ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​កម្ពុជា​ក្រុម​១៥៧ ចុះ​ចែក​ម៉ាស និង​ណែនាំ​ឲ្យ​ពលរដ្ឋ​ចូលរួម​ពាក់​ម៉ាស​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២០ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក ម៉ឹង ពន្លក ប្រធាន​សមាគម​ចលនា​យុវជន​កម្ពុជា​(​ក្រុម​១៥៧)​។ លោក…

ខេត្តបន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២០ ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក ម៉ឹង ពន្លក ប្រធាន​សមាគម​ចលនា​យុវជន​កម្ពុជា​(​ក្រុម​១៥៧)​។ លោក គង់ រិ​ទ្ធា ប្រធាន​សមាគម​ចលនា​យុវជន​កម្ពុជា​(​ក្រុម​១៥៧)​ក្រុង​ប៉ោយ​ប៉ែ​ត តំណាង​លោក ចៅ ជី​អាន ប្រធាន​សមាគម​ចលនា​យុវជន​កម្ពុជា (​ក្រុម​១៥៧)​សាខា​ខេត្តបន្ទាយមានជ័យ​រួម​ជាមួយ​សមាជិក​សមាជិកា​ចំនួន​៣៥​នាក់​។

មានការ​ចូលរួម​ពី​អាជ្ញាធរ កម្លាំង​សមត្ថកិច្ច​នគរបាល កម្លាំង​កងរាជអាវុធហត្ថ ចុះ​ចែក​ម៉ាស ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ពាក់​ម៉ាស​នៅ​ទីប្រជុំជន​នៅ​ក្នុងភូមិ​សាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។ ទីតាំង​ទី​១​នៅ​ចំណុច​ភ្លើងស្តុប​ផ្សារ​កណ្តាល សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ចែក​ម៉ាស​អស់ ចំនួន ២.៥០០​ម៉ាស ស្មើ​មនុស្ស​ចំនួន​២.៥០០​នាក់​។ ទីតាំង​ទី​២ នៅ​ចំណុច​ផ្សារ​ត្រី ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ចែក​ម៉ាស​ចំនួន​២.៥០០​ម៉ាស ស្មើ​មនុស្ស​ចំនួន​២៥០០​នាក់​។ សរុប​ទាំង​ពីរ​ទីតាំង ចែក​ម៉ាស​បាន​៥.០០០​ម៉ាស​៕ ដោយ ៖ សុខ សា​រ៉ា​យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ