ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ ពលករ​ខ្មែរ​មក​ពី​ថៃ ១៧២​នាក់ តាម​ច្រក​អូរ​ស្មាច់ ដឹក​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ ក្នុង​ក្រុង​សំរោង

3 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ ពលករ​ខ្មែរ​ប្រុស​ស្រី ចំនួន​១៧២​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២០​នេះ បាន​ចាក​ចេញពី​ប្រទេស​ថៃ តាម​ច្រក​អន្តជាតិ​អូរ​ស្មាច់ ត្រូវ​បាន​អ​ជ្ញា​ធរ​ខេត្តឧត្តរមានជ័យ…

ខេត្តឧត្តរមានជ័យ ៖ ពលករ​ខ្មែរ​ប្រុស​ស្រី ចំនួន​១៧២​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២០​នេះ បាន​ចាក​ចេញពី​ប្រទេស​ថៃ តាម​ច្រក​អន្តជាតិ​អូរ​ស្មាច់ ត្រូវ​បាន​អ​ជ្ញា​ធរ​ខេត្តឧត្តរមានជ័យ និង​មន្ត្រី​ពាក់ព័ន្ធ ដឹក​ជញ្ជូន​តាម​រថយន្ត​ទៅ​ធ្វើ ច​ត្តា​ឡី​ស័ក រយៈពេល​១៤​ថ្ងៃ នៅ​ក្រុង​សំរោង នេះ​បើ​យោង​តាម​រដ្ឋបាល​ខេត្តឧត្ដរមានជ័យ ។

លោក​វេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តឧត្តរមានជ័យ បាន​ថ្លែង​អោយ​ដឹង​ថា គិត​ត្រឹម​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២១ ធ្នូ​នេះ ពលករ​ខ្មែរ​ចំនួន ១៧២​នាក់ បាន​ចាក​ចេញពី​ប្រទេស​ថៃ តាម​ច្រក​អន្តរជាតិ​អូរ​ស្មាច់ ស្ថិត​ក្នុង​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ហើយ​ពលករ​ទាំងអស់ ត្រូវ​បាន​ដឹក​ជញ្ជូន​តាម​រថយន្ត ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ នៅ​ក្នុង​ក្រុង​សំរោង ។

នៅ​ព្រឹក​នេះ ម៉ាស់​ចំនួន ៤០​ម៉ឺន​ម៉ាស់ (​ម៉ាស់​ក្រណាត់ ២០​ម៉ឺន​ម៉ាស់ និង​ម៉ាស់​កប្បាស​ចំនួន ២០​ម៉ឺន​ម៉ាស់​) ដែល​ជា​អំណោយ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹក​មក​ដល់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​ហើយ ដើម្បី​ត្រៀម​ចែក​ជូន​បងប្អូន​ពលករ ដែល​ធ្វើការ​ដំណើរ​ចូល​មក​ប្រទេស​កម្ពុជា តាម​រយៈ​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ។

ក្រោម​ការ​ណែនាំ​របស់​លោក ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧត្តរមានជ័យ រថយន្ត​ដឹក​ជញ្ជូន​ពលករ គឺ​បាន​ប្រើប្រាស់​រថយន្ត​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ចំនួន​៤​គ្រឿង និង​រថយន្ត​របស់​ស្នងការដ្ឋាន​ចំនួន​១​គ្រឿង ជា​បណ្តោះអាសន្ន​សិន ។

ស្រប​ពេល​រថយន្ត​របស់​កងទ័ព​ចំនួន​១៥​គ្រឿង​មក​ដល់ គឺ​រដ្ឋបាល​ខេត្ត​នឹង​ឈប់​ប្រើ​រថយន្ត​សឹក​រង និង​រថយន្ត​ស្នងការ​នគរបាល​ខេត្ត ។ ពេល​នេះ​រថយន្ត​កងទ័ព​ដែល​មក​ដល់ គឺ​ចំនួន​៧​គ្រឿង ត្រៀមចាំ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់ និង​៨​គ្រឿង​ទៀត​ត្រៀមចាំ​នៅ​ខាងក្រោម ។

លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ថ្លែង​បញ្ជាក់​អោយ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​ម្សិល​ម៉ិ​ញ និង​នៅ​ថ្ងៃនេះ គឺ​ក្រុមការងារ​កំពុង​ខិតខំ​ប្រឹងប្រែង រៀបចំ​ពង្រីក​មណ្ឌល​ច​ត្តា​ឡី​ស័ក​បន្ថែម​ទៀត នៅ​តាម​សាលារៀន​នានា ។ ហើយ​លោក​ក៏​ថ្លែង​នូវ​ការ​អរគុណ​ដល់​កងកម្លាំង​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​សកម្មភាព​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ