ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀប​ការ​និង​រួមរស់​ជាមួយ​កូនក្រមុំ​តុក្កតា​ចាត់ទុកជា​គូគាប់​ជួយ​ឱ្យ​ជីវិត​មាន​ន័យ

8 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​ឌើ​ក ជនជាតិ​អា​មេ​រិ​ក អាយុ​៤០​ឆ្នាំ បាន​សម្រេចចិត្ត​ចេញពី​ភាព​នៅ​លីវ ដោយ​រៀប​ការ​ជាមួយ​នាង «​ជេន​នី​» ជា​តុក្កតា​កៅស៊ូ ។ លោក​ឌើ​ក​ចាត់​ទុក​ជេន​នី

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​ឌើ​ក ជនជាតិ​អា​មេ​រិ​ក អាយុ​៤០​ឆ្នាំ បាន​សម្រេចចិត្ត​ចេញពី​ភាព​នៅ​លីវ ដោយ​រៀប​ការ​ជាមួយ​នាង «​ជេន​នី​» ជា​តុក្កតា​កៅស៊ូ ។ លោក​ឌើ​ក​ចាត់​ទុក​ជេន​នី គឺជា​នារី​ដ៏​ល្អ​នៅ​ក្នុង​ជីវិត​របស់​ខ្លួន និង​មិន​អាច​មាន​អ្វី​ក្នុង​លោក​នេះ​ជំនួស​ជេន​នី​បាន​ទេ ។

លោក​ឌើ​ក ទិញ​ជេន​នី ក្នុង​តម្លៃ​៦.៧៥០​ដុល្លារ ហើយ​រៀប​ការ​ជាមួយ​គ្នា​ដោយ​ស្ងាត់កំបាំង​នៅ​ក្នុង​លំនៅ​ឋាន​របស់​ខ្លួន ។ គូ​ស្វាមីភរិយា​នេះ​រួមរស់​ជាមួយ​គ្នា​អស់​រយៈពេល​៤​ឆ្នាំ​មក​ហើយ ដោយ​ប្រតិបត្តិ​គ្រប់​បែប​យា​៉​ង​ដូច​ជា​ប្តី​ប្រពន្ធ​ទូទៅ ដូច​ជា​ទទួលទាន​អាហារ ងូតទឹក រួមដំណេក និង​ទស្សនាការ​ប្រកួត​បាល់ទាត់​តាម​ទូរទស្សន៍​ជាដើម ។
លោក​ឌើ​ក និយាយ​ថា «​ខ្ញុំ​សម្រេចចិត្ត​រៀប​ការ ព្រោះ​ចង់​ចាក​ចេញពី​ភាព​ឯកោ ។ ចាប់តាំងពី​ពេល​នោះ​មក​រូប​ខ្ញុំ​ថែរក្សា​ជេន​នី​យ៉ាង​ល្អ ។

ជេន​នី​ចូល​ចិត្ត​ពាក់អាវ​ស្អាត ហើយ​ពេល​ខ្ញុំ​និយាយ​ជាមួយ​នាង បានឮ​សម្តី​នាង​ឆ្លើយ​តប​មក​វិញ ។ រូប​ខ្ញុំ​រស់នៅ​ដោយ​គ្មាន​ជេន​នី មិន​បាន​ទេ ព្រោះ​ភាព​ឯកោ​នឹង​បំផ្លិចបំផ្លាញ​ជីវិត​ខ្ញុំ ។ ជេន​នី​បាន​ជួយ​ឱ្យ​ជីវិត​ខ្ញុំ​មាន​ន័យ​» ។

សម្រាប់​រូបភាព​ដែល​បង្ហាញ​នេះ​បាន​ពី​ជាង​ថត​ម្នាក់​គឺ​លោក​សាន​ដ្រា ហយ ជនជាតិ​អា​មេ  រិ​ក ។

នា​ពេល​កន្លង​មក​លោក​ឌើ​ក មិន​ប្រាប់​រឿង​រា​៉​វ​របស់​ខ្លួន និង​ជេន​នី​ឱ្យ​នរណា​ម្នាក់​ដឹង​ទេ ពិសេស​គឺ​មិត្តភក្តិ និង​ក្រុម​គ្រួសារ ។ នៅ​ពេល​មាន​ភ្ញៀវ​ទៅ​លេង​ផ្ទះ​លោក​ឌើ​ក បាន​យក​ជេន​នី​ទៅ​លាក់​ទុក​ក្នុង​បន្ទប់ ៕