ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លោ​ង​ទ្វារ​និង​របង​ព្រះរាជ​ដំណាក់​ស្ដេចត្រូវរំកិល

3 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​៖ ក្លោ​ង​ទ្វារ​ និង​របង​ព្រះរាជ​ដំណាក់​ស្ដេច នៅ​ភូមិ​ក្រោល​ក្របី ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់ ដែល​បន្សល់​ទុក​កាលពី​ជំនាន់​ស្ដេច​មុនី​វង្ស​នោះ ឥឡូវនេះបាន​ត្រូវ​គាស់​រំកិល​ចូល​ក្នុង​វិញ ដោយសារ​ប៉ះពាល់​ការ​ពង្រីក​ផ្លូវជាតិ​លេខ​៥…

ខេត្តពោធិ៍សាត់​៖ ក្លោ​ង​ទ្វារ​ និង​របង​ព្រះរាជ​ដំណាក់​ស្ដេច នៅ​ភូមិ​ក្រោល​ក្របី ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិ៍សាត់ ដែល​បន្សល់​ទុក​កាលពី​ជំនាន់​ស្ដេច​មុនី​វង្ស​នោះ ឥឡូវនេះបាន​ត្រូវ​គាស់​រំកិល​ចូល​ក្នុង​វិញ ដោយសារ​ប៉ះពាល់​ការ​ពង្រីក​ផ្លូវជាតិ​លេខ​
៥ ។

ព្រះរាជ​ដំណាក់​នោះ​ បាន​បាត់​រូបរាង​អស់​ទៅ​ហើយ ​ដោយសារ​សង្គ្រាម​និង​សម័យ​ប៉ុ​ល​ពត គឺ​សល់​តែ​ក្លោ​ង​ទ្វា​ខាង​មុខ​០៣ របង និង​ស្រះ​ទឹកធំ​មួយ​ប៉ុណ្ណោះ ដែល​សព្វ​ថ្ងៃនេះ​ជាទី​តាំង​រដ្ឋបាល​របស់​សាលាស្រុក​បាកាន​និង​មណ្ឌល​សុខភាព​ត្រពាំង​ជង​។

បច្ចុប្បន្ន​ រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​ពង្រីក​ផ្លូវជាតិ​លេខ​៥ ដែល​មាន​ទទឹង​៦០​ម​ឲ្យ​ទៅ​ជា​ផ្លូវ​អាស៊ាន ។ ដោយសារ​ការ​ពង្រីក​មានការ​ប៉ះពាល់​ក្លោ​ង​ទ្វា​ព្រះរាជ​ដំណាក់​ស្ដេច​ជំនាន់​ដើម​នោះ ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បាន​បង្កើត​គណៈកម្មការ​មួយ​ដឹកនាំ​ដោយ​លោកស្រី ម៉ែ​ន ផ​ល្លី អភិបាលរង​ខេត្ត លោក ឡា​ច ផេង​លី ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិ​ល្បះ និង​លោក ផាយ ឡេ​ង អភិបាល​នៃ​គណៈ​អភិបាលស្រុក​បាកាន ដើម្បី​គាស់​រំកិល​ក្លោ​ង​ទ្វា​ចូល​មក​ក្នុង ដោយ​មិន​វាយ​កម្ទេច​ចោល​នោះ​ទេ​។

លោក ឡា​ច ផេង​លី និង​លោក ផាយ ឡេ​ង ឲ្យ​ដឹង​ថា ក្លោ​ង​ទ្វា​ព្រះរាជ​ដំណាក់​ធំ​ជាងគេ​នៅ​កណ្ដាល ត្រូវ​រំកិល​ចូល​ក្នុង​៣០​ម​ពី​ទីតាំង​ចាស់ ហើយ​ត្រូវ​រក្សា​រូបរាង​ដើម​ឲ្យ​នៅ​ដដែល​។ ចំណែក​ក្លោ​ង​ទ្វា​ខាងកើត​និង​ខាងលិច ត្រូវ​ជីក​គាស់​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​បរិវេណ​ខាងក្នុង ដើម្បី​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​បានឃើញ​និង​ជា​មរតក​បីតិ​ក​ភ័​ណ្ឌ​ជាតិ​ផង​ដែរ​។ បើ​តាម​ការ​ពិនិត្យ ក្លោ​ង​ទ្វា​ចូល​ព្រះរាជ​ដំណាក់​នេះ​ធ្វើ​អំពី​អិដ្ឋតាន់ ស៊ីម៉ង់ត៍ និង​បិទ​ក្បាច់​ខ្មែរ​ពីលើ​។​

លោក​ប្រធាន​មន្ទីរ​វប្បធម៌​និង​វិចិត្រ​សិ​ល្បះ​ខេត្ត ពោធិ៍សាត់​ឲ្យ​ដឹង​ទៀត​ថា តាម​ការ​ស្រាវជ្រាវ​ក្នុង​ឯកសារ​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា ព្រះរាជ​ដំណាក់​របស់​ព្រះករុណា​ព្រះបាទ​សម្ដេច ស៊ី​សុវត្ថិ មុនី​វង្ស នៅ​ឃុំ​ត្រពាំង​ជង​ស្រុក​បាកាន​នេះ កសាង​នៅ​ឆ្នាំ​១៩៣០ ១៩៣១ ក្នុង​រជ្ជកាល​ដែល​ព្រះ​អង្គ​គ្រប់គ្រង​ប្រទេស​ជាតិ យាង​មក​លំហែ​ព្រះ​កាយ​និង​បំផុស​ឲ្យ​ប្រជារាស្ត្រ​ធ្វើស្រែ​ចំការ ដែល​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ប្រមាណ​៩០
​ឆ្នាំ​មក​ហើយ​៕

អត្ថបទសរសេរ ដោយ