ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​ប្រាក់​រៀល​មាន​ប្រៀប​ជាង​ប្រាក់​វុន​កូរ៉េ និង​ដុល្លារ​សាំង​ហ្គា​ពួរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្ងៃនេះ​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​បាន​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​ខ្លួន ធៀប នឹង​ប្រាក់​វុន​កូរ៉េ និង​ដុល្លារ​សាំង​ហ្គា​ពួរ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២២​ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ ថ្ងៃនេះ​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​បាន​បង្ហាញ​ពី​ភាព​ខ្លាំង​របស់​ខ្លួន ធៀប នឹង​ប្រាក់​វុន​កូរ៉េ និង​ដុល្លារ​សាំង​ហ្គា​ពួរ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២២​ខែធ្នូ ឆ្នាំ ២០២០​នេះ​ឱ្យ​ដឹង​ថា ១០០​វុន​កូរ៉េ ទិញ​ចូល​ត្រឹមតែ ៣៦៥​ រៀល និង​លក់​ចេញ​តែ ៣៦៩ រៀល​ប៉ុណ្ណោះ ខណៈ​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល​រហូត​ដល់ ៣៦៧ រៀល លក់​ចេញ ៣៧១ រៀល ។

ថ្ងៃនេះ​ដែរ​ហាងឆេង​ប្រាក់​ដុល្លារ​សាំង​ហ្គា​ពួរ ទិញ​ចូល​ត្រឹមតែ ៣០២៦ រៀល ហើយ​លក់​ចេញ តែ ៣០៥៧ រៀល​ប៉ុណ្ណោះ ដែល​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល​រហូត​ដល់ ៣០៣៤ រៀល និង លក់​ចេញ​ដល់​ទៅ ៣០៦៤ រៀល​ឯណោះ ។

ថ្ងៃនេះ​ដែរ សូម​មក​ដឹង​ពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​មួយ​ចំនួន ទៀត​ដែល​រួម​មាន ៖ ១​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៣៥ រៀល​, ១​អឺ​រ៉ូ ទិញ​ចូល ៤៩៣៦ រៀល លក់​ចេញ ៤៩៨៦ រៀល ខណៈ ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល ៣០៥៦ រៀល លក់​ចេញ ៣០៨៦ រៀល ។

ជាមួយ​គ្នា​នេះ ១​យន់​ចិន ទិញ​ចូល ៦១៦ រៀល លក់​ចេញ ៦២២ រៀល ហើយ ១០០​យ៉េន ជប៉ុន ទិញ​ចូល ៣៩០៦ រៀល លក់​ចេញ ៣៩៤៥ រៀល ខណៈ ១​បាត​ថៃ ទិញ​ចូល ១៣៤ រៀល លក់​ចេញ ១៣៥ រៀល និង ១០០០​ដុ​ង​វៀតណាម ទិញ​ចូល ១៧៥ រៀល លក់​ចេញ ១៧៦ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ