ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀមរួចរាល់សម្រាប់អ្នក​ប្រចាំ​ច្រកព្រំដែន​កម្ពុជា​-​ថៃ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង​បានអោយ​ដឹង​ថា មក​ទល់​ម៉ោង​១២​ថ្ងៃត្រង់ នា​ថ្ងៃ​ទី​២១ ខែធ្នូ នេះ មាន​ពលករ​ខ្មែរ​ដែល​អាជ្ញា​ថៃ​បញ្ជូន​មក​មាន​ចំនួន​១៧​នាក់ ក្នុង​នោះ​មាន​ក្មេង​តូច​ចំនួន​២​នាក់ ។…

រាជធានី​ភ្នំពេញ ៖ បើ​តាម​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង​បានអោយ​ដឹង​ថា មក​ទល់​ម៉ោង​១២​ថ្ងៃត្រង់ នា​ថ្ងៃ​ទី​២១ ខែធ្នូ នេះ មាន​ពលករ​ខ្មែរ​ដែល​អាជ្ញា​ថៃ​បញ្ជូន​មក​មាន​ចំនួន​១៧​នាក់ ក្នុង​នោះ​មាន​ក្មេង​តូច​ចំនួន​២​នាក់ ។ នេះបើតាមទូរទស្សន៍ជាតិកម្ពុជា ។

លោក វឿ​ង ប៊ុ​ន​រ៉េ​ត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង​មាន​ប្រសាសន៍​ថា ពលករ​ដែល​ត្រូវ​បញ្ជូន​មក​ទាំង​១៧​នាក់ នា​ថ្ងៃ​ទី​២១ ខែធ្នូ​នេះ​ត្រូវ​បាន​បញ្ជូន​អោយធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​សុខភាព​ត្រាង ស្រុក​កំ​រៀង​ចំនួន​១៤​ថ្ងៃ ។

លោក​ប្រធាន​មន្ទីរ​បញ្ជាក់​ថា ក្រោយ​ពី​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល និង​សារ​របស់​សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម ងួ​ន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន​បញ្ជូន​ក្រុមការងារ​ច​តា្ត​ឡី​ស័ក និង​មន្ត្រី​ពាក់ព័ន្ធ​រៀបចំ​ទីតាំង​ទទួល​ពលករ​ខ្មែរ​ប្រចាំ​នៅ​ស្រុក​សំពៅ​លូន និង​ស្រុក​កំ​រៀង ។ ​ទីតាំង​នោះ មាននៅ​ច្រក​ភ្នំ​ដី ស្រុក​សំពៅ​លូន រៀបចំ​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​កម្រិត​១ នៅ​សាលា​បឋម​សិក្សា​ជ្រៃ​សីមា ដែល​មាន​១០​បន្ទប់ ក្នុង​មួយបន្ទប់​អាច​ដាក់​បាន​៦​ទៅ​៨​គ្រែ និង​មន្ទីរពេទ្យ​បង្អែក​សំពៅ​លូន ធ្វើ​ជា​កន្លែង​ច​ត្តា​ឡី​ស័ក​កម្រិត​២ ដែល​មាន ៤​បន្ទប់​ទៀត ។

ចំណែក​នៅ​ច្រក​អន្តរជាតិ​ដូង ស្រុក​កំ​រៀង បាន​រៀបចំ​ធ្វើ​ជាទី​កន្លែង​ច​ត្តា​ឡី​ស័ក​កម្រិត​១​នៅ​សាលា​វិទ្យាល័យ​កំ​រៀង មាន​៤២​បន្ទប់ ក្នុង​មួយ​បន្ទប់​មាន​៨​ទៅ​១០​គ្រែ និង រៀបចំ​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក ប្រភេទ​ពីរ នៅ​មណ្ឌល​សុខភាព​ត្រាង ស្រុក​កំ​រៀង​ដែល​អាច​ដាក់​បាន​មនុស្ស​ចំនួន ២១​នាក់​។

លោក​បញ្ជាក់​ថា មន្ត្រី​ជំនាញ និង​អាជ្ញាធរ​កំពុង​រៀបចំ និង​សម្អាត​ទីតាំង​ខាងលើ​នេះ ដោយ​មាន​មន្ត្រី​ប្រចាំការ​នៅ​ទីនោះ និង​មាន​រថយន្ត​យោធា​ដែល​ប្រមុខ​រដ្ឋាភិបាល​បញ្ជូន​មក​ពី​ភ្នំពេញ ក៏​បាន​មក​ដល់ទី​តាំង​ហើយ​ដែរ ដើម្បី​ត្រៀម​ទទួល​ពលករ​ដែល​ថៃ​បញ្ជូន​មក​។

សូម​បញ្ជាក់​ថា សម្តេច​តេ​ជោ ហ៊ុន​សែន បាន​ដាក់​បទបញ្ជា​ទៅ​អាជ្ញាធរ​ខេត្ត​ចំនួន​៧ ដែល​នៅ​ជាប់​ព្រំដែន កម្ពុជា​-​ថៃ អោយ​ពង្រឹង​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​សម្រាប់​ពលករ​ខ្មែរ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​វិញ​ចំនួន​រយៈពេល​១៤​ថ្ងៃ​ដើម្បី​ទប់ស្កាត់​ការ​ចម្លងជំងឺ​កូ​វី​ដ​១៩ ដែល​កំពុង​ផ្ទុះ​ឡើង​ខ្លាំង​ដែល​មាន​ជាង​៥០០​ករណី ក្នុង​១​ថ្ងៃ នៅ​ខេត្ត​សា​មុត​សា​ខន ប្រទេស​ថៃ ។

ខេត្ត​ទាំង​៧​ដែល​ជាប់​ព្រំដែន​ជាមួយ​ថៃ​នោះ មាន​ខេត្តបាត់ដំបង បន្ទាយ​មាន​ជ័យ ប៉ៃលិន ព្រះ​វិហារ ឧត្តរមានជ័យ ពោធិសាត់ និង ខេត្តកោះកុង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ