ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពល​ការិនី​ត្រៀម​ទៅ​ម៉ា​ឡេ​ស៊ី​១០​នាក់​ហែក​ចំរឹង​ដែក​បង្អួច​អគារ​ជាន់​ទី​២​សំរូត​ចុះ​ធ្លាក់​របួស​ម្នាក់

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញៈ ពល​ការិនី​ដែល​ត្រៀមទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ចំនួន​១០​នាក់ បាន​ហែក​ចំរឹង​ដែក ហើយ​សំរូត​ខ្លួន​ចុះ​ពីលើ អគារ​ជាន់​ទី​២ របស់​ក្រុមហ៊ុន​វី​ស៊ី មេន​ផៅ​វ័​រ ដើម្បី​រត់គេច​ខ្លួន ហើយ​ពល​ការិនី​ម្នាក់​បានរបូតដៃ​ធ្លាក់​បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​។ ការរត់គេច​ខ្លួន​នេះ បាន​កើតឡើង​កាលពី​វេលា ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​២៧ ឧសភា នៅ​អគារក្រុមហ៊ុន​មាន​អាសយដ្ឋាន​លេខ​៦២៥ ផ្លូវ៩៩​K ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ។ គេ​សង្ស័យ​ថា

រាជធានី​ភ្នំពេញៈ ពល​ការិនី​ដែល​ត្រៀមទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ចំនួន​១០​នាក់ បាន​ហែក​ចំរឹង​ដែក ហើយ​សំរូត​ខ្លួន​ចុះ​ពីលើ អគារ​ជាន់​ទី​២ របស់​ក្រុមហ៊ុន​វី​ស៊ី មេន​ផៅ​វ័​រ ដើម្បី​រត់គេច​ខ្លួន ហើយ​ពល​ការិនី​ម្នាក់​បានរបូតដៃ​ធ្លាក់​បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​។ ការរត់គេច​ខ្លួន​នេះ បាន​កើតឡើង​កាលពី​វេលា ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​២៧ ឧសភា នៅ​អគារក្រុមហ៊ុន​មាន​អាសយដ្ឋាន​លេខ​៦២៥ ផ្លូវ៩៩​K ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ។ គេ​សង្ស័យ​ថា ក្រុមហ៊ុន​មានការ​បង្ខាំងមនុស្ស និង​បំបិទ​សិទ្ធិ​សេរីភាព​ពល​ការិនីទាំងនោះ ទើប​មានការ​រត់គេច​ខ្លួន​បែប​នេះ ។

ទោះបីជា​យ៉ាងណា តំណាង​ក្រុមហ៊ុន​បានឱ្យដឹង​ថា មិនមែន​ជា​ការ​បង្ខាំង​បំបិទ​សេរីភាពនោះ​ទេ តែ​គឺ​ពលករ​ទាំងនោះ​ចង់​ត្រឡប់​ទៅផ្ទះ​វិញ ដោយ​មិន​ចាំបាច់​សង​ប្រាក់​ដែល​ឪពុកម្ដាយ​របស់​ពួក​គេ​បាន​ខ្ចី​ពី​ក្រុមហ៊ុន និង​មាន កិច្ចសន្យា​ត្រឹមត្រូវ ។ ពល​ការិនី​ម្នាក់​ដែល​រងរបួស ដោយ​របូតដៃ​ធ្លាក់​ត្រូវ​សមត្ថកិច្ច​ឱ្យ​ដឹងថា ឈ្មោះ​សុខ សា​រឿ​ន អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងស្រុក​សង្កែ ខេត្ដបាត់ដំបង ។ បន្ទាប់ពីរ​ងរ​បួស ស្ដ្រី​រូប​នេះ​ក៏​ស្នាក់​នៅ​ក្នុង​ក្រុមហ៊ុន ដើម្បី​ឱ្យ​ម្ដា​យមក​ទទួលយក​ទៅ​ផ្ទះ​វិញ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៣ ទៀប​ភ្លឺ ថ្ងៃ​ទី​២៧ ឧសភា មាន​ពល​ការិនី​ចំនួន១០​នាក់ នៅ​ក្នុង​បន្ទប់​តែ​មួយ​បាន​រៀបចំគំរោង​រត់​ចេញពី​អគារ​ក្រុមហ៊ុន​វី​ស៊ី​មេន ផៅ​វ័​រ ដោយ​ពួក​គេ​បាន​នាំ​គ្នា​មូរ​ក្រមា និងអាវ​ចង​ត​ៗ​គ្នា ហើយ​ហែក​ចំរឹង​ដែក​អគារជាន់​ទី​២ រួច​សំរូត​តាម​ខ្សែ​ក្រមា​និង​អាវ​ដែល ពួក​គេ​រៀបចំ​រួច​ជា​ស្រេច ។ ស្ដ្រី​ចំនួន​៩​នាក់ បាន​រត់គេច​ខ្លួន​រួច​នៅ​សល់​ម្នាក់​របូតដៃ​ធ្លាក់រង​របួស​ងើប​រត់​ពុំ​រួច ហើយ​ត្រូវ​បាន​ជួយសង្គ្រោះ​ដោយ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ និងក្រោយមក​នាំ​មក​ក្រុមហ៊ុន​វិញ ។

តាម​ព័​ត៌មាន​ឱ្យ​ដឹង​ថា ស្ដ្រី​ចំនួន​៩​នាក់ ដែល​រត់គេចខ្លួន​ទៅ​បាត់​នោះ​មាន​៤​នាក់ ពុំ​បាន​ទៅ​ផ្ទះ ឡើយហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ឧសភា ម្ដាយបាន​មក​ដល់​ក្រុមហ៊ុន​បន្ទាប់​ពី​មានការ​ទូរស័ព្ទ​ជូនដំណឹង​ពី​ក្រុមហ៊ុន ។ តាម​សំដី​ឈ្មោះ​សេន លី អ្នកគ្រប់គ្រងពល​ការិនី​នៅ​ក្រុមហ៊ុន​វី​ស៊ី​មេន​ផៅ​វ័​រ បានឱ្យដឹង​ថា ពល​ការិនី​ដែល​ត្រៀម​ទៅ​ម៉ា​ឡេ​ស៊ី និង​មក​ចុះ​ឈ្មោះ​នៅ​ក្រុមហ៊ុន​សុទ្ធតែ​ឪពុកម្ដាយ​នាំ​មក និង​មានការ​រៀបរាប់​ពី​ស្ថានភាព ស្នាក់​នៅ​រៀន​ត្រៀម​ទៅ​ធ្វើការ​នៅ​ប្រទេស ម៉ា​ឡេ​ស៊ី ដោយ​ធ្វើ​កិច្ចសន្យា​ត្រឹមត្រូវ និង​ឱ្យប្រាក់​ខ្ចី​ម្នាក់​១​លាន​រៀល អង្ករ​៥​បាវ ទៅ​ឱ្យឪពុក​ម្ដាយ ។ ដូច្នេះ​បើសិនជា​ចង់ទៅ​ផ្ទះ​ហេតុអ្វី​មិន​ប្រាប់​ក្រុមហ៊ុន​ហៅ ឪពុក​ម្ដា​យមក​ដោះស្រាយ​គ្នា មិន​ត្រូវ​រត់​ចេញ​បែប​នេះ​ទេ ។