែម ៤២៧​ករណី​​ទៀត នៅ​ថ្ងៃ​ទី​២២​នេះ

3 ឆ្នាំ មុន

បាងកក ៖ ក្រសួងសុខាភិបាល​ថៃ បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២២ ធ្នូ ២០២០ នូវ​កត់ត្រា​ករណី​ថ្មី នៃ​វីរុស​កូ​វី​ដ​-១៩ នៅ​ក្នុង​ប្រទេស​ថៃ ឆ្លង​បន្ថែម​ថ្មី​ចំនួន…

បាងកក ៖ ក្រសួងសុខាភិបាល​ថៃ បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២២ ធ្នូ ២០២០ នូវ​កត់ត្រា​ករណី​ថ្មី នៃ​វីរុស​កូ​វី​ដ​-១៩ នៅ​ក្នុង​ប្រទេស​ថៃ ឆ្លង​បន្ថែម​ថ្មី​ចំនួន ៤២៧​ករណី ក្នុង​ចំណោម​នោះ​មាន​ពលករ​ចំណាកស្រុក​ចំនួន ៣៩៧ នាក់ ។ ដែល​ចំនួន​នេះ នាំ​ឲ្យ​ប្រទេស​ថៃ មាន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ សរុប​កើនឡើង​ដល់ ៥.៧១៦ ករណី​ហើយ ។

ក្រសួងសុខាភិបាល​ថៃ បាន​បញ្ជាក់​ថា ក្នុង​ចំនួន ៤២៧​ករណី​ថ្មី​នេះ​(​គិត​ត្រឹម​២៤​ម៉ោង​) យ៉ាង​ហោច​ណាស់​មាន ១៦​ករណី បាន​ឆ្លង​ថ្មីក្រៅពី​ពលករ​ចំណាកស្រុក​ និងរក​ឃើញ​អ្នកឆ្លង មក​ពី​ប្រទេស​ដទៃ​ទៀត ជា​ករណី​នាំ​ចូលមានចំនួន ១៤ ករណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ