ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម័យ​កូ​វី​ដ​! ដើម្បី​ក្រពះ លែង​អៀន​ខ្មាស់​​អ្វី​ក៏​ធ្វើ ឱ្យ​តែ​មាន​ម្ហូប​ដោះ​ស្រាយ​​ជីវភាព

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ពី​ប្រទេស​ថៃ​បិទ​ព្រំដែន ដោយសារ​តែ​មេរោគ​កូ​វី​ដ​១៩​មួយ​រយៈ​ចុង​ក្រោយ​នេះ គេ​ស​ង្គេ​ត​ឃើញ​មនុស្ស​ប្រុស​ស្រី​ចេះ​បង្កើត​មុខរបរ​ផ្សេង​ៗ​គ្នា​តាម​អ្វី​ដែល​ធ្វើ​ទៅ​បាន​។ តែ​សម្រាប់​អ្នក​គ្មាន​ការងារ​ធ្វើ ហើយ​គ្មាន​ប្រាក់​បង្កើត​មុខរបរ ក៏​នាំ​គ្នា​ចូល​ព្រៃ​រក​ត្រី និង​បេះ​បន្លែ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​រៀង​ៗ​ខ្លួន​ផង​ដែរ​។…

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ពី​ប្រទេស​ថៃ​បិទ​ព្រំដែន ដោយសារ​តែ​មេរោគ​កូ​វី​ដ​១៩​មួយ​រយៈ​ចុង​ក្រោយ​នេះ គេ​ស​ង្គេ​ត​ឃើញ​មនុស្ស​ប្រុស​ស្រី​ចេះ​បង្កើត​មុខរបរ​ផ្សេង​ៗ​គ្នា​តាម​អ្វី​ដែល​ធ្វើ​ទៅ​បាន​។ តែ​សម្រាប់​អ្នក​គ្មាន​ការងារ​ធ្វើ ហើយ​គ្មាន​ប្រាក់​បង្កើត​មុខរបរ ក៏​នាំ​គ្នា​ចូល​ព្រៃ​រក​ត្រី និង​បេះ​បន្លែ ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​រៀង​ៗ​ខ្លួន​ផង​ដែរ​។

ជាមួយ​គ្នា​នេះ អ្នករក​ត្រី​មាន​ច្រើន ខ្លះ​ស្ទូច ខ្លះ​បបក់ និង​ខ្លះ​បាច ឬ​បង់​ស្កាត់រក​តាម​អូរ បឹង និង​កន្លែង​ដែល​អាច​រក​ត្រី​បាន ពោល​គឺ​អ្នកខ្លះ​នៅ​ខេត្តសៀមរាប​ជិះ​ម៉ូតូ​ទៅ​រក​នៅ​ខេត្តបន្ទាយមាន​ជ័យ​​ជាដើម​។

ខណៈ​ជួប​ផ្ទាល់​ជាមួយ​ក្រុម​អ្នក​ស្ទូចត្រី បាន​និយាយ​ថា ដោយសារ​តែ​វិ​បត្ត​កូ​វី​ដ ពួក​គាត់​ជួប​ប​ញ្ហ​ជីវភាព​ត្រូវ​ចេញពីផ្ទះ​ទៅ​រក​ម្ហូប បើ​ទោះជា​មិន​បាន​លក់ដូរ​ក៏​ដោយ ហើយ​ថា ការ​ចាក​ចេញពីផ្ទះ​ចូល​ព្រៃ​រក​ត្រី​ក៏​អាច​ការពារ​មេរោគ​កូ​វី​ដ​១៩​បាន​ដែរ ព្រោះ​គេច​ផុត​ពី​ការ​ជួបជុំ​ជាដើម​។

ដោយឡែក​ក្រុម​អ្នក​បង់​, ដាក់​មង និង​បបក់ បាន​និយាយ​ថា ការ​ចាក​ចេញពីផ្ទះ ដោយសារ​អត់​ការងារ​ធ្វើ ព្រោះ​ព្រំដែន​មិន​ទាន់​បើក​ឡើង​វិញ ម្យ៉ាង​ក៏​បាន​ត្រី​ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួ​សារបាន​មួយ​កំរិត​ផង​ដែរ​។

ក្រុម​អ្នករក​ត្រី​មួយ​ចំនួន​ក៏​បាន​ត្អូញត្អែរ​ដែរ​ថា ឆ្នាំ​នេះ ត្រី​ពុំ​សូវ​មាន​ដូច​ឆ្នាំ​មុន​ៗ​ទេ​។ លុះ​ពេល​សាកសួរ​ពី​មូលហេតុ ពួក​គាត់​និយាយ​ថា មក​ពី​ឆ្នាំ​នេះ​ទឹកធំ​ស្រក​លឿន​ពេក​។ ឯ​ខ្លះ​ទៀត​បង្ហើប​ថា តាម​បឹង ឬ​អូរ​ធំ​ៗ​ឆ្ងាយ​ពី​ភូមិ មាន​អ្នករក​ត្រី​ខុសច្បាប់​ប្រើប្រាស់​ឧបករណ៍​ឆក់​ពេល​យប់​ទើប​ត្រី​ក្រ​មាន​បែប​នេះ​។

ចំពោះ​អ្នកមាន​ប្រាក់​បង្កើត​មុខរបរ​ខ្លះ​ក៏​រអ៊ូរទាំ​ដែរ​ថា សម័យ​កូ​វី​ដ​នេះ ពិតជា​ពិបាក​រក​ប្រាក់​ចំណូល​ណាស់ ព្រោះថា ពេល​ខ្លះ​លក់​មិន​ដាច់ ព្រោះតែ​មនុស្ស​ភាគច្រើន​រក​មិនសូវ​បាន គ្មាន​ប្រាក់​ទិញ​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ