ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្រ​ណាស់​! ចិញ្ចឹម​ដង្កូវ​រុយ​ទាហាន​ខ្មៅ​ធ្វើ​ជា​ចំណី​ធម្មជាតិ​សត្វ និង​ផលិត​ជា​អាហារ​មនុស្ស​ដែរ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ដង្កូវ​រុយ​ទាហាន​ខ្មៅ ត្រូវ​បាន​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក យក​មក​ធ្វើ​ជា​ចំណី​ធម្មជាតិ​របស់​សត្វ និង​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ផលិត​ជា​អាហារ​របស់​មនុស្ស​ផង​ដែរ ។ នេះ​បើ​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​ចុះ​ផ្សាយ​នា​យប់​ថ្ងៃ​ទី​១៩ ខែធ្នូ​នេះ ។…

ខេត្តសៀមរាប ៖ ដង្កូវ​រុយ​ទាហាន​ខ្មៅ ត្រូវ​បាន​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក យក​មក​ធ្វើ​ជា​ចំណី​ធម្មជាតិ​របស់​សត្វ និង​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ផលិត​ជា​អាហារ​របស់​មនុស្ស​ផង​ដែរ ។ នេះ​បើ​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​ចុះ​ផ្សាយ​នា​យប់​ថ្ងៃ​ទី​១៩ ខែធ្នូ​នេះ ។

សម្រាប់​ខេត្តសៀមរាប ការ​ចិញ្ចឹម​រុយ​ទាហាន​ខ្មៅ (BLACK SOLDIER FLY) ជា​បទ​ពិសោធន៍​ថ្មី​មួយ​សម្រាប់​កសិករ ដើម្បី​ផលិត​បាន​ដង្កូវ ធ្វើ​ជា​ចំណី​សត្វ​សម្រាប់​កសិដ្ឋាន ឬ​លក្ខណៈ​គ្រួសារ ។

នៅ​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២០ លោក ហេង ណាគ្រី ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​រុយ​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​ព្រៃ​ធ្លក ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប បាន​លើក​ឡើង​ថា ផ្តើម​ចេញពី​បញ្ហា​ជីវភាព​ក្នុង​វិបត្តិ​កូ​វី​ដ​-១៩ លោក​បាន​ស្រាវជ្រាវ​មុខរបរ​ថ្មី​ណាមួយ​ប្លែក ងាយ​រក​ទីផ្សារ ប៉ុន្តែ​ការ​ចិញ្ចឹម​រុយ​នេះ មិនមែន​ថ្មី​សម្រាប់​ពិភពលោក​ទេ​។

តាម​រយ​:​ការ​ចុះ​ផ្សាយ​របស់​ក្រុមហ៊ុន​ផលិត​អាហារ Crickster របស់​ប្រទេស ដេ​ន​ម៉ាក រុយ​ទាហាន​ខ្មៅ អាច​ពង​បាន​ប្រមាណ​៥០០ ពង​ក្នុង​មួយ​លើក​ៗ ។ កូន​ដង្កូវ ដែល​ញាស់ និង​មាន​អាយុកាល​គ្រប់គ្រាន់​ទម្ងន់ ១០​គីឡូក្រាម អាច​ធ្វើ​ជា​ចំណី​សត្វ​គោមួយ​ក្បាល ដែល​ផលិត​សាច់​បាន ១​គីឡូក្រាម​ត្រឡប់​មក​វិញ​។

លោក ហេង ណាគ្រី បន្ថែម​ថា ការ​ចិញ្ចឹម​រុយ​ទាហាន​ខ្មៅ មិន​លំបាក​ក្នុង​ការ​រក​ចំណី​ឡើយ វា​រស់​ដោយសារ​តែ​ការ​ជញ្ជក់​ទឹកសន្សើម ឬ​ទឹក​ធម្មតា​តែ​ប៉ុណ្ណោះ ។ រីឯ​កូន​ដង្កូវ​របស់​វា​ស៊ី​តែ​សំណល់​បន្លែ​ផ្លែ​ឈើ ឬ​សំណល់​ផ្ទះបាយ​ជាដើម គឺ​មិន​លំបាក​ស្វែងរក​ចំណី​ឡើយ ។ វដ្ត​ជីវិត​របស់​សត្វ​រុយ​ទាហាន​ខ្មៅ មាន​រយ​:​ពេល​៤៥​ថ្ងៃ ចាប់ផ្តើម​ពី​ពង​ញាស់​ជា​ដង្កូវ ការ​ប្តូរ​ភេទ​ពី​ដង្កូវ ក្លាយជា​រុយ និង​ទម្លាក់​ពង ។ ក្នុង​មួយ​ជីវិត​សត្វ​រុយ​មួយ​ក្បាល វា​អាច​ទម្លាក់​ពង​បាន​ប្រមាណ ២០​ម៉ឺន​ពង​។ ចំពោះ​តម្លៃ ដង្កូវ​ចំណី​សត្វ អាច​លក់​បាន​ក្នុង​១​គីឡូក្រាម តម្លៃ​៤,០០០​រៀល ឬ​ស្មើនឹង​១​ដុល្លារ ។ ដោយឡែកដង្កូវ​សម្រាប់​ធ្វើ​ពូជមាន១​គីឡូក្រាម តម្លៃ១០​ដុល្លារ ចំណែកឯ​ពងរុយ​សម្រាប់​ធ្វើ​ពូជ​វិញមាន​តម្លៃ ៧០០​ដុល្លារ ក្នុង​១​គីឡូក្រាម​។

សូមបញ្ជាក់ ៖ គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​២០២០ លោក​មាន​អតិថិជន​មក​ពី​បណ្តា​ខេត្ត​ផ្សេង​ៗ ប្រមាណ​ជា​២០០​នាក់​ហើយ មក​ទទួលយក​ការ​ផ្ទេរ​ចំណេះដឹង អំពី​ការ​រៀបចំ និង​ដំណើរការ​កសិដ្ឋាន​ចិញ្ចឹម​រុយ​នេះផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ