ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​ប្រាក់​រៀល​ខ្លាំង​កម្រិត​ណា​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​ទាំងនេះ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ​មាន​ទម្ងន់​យ៉ាងណា​ធៀប​ជាមួយ​ប្រាក់ ប្រទេស​សំខាន់​ៗ​ទាំងនេះ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២១​ខែធ្នូ ឆ្នាំ ២០២០​នេះ​ឱ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ​មាន​ទម្ងន់​យ៉ាងណា​ធៀប​ជាមួយ​ប្រាក់ ប្រទេស​សំខាន់​ៗ​ទាំងនេះ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២១​ខែធ្នូ ឆ្នាំ ២០២០​នេះ​ឱ្យ​ដឹង​ថា ១​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៣៨ រៀល និង ១​អឺ​រ៉ូ ទិញ​ចូល ៤៩៣០ រៀល លក់​ចេញ ៤៩៧៩ រៀល ខណៈ​ដែល ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល ៣០៦៤ រៀល លក់​ចេញ ៣០៩៥ រៀល ។

ទន្ទឹម​នេះ​សម្រាប់​ហាងឆេង​ប្រាក់​យន់​ចិន​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ​ដែរ គឺ ១​យន់​ចិន ទិញ​ចូល ៦១៧ រៀល លក់​ចេញ ៦២៤ រៀល ហើយ ១០០​យ៉េន​ជប៉ុន ទិញ​ចូល ៣៩០៥ រៀល លក់​ចេញ ៣៩៤៤ រៀល និង ១០០​វុន​កូរ៉េ ទិញ​ចូល ៣៦៧ រៀល លក់​ចេញ ៣៧១ រៀល ។

ជាមួយ​គ្នា​នេះ​ហាងឆេង​ប្រាក់​ដុល្លារ​សាំង​ហ្គា​ពួរ​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ​ដែរ គឺ ១​ដុល្លារ សាំង​ហ្គា​ពួរ ទិញ​ចូល ៣០៣៤ រៀល លក់​ចេញ ៣០៦៤ រៀល ខណៈ ១​បាត​ថៃ ទិញ​ចូល ១៣៥ រៀល លក់​ចេញ ១៣៦ រៀល និង ១០០០​ដុ​ង​វៀតណាម ទិញ​ចូល ១៧៥ រៀល លក់​ចេញ ១៧៦ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ