ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​ចលនា​យុវជន​កម្ពុជា​(​ក្រុម​១៥៧)​នាំ​យក​អំណោយ​មក​ចែក​ជូន​ចាស់ជរា​២​គ្រួសារ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​ពី​លោក​មេ​ភូមិ​គ្រួ​ស​ថា មាន​ប្រជាពលរដ្ឋ​ក្រីក្រ​កំពុង​ជួប​ការ​លំបាក នា​រសៀល​ថ្ងៃ​សៅរ៍ ៥​កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤…

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​ពី​លោក​មេ​ភូមិ​គ្រួ​ស​ថា មាន​ប្រជាពលរដ្ឋ​ក្រីក្រ​កំពុង​ជួប​ការ​លំបាក នា​រសៀល​ថ្ងៃ​សៅរ៍ ៥​កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២០ លោកស្រី ចាន់ ផ​ល្លី​ន ប្រធាន​ក្រុមការងារ​សមាគម​ចលនា​យុវជន​កម្ពុជា​(​ក្រុម​១៥៧)​សាខា​ខេត្តកំពង់ឆ្នាំង បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​នាំ​យក​អំណោយ​មក​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ ចាស់ជរា ចំនួន​២​គ្រួសារ ដែល​កំពុង​ជួប​ការ​លំបាក​នៅ​ភូមិ​គ្រួ​ស ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។

១.​ឈ្មោះ អ៊ឹ​ង សុខុម ភេទ​ស្រី អាយុ​៦៨​ឆ្នាំ ជា​ចាស់ជរា​គ្មាន​ទីពឹង ជា​ជន​ពិការ​ភ្នែក និង​មាន​ជម្ងឺ​តេតាណូស ២.​ឈ្មោះ ហ៊ុ​ក ណ​ម ភេទ​ស្រី អាយុ​៩៧​ឆ្នាំ ជា​ចាស់ជរា​នៅ​ភូមិ​គ្រួ​ស ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ​។ អំណោយ​ដែល​ផ្ដល់​ជូន​ក្នុង​មួយ​គ្រួសារ​រួម​មាន​៖ អង្ករ ២៥​គីឡូក្រាម មី​១​កេះ ទឹកស៊ីអ៊ីវ​១​យួរ ទឹកត្រី​១​យួរ ត្រីខ​១​យួរ​(១០​កំប៉ុង​) ផួយ​១ និង​ថវិកា​៥០,០០០​រៀល​។

ដោយ​ពិនិត្យ​ឃើញ​ពី​ស្ថានភាព និង​ជីវភាព​ការ​រស់នៅ​របស់ លោកយាយ អ៊ឹ​ង សុខុម មានការ​លំបាក​ខ្លាំង សូ​ម្បី​តែ​ដី​សាងសង់​ក៏​គ្មាន​ផង​នោះ​លោកស្រី ចាន់ ផ​ល្លី​ន បាន​បន្ថែម​ជូន​ថវិកា​ចំនួន​១០០,០០០​រៀល​ទៀត សរុប​១៥០,០០០​រៀល​។ ជាក់ស្ដែង​ពេល​ក្រុមការងារ​កំពុង​រៀបចំ​ផ្ដល់​អំណោយ​ជូន​ស្រាប់តែ​ជំងឺ​របស់​លោកយាយ​បាន​រើ​ឡើង​ធ្វើ​ឲ្យ​ក្រុមការងារ​មានការ​ភ្ញាក់ផ្អើល និង​បាន​ជួយ​សង្គ្រោះ​លោកយាយ​ក្នុង​គ្រានោះ​ផង​ដែរ​៕ ដោយ ៖ សុខ សា​រ៉ា​យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ