ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ ថៃ​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​-១៩ បន្ថែមថ្មី ៣៨២​ករណី​ទៀត

3 ឆ្នាំ មុន

បាងកក ៖ ចំនួន​អ្នក​ឆ្លង Covid-19 នៅ​ប្រទេស​ថៃ បាន​កើនឡើង​ដល់ ៣៨២​ករណី​ទៀត នៅថ្ងៃ​ចន្ទ ទី​២១ ខែធ្នូ…

បាងកក ៖ ចំនួន​អ្នក​ឆ្លង Covid-19 នៅ​ប្រទេស​ថៃ បាន​កើនឡើង​ដល់ ៣៨២​ករណី​ទៀត នៅថ្ងៃ​ចន្ទ ទី​២១ ខែធ្នូ ឆ្នាំ​២០២០​នេះ ក្នុង​នោះ ក្នុង​ចំណោម​ករណី​ឆ្លងថ្មី​នេះ មាន ៣៦០​នាក់ ជា​ពលករ​ចំណាកស្រុក​មក​ពី​ប្រទេស​មី​យ៉ា​ន់​ម៉ា នេះ​បើ​យោង​តាម​កាសែត​ថៃ បាងកក​ប៉ុស្តិ៍ ។

ការ​ឆ្លង​រីក​រាលដាល នៃ​កូ​វី​ដ​-១៩ បាន​កើតឡើង​បន្ទាប់​ពី​មាន​ករណី​ថ្មី ចំនួន ៥៧៦​ករណី​ត្រូវ​បាន​កត់ត្រា កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ ដែល​ភាគច្រើន​ទាក់ទង​នឹង​ទីផ្សារ​អាហារ​សមុទ្រ​មួយ នៅ​ខេត្ត​សា​មុត​សា​ខុន ។

ការ​កើនឡើង​នៅ​ថ្ងៃ​ចន្ទ​នេះ ត្រូវ​បាន​គេ​រំពឹង​ថា ដោយសារ​តែ​ការ​ធ្វើតេស្ដ​សាកល្បង​ជា​បន្ត​របស់​កម្មករ​ចំណាកស្រុក​រាប់​ពាន់​នាក់ នៅ​ក្នុង​ឧស្សាហកម្ម​នេសាទ ក្នុង​ខេត្ត​សា​មុត​សា​ខុន ។

គិត​មក​ត្រឹម​ថ្ងៃ​ទី​២១ ធ្នូ​នេះ នៅ​ក្នុង​ប្រទេស​ថៃ មាន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ សរុប​ឡើង​ដល់ ៥.២៨៩ ករណី​ហើយ ក្នុង​នោះ​មាន​អ្នក​ស្លាប់​សរុប​ចំនួន​៦០​នាក់ ជា​សះស្បើយ​សរុប​ចំនួន ៤,០៥៣​នាក់ និង​កំពុង​សម្រាក​ព្យា​ល​បាល​ចំនួន​១,១៧៦​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ