ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​ស៊ីលី​ដា ប្រកាស​មិន​យក​កម្រៃ​សេវា​អ្នក​ប្រើប្រាស់ App របស់​ខ្លួន ដើម្បី​ជំរុញ​ដល់​ការ​ប្រើប្រាស់​ធនាគារ​ឌី​ជី​ថ​ល !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​ប្រកាស​នឹង​ប្តូរ​រូបរាង​ថ្មី​សម្រាប់ ធនាគារ​ចល័ត​ដោយ​ផ្ដោត​លើ​ការ​ប្រើប្រាស់​តាម​ប្រព័ន្ធ​ទូរស័ព្ទ ហើយ​ក៏​ប្រកាស​ថា ​នឹង​មិន​យក​ថ្លៃ​សេវាកម្ម​សម្រាប់​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​ដៃ​របស់​ធនាគារ អេ​ស៊ី​លី​ដា…

រាជធានី​ភ្នំពេញ​ ៖ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​ប្រកាស​នឹង​ប្តូរ​រូបរាង​ថ្មី​សម្រាប់ ធនាគារ​ចល័ត​ដោយ​ផ្ដោត​លើ​ការ​ប្រើប្រាស់​តាម​ប្រព័ន្ធ​ទូរស័ព្ទ ហើយ​ក៏​ប្រកាស​ថា ​នឹង​មិន​យក​ថ្លៃ​សេវាកម្ម​សម្រាប់​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​ដៃ​របស់​ធនាគារ អេ​ស៊ី​លី​ដា ផង​ដែរ​ ។ ការ​សម្រេច​នេះ​គឺ​ដើម្បី​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ងាក​មក​ប្រើប្រាស់​សេវា​ធនាគារ​ចល័ត​កាន់តែ​ច្រើន​ឱ្យ​សាក​សម​នឹង​ការ​រីក​ចម្រើន​នៃ​វិស័យ​បច្ចេកវិទ្យា​ធនាគារ​នៅ​កម្ពុជា​ ។

បើ​តាម​លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ទីផ្សារ ធនាគារ អេ​ស៊ី​លី​ដា បាន​មាន​ប្រសាសន៍​យ៉ា​ថា App អេ​ស៊ី​លី​ដា​ទាន់ចិត្ត បាន​បង្កើត​ឡើង​៤​ឆ្នាំ​មក​ហើយ ហើយ​វា​ក៏​ជា App Digital ដែល​បាន​បង្កើត​ឡើង​ដំបូង​គេ​បំផុត​របស់​ធនាគារ អេ​ស៊ី​លី​ដា បម្រើ​ជូន​អតិថិជន​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ ។ ការ​អភិវឌ្ឍ​អេ​ស៊ី​លី​ដា​ទាន់ចិត្ត ទៅ​ជា អេ​ស៊ី​លី​ដា​ម៉ូ​បាល ( Acleda Mobile ) មាន​រូបរាង​ថ្មី នៅ​ឆ្នាំ​ក្រោយ​នេះ គឺជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ភាព​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​របស់​ពិភពលោក និង​វ័យ​វឌ្ឍនភាព​របស់​ធនាគារ ក្នុង​វិស័យ​ឌី​ជី​ថ​ល ក៏​ដូច​ជា​តម្រូវការ​របស់​អ្នក​ប្រើប្រាស់​ ។

លោកស្រី​បាន​ឲ្យ​ដឹង​ទៀត​ថា ធនាគារ អេ​ស៊ី​លី​ដា បាន​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា ជាមួយ​ជម្រើស​យ៉ាង​សម្បូរ​បែប​សម្រាប់​បម្រើ​ប្រ​តិ​ប​តិ្ត​ការ​ធនាគារ តាម​រយៈ​ម៉ាស៊ីន​ដក​-​ដាក់​ប្រាក់ ជាង ៧០០ គ្រឿង នៅ​តាម​បណ្តា​ទីតាំង ៣៤០ ដោយ​ស្វ័​យ​ប្រ​តិ​ប​តិ្ត​ការ ២៤​ ម៉ោង​ក្នុង​មួយ​ថ្ងៃ ៧​ ថ្ងៃ​ក្នុង​មួ​យស​ប្តា​ហ៍​ ។ លោកស្រី​និយាយ​ថា «​យើង​ស្តាប់​អតិថិជន យើង​ដឹង​ពី​អ្វី​ដែល​អតិថិជន​ត្រូវការ ហើយ​យើង​បំពេញតម្រូវការ​ពួក​គាត់​ ។ ដូច្នេះ​ហើយ​បានជា​ធនាគារ អេ​ស៊ី​លី​ដា ខិតខំ​អភិវឌ្ឍន៍​ផលិតផល​របស់​ខ្លួន​ជា​ប្រចាំ​ឲ្យ​ស័ក្តិសម​នឹង​អតិថិជន​ដ៏​ឆ្លាត​វៃ​របស់​យើង​ដែល​អាច​ចាត់ចែង​ពេលវេលា​ដោយ​ខ្លួនឯង​មិន​ចាំបាច់​មក​ធនាគារ​ដោយ​ផ្ទាល់​»​ ។

បច្ចុប្បន្ន ធនាគារ អេ​ស៊ី​លី​ដា កំពុង​ធ្វើ​ឲ្យ​កាន់តែ​ទាន់សម័យ​នូវ​មុខងារ​បន្ថែម​ទៀត​ដើម្បី​បំពេញតម្រូវការ​អតិថិជន​ឲ្យ​កាន់តែ​សម្បូរ​បែប​ក្នុង​ការ​ប្រើប្រាស់​សេវាកម្ម​ជា​ច្រើន​ដែល​មាននៅ​ក្នុង​អេ​ស៊ី​លី​ទាន់ចិត្ត ដូច​ជា ស្កែ​ន​ទូទាត់​តាម​ឃ្យូ​អរ​កូដ​ក្នុង​ការ​ទូទាត់​ទំនិញ ផ្ទេរ​ប្រាក់​មិន​អស់​កម្រៃ​សេវា បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ បង់ថ្លៃ​វិក្កយបត្រ​អគ្គិសនី និង​វិក្កយបត្រ​ផ្សេង​ៗ ពិនិត្យ​មើល​សមតុល្យ​គណនី និង​របាយការណ៍​គណនី​សង្ខេប ដាក់​-​ដក​ប្រាក់ បង់ប្រាក់ សំណើសុំ​ឥណទាន និង​ការ​បើក​គណនី​មាន​កាលកំណត់ ជាដើម​ ។

សូម​បញ្ជាក់​ថា គិត​មក​ទល់​ថ្ងៃ​ទី​ ៣០ ខែវិច្ឆិកា ឆ្នាំ​ ២០២០ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី មាន​អតិថិជន​ប្រមាណ​ជាង ១​ លាន​ ៧ ​សែន​នាក់ កំពុង​ប្រើប្រាស់​អេ​ស៊ី​លី​ដា​ទាន់ចិត្ត មាន​ម៉ាស៊ីន​អេ​ធី​អឹ​ម​សម្រាប់​ដក​ប្រាក់​-​ដាក់​ប្រាក់ នៅ​ទូ​ទាំង​ប្រទេស​សរុប ៧២២​ គ្រឿង មាន​ម៉ាស៊ីន​ឆូត​កាត​ជិត ៤៣០០​ គ្រឿង និង​ប័ណ្ណ​ដក​ប្រាក់​អេ​ស៊ី​លី​ដា​មាន​ដល់​ទៅ​ជាង ១​ លាន​ប័ណ្ណ​ ៕ ដោយសហការ

អត្ថបទសរសេរ ដោយ