ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រុង​ប្រយ័ត្ន​! កម្ពុជា​នឹង​ទទួល​ឥទ្ធិពល​កូន​ព្យុះ​ទី​២៣ ឈ្មោះ​ក្រវាញ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២១ ខែធ្នូ​នេះ​ថា តា​មកា​រវិ​វ​ត្តិ​ជាក់​ស្តែ​ថ​នៃ​ស្ថានភាព​ធាតុអាកាស​បង្ហាញ​ថា វិ​សម្ពាធ (Tropical Depression)​ដែល​បាន និង​កំពុង​ស្ថិត​នៅ​ក្នុង​ស​មុ​ត្រ​ចិន​ខាងត្បូង…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២១ ខែធ្នូ​នេះ​ថា តា​មកា​រវិ​វ​ត្តិ​ជាក់​ស្តែ​ថ​នៃ​ស្ថានភាព​ធាតុអាកាស​បង្ហាញ​ថា វិ​សម្ពាធ (Tropical Depression)​ដែល​បាន និង​កំពុង​ស្ថិត​នៅ​ក្នុង​ស​មុ​ត្រ​ចិន​ខាងត្បូង បាន​បង្កើត​ឥទ្ធិពល​របស់​ខ្លួន​ទៅ​ជា​កូន​ព្យុះ​ទី ២៣ ឈ្មោះ​ក្រវាញ់ (KROVANH) ។

តាម​ការ​ព្យាករ ព្យុះ​នេះ​នឹង​ធ្វើ​ដំណើរ​ឆ្ពោះ​មក​ទិស​ខាងលិច ចូល​កៀក​ជ្រោយ​ឥណ្ឌូចិន​ខាងត្បូង​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី​២២ ខែធ្នូ នេះ ហើយ​ថមថយ​ឥទ្ធិពល​ទៅ​ជា​វិ​សម្ពាធ (Tropical Depression) នៅ​ពេល​ចូល​មក​ដល់ទី​ក្រុង​កាន់​ធើ និង​ខេត្ត​ចូ​ដុក ភាគ​ខាងត្បូង​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២០ រួច​បន្ត​ចូល​មក​ខេត្តកំពត និង​ខេត្ត​ព្រះ​សីហ​នុ ប្រទេស​កម្ពុជា ។

ក្រសួងធនធានទឹក បន្តថា នៅ​ថ្ងៃ​ទី​២៤ ខែធ្នូ​នេះ វិ​សម្ពាធ​នេះ បាន​ថយ​សម្ពាធ​ទាប (Low Pressure) ដើរ​ចូល​ទៅ​សមុទ្រ​ប្រទេស​កម្ពុជា និង​ឈូង​សមុទ្រ​ថៃ រួច​បន្ត​ឆ្ពោះទៅ​ខេត្ត​ស៊ូ​រ៉ាត់​ថា​នី​ប្រទេស​ថៃ ។

ក្រសួង​បាន​លើក​ឡើង​ទៀត​ថា យោង​លើ​ស្ថានភាព​អាកាសធាតុ ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​ជ្រាប​ជា ព័ត៌មាន​ពិសេស​បងប្អូន​ប្រជា​នេសាទ និង​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ​ទាំងអស់ សូម​បង្កើន​ការ យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេង​ៗ ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ។

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន និង​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ បាតុភូត​ធម្មជាតិ​នេះ ហើយនឹង​ជម្រាប​ជូន​ព័ត៌មាន ជា​បន្ទាន់​ក្នុង​ករណី​មាន​អាកាសធាតុ​មាន ប្រែប្រួល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ