​វិធី​​សម័យកូវីដ​​! មង្គលការ​មួយអាច​ទទួលភ្ញៀវ​បាន​ប្រមាណ​១​ម៉ឺន​នាក់ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វិធី​​សម័យកូវីដ​​! មង្គលការ​មួយអាច​ទទួលភ្ញៀវ​បាន​ប្រមាណ​១​ម៉ឺន​នាក់

5 ខែ មុន

ម៉ា​ឡេ​ស៊ី ៖ ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ កំពុង​បំផ្លាញ​ក្តី​សុ​បិ​ន្ត​រៀបចំ​ពិធី​មង្គលការ​របស់​គូ​ស្វាមីភរិយា​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក ។ ប៉ុន្តែ​សម្រាប់​គូ​ស្វាមីភរិយា​ជនជាតិ​ម៉ា​ឡេ​ស៊ី​១​គូ​នេះ​វិញ មាន​វិធី​​មួយ​សម្រាប់​ធ្វើ​ឱ្យ​ពិធីមង្គលការ​របស់​​ពួក​គេ​​ប្រព្រឹត្ត​​ទៅ​ដោយ​មានការ​ចូលរួម​ពី​ភ្ញៀវ​ប្រមាណ​១​ម៉ឺន​នាក់​។ អនុវត្ត​ស្រប​តាម​ច្បាប់​នៃ​ការ​រឹត​បន្តឹង​របស់​ម៉ា​ឡេ​ស៊ី ពី​ការ​ប្រមូលផ្តុំ​ហ្វូង​មនុស្ស ពិធី​មង្គលការ​របស់​កូនកំលោះ​ឈ្មោះ…

ម៉ា​ឡេ​ស៊ី ៖ ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ កំពុង​បំផ្លាញ​ក្តី​សុ​បិ​ន្ត​រៀបចំ​ពិធី​មង្គលការ​របស់​គូ​ស្វាមីភរិយា​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក ។ ប៉ុន្តែ​សម្រាប់​គូ​ស្វាមីភរិយា​ជនជាតិ​ម៉ា​ឡេ​ស៊ី​១​គូ​នេះ​វិញ មាន​វិធី​​មួយ​សម្រាប់​ធ្វើ​ឱ្យ​ពិធីមង្គលការ​របស់​​ពួក​គេ​​ប្រព្រឹត្ត​​ទៅ​ដោយ​មានការ​ចូលរួម​ពី​ភ្ញៀវ​ប្រមាណ​១​ម៉ឺន​នាក់​។

អនុវត្ត​ស្រប​តាម​ច្បាប់​នៃ​ការ​រឹត​បន្តឹង​របស់​ម៉ា​ឡេ​ស៊ី ពី​ការ​ប្រមូលផ្តុំ​ហ្វូង​មនុស្ស ពិធី​មង្គលការ​របស់​កូនកំលោះ​ឈ្មោះ Tengku Muhammed Hafiz និង​កូន​ក្រ​មុះ​ឈ្មោះ Oceane Alagia មាន​មនុស្ស​ត្រឹមតែ​២០​នាក់​ប៉ុណ្ណោះ ដែល​សុទ្ធតែ​ជា​សាច់ញាតិ ដែល​មាន​វត្តមាន​ផ្ទាល់​ក្នុង​ពិធី​នេះ​។

ប៉ុន្តែ​ពួក​គេ​ក៏​អាច​ស្វាគមន៍​ភ្ញៀវ​ប្រមាណ​១​ម៉ឺន​នាក់​ផ្សេង​ទៀត តាម​រយៈ​ការ​អនុញ្ញាតិ​ឱ្យ​ពួក​គេ​បើក​ឆ្លងកាត់​មុខ​រោង​ពិធី​ដោយ​ពុំ​ចាំបាច់​ចុះ​ពីលើ​រថយន្ត (Drive-Thru) ដើម្បី​ជា​ការ​ផ្តល់​កិ​ត្តិ​យស​ដល់​គូ​ស្វាមីភរិយា​ថ្មីថ្មោង​១​គូ​នេះ​។ ពិធី​មង្គលការ​ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី ២០ ធ្នូ កន្លង​ទៅ បាន​ចំណាយពេល​ប្រហែល​៣​ម៉ោង ដើម្បី​ស្វាគមន៍​ភ្ញៀវ​ទាំង​១​ម៉ឺន​នាក់​។

ក្រោយ​បញ្ចប់​ពិធី​កូនកំលោះ Hafiz ដែល​ត្រូវជា​កូន​របស់​លោក Tengku Adnan អ្នកនយោបាយ​ដ៏​មាន​ឥទ្ធិពល​ម្នាក់ និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួង​ដែនដី​របស់​ម៉ា​ឡេ​ស៊ី​បាន​និយាយ​ថា «​ខ្ញុំ​និង​ក្រុម​គ្រួសារ​ពិតជា​មាន​កិត្តិយស​ណាស់​។ សូម​អរគុណ​អ្នក​ទាំងអស់​គ្នា​ដែល​យោគយល់ និង​ប្រកាន់ខ្ជាប់​រាល់​នីតិវិធី ដែល​ធ្វើ​ឡើង​ដោយ​មិន​ចាំបាច់​ចុះ​ពីលើ​រថយន្ត​»៕ (​ដកស្រង់​ចេញពី BBC)